flower

ការងារទំនួលខុសត្រូវសង្គម


ស្របជាមួយទស្សនៈទានរបស់ស្ថាបនិកក្រុមហ៊ុន ក្នុងការចែករំលែក និងចូលរួមអភិវឌ្ឍសង្គមដោយថ្លឹងថ្លែងពីតុល្យភាពរវាងការអភិវឌ្ឍ និងបរិស្ថាន ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា៖ ការចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំជូនកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា មជ្ឈមណ្ឌលជាតិផ្តល់ឈាម សមាគមសិល្បៈ និង កីឡា ការងារបរិស្ថាន ការឧបត្ថម្ភដល់សាលារៀន និងសិស្សសាលាក្រីក្រនៅតាមបណ្តាខេត្តនានា ការសាងសង់ផ្លូវថ្នល់ និងព្រះវិហារ ការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងយោធិនពិការ ការផ្តល់អាហារូបករណ៍ដល់និសិ្សតក្រីក្រ ការផ្តល់ឱកាសហាត់ការងារ និងឱកាសការងារដល់សិស្សនិស្សិត ។

Corporate Social Responsibility

education

Education ការងារអប់រំ

ចូលរួមចំណែកដល់សង្គមតាមរយៈការជួយគាំទ្រលើវិស័យអប់រំល្អប្រសើរដល់កុមារដែលមានជីវភាពលំបាកខ្លាំង និងបង្កើតឱកាសការសិក្សាសម្រាប់សិស្សនិស្សិតដែលមានជីវភាពក្រីក្រ។


healthcare

Healthcare ការងារសុខុមាលភាពសាធារណៈ

ចូលរួមតាមរយៈប្រព័ន្ធថែទាំសុខភាពកម្ពុជា ដែលយើងទាំងអស់គ្នាអាចចូលរួមចំណែកដល់ពិភពលោកមួយដែលពោរពេញដោយសុខភាពល្អទាំងអស់គ្នា ។


environment

Environment ការងារបរិស្ថាន

ដើម្បីធានាបាននូវការផ្ដល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់យើងខ្ញុំ ខណៈពេលដែលយើងខ្ញុំមានការគិតគូរយ៉ាងខ្លាំងពីផលប៉ះពាល់ បរិស្ថាន។


community

Community ការងារសហគមន៍

ដើម្បីចូលរួមសកម្មភាពតាមរយៈការប្តេជ្ញាចិត្តផ្សេងៗ និងកែលម្អគ្រប់ផ្នែកនៃការងារសង្គម។