1. វិសាលភាពការងារ:
បុគ្គលិកប្រ៊ែន: មានទំនួលខុសត្រូវក្នុងការជួយអភិវឌ្ឍយុទ្ធសាស្រ្តក្នុងការផ្សព្វផ្សាយម៉ាកយីហោ ជំរុញ និងពង្រីកម៉ាកយីហោក្នុងទីផ្សារ អនុវត្តផែនការម៉ាកយីហោ រចនាសម្ភារៈក្រុមហ៊ុន ដើម្បីអោយមានភាពស្របគ្នាជាមួយម៉ាកយីហោ។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
- វិភាគទៅលើសកម្មភាពដែលកំពុងពេញនិយមក្នុងទីផ្សារ និងផ្តល់ជាយោបល់
- ត្រូវធានាថារាល់ការផ្សព្វផ្សាយម៉ាកយីហោបស់ក្រុមហ៊ុន ត្រូវបានពិនិត្យជាប្រចាំ និងចាត់វិធានការកែតម្រូវ ចំពោះចំណុចដែលមានបញ្ហា
- តាមដានរាល់ម៉ាកយីហោ និងប្រាកដថាមានភាពសមស្របគ្នា
- អនុវត្តយុទ្ធនាក្នុងការផ្សព្វផ្សាយម៉ាកយីហោ និងព្រឹត្តិការណ៍ផ្សព្វផ្សាយផ្សេងៗ
- ជួយរៀបចំធ្វើផែនការ និងការចំណាយ
3. លក្ខខណ្ឌ និងតម្រូវការការងារ:
- បរិញ្ញាប័ត្រក្នុងជំនាញទីផ្សារ ឫជំនាញដែលពាក់ព័ន្ធ
- ត្រូវមានបទពិសោធន៍យ៉ាងតិច១ឆ្នាំ ក្នុងផ្នែកទីផ្សារ ឫរចនា ឫការផ្សព្វផ្សាយ
- មានភាពស្ទាត់ជំនាញក្នុងផ្នែកម៉ាកយីហោ ឫទីផ្សារ ឫការរចនា
- មានបទពិសោធន៍ជាមួយនឹងការរចនា Logo អក្សរ ពណ៍ ការរចនាគេហទំព័រ ការបោះពុម្ព ការថតរូប និងការងារដែលពាក់ព័ន្ធ
- អាចប្រើប្រាស់កម្មវិធី InDesign, Photoshop និង Illustrator
- ពូកែក្នុងការទំនាក់ទំនង និងជំនាញធ្វើបទបង្ហាញ
- ស្ទាត់ជំនាញក្នុងការសរសេរ និងនិយាយភាសាអង់គ្លេស
4. ម៉ោង និងពេលធ្វើការ:
- ពីថ្ងៃ ចន្ទ ដល់ ព្រឹកថ្ងៃ សៅរ៍: ម៉ោង ០៨:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ និង ម៉ោង ០១:០០ រសៀល ដល់ ម៉ោង ០៥:០០ រសៀល
- សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១២:០០ ថ្ងៃត្រង់ ដល់ ម៉ោង ០១:០០ រសៀល
5. កន្លែងការងារ:
បុគ្គលិកប្រ៊ែន មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានប្រ៊ែន។
6. ទំនាក់ទំនងការងារ
បុគ្គលិកប្រ៊ែន ស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់ទៅកាន់ប្រធានក្រុមប្រ៊ែន។
បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖
1. វិសាលភាពការងារ:
បុគ្គលិកទីផ្សារឌីជីថល: ទទួលខុសត្រូវក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តទីផ្សារឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកទេសផ្សេងទៀតដែលជំរុញអោយគេហទំព័ររបស់ក្រុមហ៊ុនមានភាពទាក់ទាញ។ បង្កើតឲ្យមានការទាក់ទាញតាមរយះការសរសេរ, ក្រាហ្វិក និងការបង្តើតវីដេអូឲ្យទៅតាមសម័យកាល តាមបច្ចេកវិទ្យាទីផ្សារចុងក្រោយ និងប្រព័ន្ធបណ្តាញសង្គម។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
- រៀបចំផែនការ និងសម្របសម្រួលកាលវិភាគសម្រាប់ផ្សព្វផ្សាយក្នុង Facebook, Twitter, YouTube និងប្រព័ន្ធបណ្តាញសង្គមផ្សេងទៀត ដើម្បីបង្កើនចំនួនទស្សនិកជន
