ត្រឡប់ក្រោយវិញ
ក្រុមហ៊ុនគ្រប់គ្រងបុរី
ក្រុមហ៊ុនគ្រប់គ្រងបុរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ប៉េង ហួត គ្រុប ដែលផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មគ្រប់គ្រង ដើម្បីផ្តល់នូវបរិយាកាសល្អ សុខសុវត្ថិភាពដែលកាន់តែប្រសើរថែមទៀត។
យើងខ្ញុំមានក្រុមការងារផ្នែកគ្រប់គ្រងលំនៅដ្ឋានរបស់បងប្អូនពលរដ្ឋ ដែលរស់ក្នុងគម្រោងរបស់បុរី ប៉េង ហួត ហើយក្រុមនេះផ្តល់នូវសេវាកម្មថែទាំ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខដល់ការរស់នៅរបស់បងប្អូនដែលរស់នៅក្នុងបុរី។ លើសពីនេះ ក្រុមហ៊ុនគ្រប់គ្រងបុរីក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន ៤ គ្រឿង ដើម្បីជួយសម្រួលរាល់បញ្ហាអគ្គិភ័យដល់បងប្អូនដែលរស់នៅក្នុងបុរី ប៉េង ហួត និងបងប្អូនជុំវិញគម្រោងបុរីផងដែរ។