- វិភាគទិន្នន័យក្នុងទីផ្សារឌីជីថល ដើម្បីកំណត់យកព័ត៌មានសំខាន់ៗ ជុំវិញប្រព័ន្ធផ្សព្វផ្សាយទាំងអស់
- ធ្វើការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាថាយើងបានអនុវត្តនូវយុទ្ធសាស្រ្តល្អបំផុត បើធៀបជាមួយក្រុមហ៊ុនដ៏ទៃ
- ពិនិត្យ និងជ្រើសរើសនូវ រូបភាព ឬវីដេអូ ដើម្បីឲ្យសមស្របជាមួយនឹង អត្ថបទ ឫមាតិកា
- យល់ច្បាស់អំពី ការរៀបចំមាតិកាក្នុងទីផ្សារ
- សម្របសម្រួល និងសហការជាមួយផ្នែកលក់ ដើម្បីបង្តើតព្រឹត្តិការណ៍ផ្សព្វផ្សាយ
- អាចរៀបចំផែនការទីផ្សារឌីជីថល ជាប្រចាំខែ និងប្រចាំឆ្នាំ
- តាមដានយុទ្ធសាស្រ្តទីផ្សារដែលសំខាន់ៗក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទទួលបានភាពជោគជ័យ
- ធានាថារាល់ការផ្សព្វផ្សាយដូចជា សារ រូបភាព អក្សរ ពណ៌…មានភាពសមស្របនឹង Branding របស់ក្រុមហ៊ុន។
3. លក្ខខណ្ឌ និងតម្រូវការការងារ:
- បរិញ្ញាបត្រជំនាញ ទីផ្សារ ឬ ធុរកិច្ចពាណិជ្ចកម្ម ឬជំនាញដែលពាក់ព័ន្ធ
- មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំ ក្នុងទីផ្សារឌីជីថល
- ចំណេះដឹងក្នុងការប្រើប្រាស់កម្មវីធីកាត់ត រូបភាព វីដេអូ ដូច Adobe Photoshop
- អាចធ្វើការងារបានច្រើនក្នុង ពេលតែមួយ
- ការយកចិត្តទុកដាក់ និងលម្អិតលើការងារ
- ស្គាល់ច្បាស់អំពីប្រព័ន្ធបណ្តាញសង្គមទាំងអស់
- ជំនាញក្នុងការដោះស្រាយបញ្ហា
- ចំណេះដឹងអំពីប្រព័ន្ធគ្រប់គ្រងមាតិកា
4. ម៉ោង និងពេលធ្វើការ:
- ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍: ពីម៉ោង ៨:00 ព្រឹក ដល់ ១២:00 ថ្ងៃត្រង់ និង ម៉ោង ១:០០ រសៀល ដល់ ៥:០០ ល្ងាច
- ម៉ោងសម្រាកអាហារ: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល
5. កន្លែងការងារ:
បុគ្គលិកទីផ្សារឌីជីថល មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានទីផ្សារ។
6. ទំនាក់ទំនងការងារ
បុគ្គលិកទីផ្សារឌីជីថល ស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់ទៅកាន់ ប្រធានក្រុមផ្នែកទីផ្សារ។ បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖
1. វិសាលភាពការងារ:
បុគ្គលិកសវនកម្មផ្ទៃក្នុង៖ ទទួលខុសត្រូវក្នុងការធ្វើប្រតិបត្តិការសវនកម្ម ដោយស្វែងរកការក្លែងបន្លំ ឬការភាន់ច្រឡំផ្សេងៗ និងប្រព័ន្ធគ្រប់គ្រងការងារដែលមិនមានប្រសិទ្ធភាព ដោយរក្សាព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
- រៀបចំផែនការ និងធ្វើសវនកម្មលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
- រៀបចំកម្មវិធី និងវិសាលភាពនៃការធ្វើសវនកម្ម
- អភិវឌ្ឍគោលការណ៍ និងនីតិវិធីសម្រាប់ការធ្វើសវនកម្មផ្ទៃក្នុង
- ធ្វើការផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវជាមួយ បទបញ្ញត្តិ និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ដោយធ្វើប្រតិបត្តិការសវនកម្ម
- ត្រួតពិនិត្យទៅលើរបាយការណ៍ហិរញ្ញវត្ថុ កំណត់ត្រា របាយការណ៍ ដំណើរការ និងឯកសារផ្សេងៗ
- ធ្វើការវិភាគពីហានិភ័យ និងការគ្រប់គ្រងខាងក្នុង ដោយសិក្សាពីចំណុចដែលមិនគោរពតាមនីតិវិធី
- ស្វែងរកនូវចំណុចខ្វះខាត និងប្រតិបត្តិការដែលគ្មានប្រសិទ្ធភាព ក៏ដូចជាបញ្ហាដែលជួបប្រទះក្នុងប្រតិបត្តិការការងារ
- ធ្វើការពិភាក្សាពីរបាយការណ៍សវនកម្មបញ្ហាដែលបានរកឃើញក្នុងពេលធ្វើសវនកម្ម និងប្រជុំជាមួយថ្នាក់ដឹកនាំនៃ នាយកដ្ឋានពាក់ព័ន្ធ អំពីបញ្ហាដែលបានរកឃើញ
- ដឹកនាំដំណើរការសវនកម្មប្រចាំថ្ងៃ ក៏ដូចជាអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកក្រោមបង្គាប់
- រក្សាព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន
- ការងារផ្សេងៗទៀតដែលបានផ្តល់ជូនដោយថ្នាក់ដឹកនាំ។
3. លក្ខខណ្ឌ និងតម្រូវការការងារ:
- បរិញ្ញាបត្រជំនាញ គណនេយ្យ ឬ ACCA, CPA ឬជំនាញដែលពាក់ព័ន្ធដ៏ទៃទៀត
- មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំ ជាមួយការងារគណនេយ្យ ឬសវនកម្មផ្ទៃក្នុង
- មានជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ ជាពិសេសកម្មវិធី MS Office និងប្រព័ន្ធកុំព្យូទ័រគណនេយ្យ
- អាចទំនាក់ទំនង និងសរសេរ ភាសាខ្មែរ និងភាសាអង់គ្លេសបានល្អ
- មានជំនាញក្នុងការស្រាវជ្រាវ ការវិភាគ ការចរចារ ទំនាក់ទំនង និងជំនាញក្នុងការដោះស្រាយបញ្ហា
- មានភាពហ្មត់ចត់ រួសរាយ បត់បែន ស្មោះត្រង់ ព្យាយាម និងអាចបំពេញការងារក្រោមសម្ពាធបាន។
4. ម៉ោង និងពេលធ្វើការ:
- ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៏ (ព្រឹក) : ម៉ោង ៨ :០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និង ម៉ោង ១:០០រសៀល ដល់ម៉ោង៥:០០ល្ងាច
- ម៉ោងសម្រាកអាហារ: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល
5. កន្លែងការងារ:
- បុគ្គលិកសវនកម្មផ្ទៃក្នុង មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានសវនកម្ម។
6. ទំនាក់ទំនងការងារ:
- បុគ្គលិកសវនកម្មផ្ទៃក្នុង ស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់ទៅកាន់ ប្រធានក្រុមសវនកម្មផ្ទៃក្នុង។
បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖
1. វិសាលភាពការងារ:
បុគ្គលិកសេវាកម្មអតិថិជន មានតួនាទីក្នុងការផ្តល់ព័ត៌មានជូនដល់អតិថិជនអំពីសេវាកម្ម និងទទួលថ្លៃទូទាត់សេវាគ្រប់គ្រងបុរី ប្រចាំខែ រួមទាំងដោះស្រាយរាល់បញ្ហាដែលកើតមានដល់អតិថិជនក្នុងគម្រោងលំនៅដ្ឋាននីមួយៗ។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
- ផ្តល់ព័ត៌មានទៅកាន់អតិថិជនអំពីគោលការណ៍ លក្ខខណ្ខ និងថ្លៃសេវាគ្រប់គ្រងបុរីប្រចាំខែ។
- ទទួលប្រាក់ថ្លៃសេវាគ្រប់គ្រងបុរីពីអតិថិជនតាមគម្រោងនីមួយៗ។
- ដោះស្រាយបញ្ហាផ្សេងៗដែលអតិថិជនមាន ជាមួយផ្នែកពាក់ព័ន្ធ។
- ទំនាក់ទំនងទៅកាន់អតិថិជនអំពីការបង់ថ្លៃសេវាកម្មគ្រប់គ្រងបុរីប្រចាំខែ និងប្រចាំឆ្នាំ។
- ចូលរួមជាមួយផ្នែកពាក់ព័ន្ធក្នុងការរៀបចំការងារសណ្តាប់ធ្នាប់ និងអនាម័យតាមគម្រោងនីមួយៗ។
- ធ្វើរបាយការណ៍ទទួលចំណូលប្រចាំថ្ងៃ និងប្រចាំខែជូនថ្នាក់គ្រប់គ្រង។
- ការងារផ្សេងៗ ដែលថ្នាក់គ្រប់គ្រងផ្តល់អោយ។
3. លក្ខខណ្ឌ និងតម្រូវការការងារ:
- បញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ ហិរញ្ញវត្ថុ រដ្ឋបាលសាធារណៈ ឬប្រហាក់ប្រហែល
- មានបទពិសោធន៍ចាប់ពី១ឆ្នាំឡើងទៅក្នុងផ្នែកសេវាកម្មអតិថិជន បេឡា ឬផ្នែកដែលពាក់ព័ន្ធ។
- ជំនាញក្នុងការទំនាក់ទំនង ការរៀបចំខ្លួន និងការចរចា
- ការសហការជាក្រុម ការអត់ធ្មត់ និងការបើកចិត្តិទូលាយ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ ឬភាសាផ្សេងៗទៀត
- អាចប្រើប្រាស់កុំព្យូទ័របាន Ms Word and Excel
4. ម៉ោង និងពេលធ្វើការ:
- ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍: ពីម៉ោង 8:00 ព្រឹក ដល់ 12:00 ថ្ងៃត្រង់ និង ម៉ោង ១:០០ រសៀល ដល់ ៥:០០ ល្ងាច
- ម៉ោងសម្រាកអាហារ: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល
5. កន្លែងការងារ:
បុគ្គលិកសេវាកម្មអតិថិជន ធ្វើការនៅការិយាល័យ គ្រប់គ្រងបុរី ស្ថិតក្នុងនាយកដ្ឋានគ្រប់គ្រងបុរី។
6. ទំនាក់ទំនងការងារ
បុគ្គលិកសេវាកម្មអតិថិជន ស្ថិតក្រោមការងារគ្រប់គ្រង និងរាយការណ៍ការងារជូនទៅអនុប្រធានផ្នែកសេវាកម្មអតិថិជនបេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖
1. វិសាលភាពការងារ:
បុគ្គលិកលក់ មានតួនាទីក្នុងការស្វែងរកភ្ញៀវ ទទួល និងណែនាំអំពីសេវាកម្មរបស់សាលសន្និបាត ភីអេច ហ្រ្គេនហល ដែលផ្តល់ជូនដល់អតិថិជន ដើម្បីអោយអតិថិជនទទួលយកនូវសេវាកម្មក្នុងការរៀបចំកម្មវិធីផ្សេងៗ។ មិនតែប៉ុណ្ណោះត្រូវធ្វើការតាមដាននូវការរៀបចំផ្សេងៗពីផ្នែកពាក់ព័ន្ធ ដើម្បីធានាថាអតិថិជនពេញចិត្តលើការរៀបចំ និងសេវាកម្មរបស់សាលសន្និបាត ភីអេច ហ្រេ្គន ដែលលើសពីការរំពឹងទុកទាំងមុខ និងក្រោយកម្មវិធី។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
- ស្វែងរកអតិថិជន ឬដៃគូសហការផ្សេងៗ ដើម្បីជម្រុញចំណូលក់របស់សាលសន្និបាត ភីអេច ហ្រេ្គនហល
- បង្កើតទំនាក់ទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន ដោយផ្អែកលើការផ្តល់នូវសេវាកម្ម និងតម្លៃណាមួយដែលសមស្របនឹងតម្រូវការរបស់អតិថិជន
- ប្រកាន់ភ្ជាប់នូវអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ ទាំងការរៀបចំខ្លួន ការនិយាយ និងភាពរួសរាយរាក់ទាក់ជាមួយអតិថិជន ក្រុមការងារ និងផ្នែកពាក់ព័ន្ធ ដោយមានការឆ្លើយតបទាន់ពេលវេលារាល់តំរូវការរបស់អតិថិជន និងផ្នែកពាក់ព័ន្ធ
- សហការជាមួយថ្នាក់គ្រប់គ្រងក្នុងការរៀបចំ និងកំណត់នូវប្រភពប្រាក់ចំណូល អតិថិជនគោលដៅ និងចំណែកទីផ្សារសម្រាប់ការលក់នូវផលិតផលរបស់ក្រុមហ៊ុន
- ធ្វើការវិភាគ និងជម្រុញលើការចូលរួមរបស់សាលសន្និបាត ភីអេច ហ្រេ្គនហលនៅក្នុងបណ្តាញលក់ផ្សេងៗ ការធ្វើទីផ្សារ និងការកក់កម្មវិធីតាមរយៈប្រព័ន្ធអេឡិចត្រូនិច
- ធ្វើបច្ចុប្បន្នភាព និងតាមដានរាល់ប្រតិបត្តិការលក់ប្រចាំថ្ងៃ ដើម្បីស្វែងរកនូវកង្វះខាត និងការដោះស្រាយភ្លាមៗស្របតាមនីតិវីធីលក់របស់ក្រុមហ៊ុន
- ធ្វើការសហការ និងរក្សានូវទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងវិស័យឯកជន ដើម្បីជាកិច្ចសហការក្នុងការផ្តល់ជូននូវលក្ខខណ្ឌពិសេសៗ សម្រាប់ដំណើរការនៃការរៀបចំកម្មវិធីផ្សេងៗដែលអាចកើតមានក្នុងកំឡុងពេលខែមិនសូវមានប្រារព្ធកម្មវិធី
- ត្រួតពិនិត្យលើកិច្ចសន្យាជួល របាយការណ៍មុខងារនៃកម្មកម្មវិធី និងរបាយការណ៍លក់ផ្សេងៗ
- ការងារផ្សេងៗ ដែលថ្នាក់គ្រប់គ្រងផ្តល់អោយ។
3. លក្ខខណ្ឌ និងតម្រូវការការងារ:
- បញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ,ទីផ្សារ, សណ្ឋាគារ, និងការគ្រប់គ្រងភោជនីយដ្ឋាន
- មានបទពិសោធន៍ចាប់ពី2ឆ្នាំឡើងទៅក្នុងផ្នែកលក់ ឬផ្នែកដែលពាក់ព័ន្ធ។
- មានជំនាញក្នុងការលក់ជាកញ្ចប់សេវាកម្ម Banquet បត់បែន និងមានភាពស្មោះត្រង់
- ជំនាញក្នុងការទំនាក់ទំនង ការរៀបចំខ្លួន និងការចរចា
- ភាពជាអ្នកដឹកនាំ ការសហការជាក្រុម និងការបើកចិត្តិទូលាយ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ ឬភាសាផ្សេងៗទៀត
- អាចប្រើប្រាស់កុំព្យូទ័របាន
4. ម៉ោង និងពេលធ្វើការ:
- ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ៈ ពីម៉ោង 8:00 ព្រឹក ដល់ 12:00 ថ្ងៃត្រង់ និង ម៉ោង ១:០០ រសៀល ដល់ ៥:០០ ល្ងាច
- ម៉ោងសម្រាកអាហារ: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល
5. កន្លែងការងារ:
ប្រធានក្រុមលក់ ធ្វើការនៅការិយាល័យ ភីអេច ហ្រេ្គនហល ស្ថិតក្នុងនាយកដ្ឋានលក់។
6. ទំនាក់ទំនងការងារ
ប្រធានក្រុមលក់ ស្ថិតក្រោមការងារគ្រប់គ្រង និងរាយការណ៍ការងារជូនទៅប្រធានផ្នែកប្រតិបត្តិជាន់ខ្ពស់។
បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖
1. វិសាលភាពការងារ
បុគ្គលិកទីផ្សារមានទំនួលខុសត្រូវក្នុងការគាំទ្ររាល់យុទ្ធនាការ និងសកម្មភាពទីផ្សារផ្សេងៗពីថ្នាក់គ្រប់គ្រងដូចជា រៀបចំការផ្សាយពាណិជ្ជកម្ម ផ្សព្វផ្សាយព្រឹត្តិការណ៍ពិសេសៗ និងកម្មវិធីផ្សេងៗទៀតដែលទាក់ទងនឹងការអនុវត្តម៉ាកយីហោក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅ និងផែនការរបស់ក្រុមហ៊ុន។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ
- សម្របសម្រួល និងគ្រប់គ្រងលើប្រតិបត្តិការការងាររបស់ផ្នែកទីផ្សារ
- រៀបចំផែនការផ្សព្វផ្សាយ និងយុទ្ធនាការទីផ្សារតាមប្រព័ន្ធទំនាក់ទំនងសង្គមដែលជាអាទិភាព
- ចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តទីផ្សារដែលបានកំណត់ដោយថ្នាក់គ្រប់គ្រង
- រៀបចំ និងចូលរួមរាល់សកម្មភាពទីផ្សារ ឬព្រឹត្តិការណ៍នានា ដើម្បីបង្កើនការយល់ដឹងអំពីម៉ាកយីហោ
- ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ និងផ្នែកលក់ ដើម្បីជម្រុញការលក់អោយបានជោគជ័យ
- រៀបចំមាតិកាសម្រាប់ការអនុវត្តការងារទីផ្សារ និងត្រួតពិនិត្យដំណើរអោយមានប្រសិទ្ធភាព
- ដោះស្រាយរាល់ការងារផ្សព្វផ្សាយដោយត្រួតពិនិត្យមើលលើខ្លឹមសារ និងការចែករំលែកក្នុងប្រព័ន្ធទំនាក់ទំនងសង្គមទាំងអស់
- ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងនានា និងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានរួម និងការយល់ដឹងផ្សេងៗ
- រៀបចំរបាយការណ៍លទ្ធផលការងារក្រោយយុទ្ធនាការផ្សព្វផ្សាយត្រូវបានបញ្ចប់
- ធ្វើការស្រាវជ្រាវទីផ្សារ និងយុទ្ធនាចុះដោយផ្ទាល់ដើម្បីកំណត់ឱកាសសម្រាប់ការលើកកម្ពស់ និងកំណើនទីផ្សារ
- សហការជាមួយថ្នាក់គ្រប់គ្រង និងក្រុមការងារក្នុងការជួយរៀបចំគម្រោងថវិកា និងការគ្រប់គ្រងចំណាយ
- ការងារផ្សេងៗទៀតដែលចាត់តាំងដោយថ្នាក់គ្រប់គ្រង
3. លក្ខខណ្ឌ និងតម្រូវការការងារ
- បញ្ចប់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងទីផ្សារ, គ្រប់គ្រងពាណិជ្ជកម្ម, និងការផ្សព្វផ្សាយ
- មានបទពិសោធន៍ចាប់ពី៣ឆ្នាំឡើងទៅក្នុងផ្នែកទីផ្សារ ឬជំនាញដែលពាក់ព័ន្ធ
- ជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រលើកម្មវិធី Microsoft Office, AI and photoshop
- ជំនាញក្នុងការវិភាគ និងរៀបចំយុទ្ធសាស្រ្តទីផ្សារ
- ជំនាញក្នុងការរៀបចំខ្លួន ភាពបត់បែន និងរួសរាយ
- ជំនាញក្នុងការទំនាក់ទំនងល្អ ភាពជាអ្នកដឹកនាំ ស្មោះត្រង់ និងសហការជាក្រុម
- អាចបត់បែនលើម៉ោងពេលធ្វើការ និងអាចធ្វើការបានច្រើន
4. ម៉ោង និងពេលធ្វើការ
- ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៏ (ព្រឹក): ម៉ោង ៨ :០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និង ម៉ោង ១:០០រសៀល ដល់ម៉ោង៥:០០ល្ងាច
- ម៉ោងសម្រាក: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល
5. កន្លែងការងារ
- បុគ្គលិកទីផ្សារ ធ្វើការនៅការិយាល័យកណ្តាល ប៉េង ហួត គ្រុប ស្ថិតក្នុងនាយកដ្ឋានទីផ្សារ។
6. ទំនាក់ទំនងការងារ
- បុគ្គលិកទីផ្សារ ស្ថិតក្រោមការងារគ្រប់គ្រង និងរាយការណ៍ការងារជូនទៅប្រធានក្រុមទីផ្សារ។
បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងអស់សារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