flower
ph-ecomall

ភីអេច អេកូម៉ល (PH Eco Mall)

គឺជាផ្សារទំនើបដែលទទួលបានពានរង្វាន់ក្នុងចំណោមផ្សារទំនើបជាច្រើន ដែលផ្តល់ជូននូវបទពិសោធលក់រាយថ្មីៗសម្រាប់អតិថិជន។ ផ្សារនេះត្រូវបានសាងសង់ឡើងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រពាណិជ្ជកម្មល្អនៅតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងខណ្ឌច្បារអំពៅ ដែលជាខណ្ឌមួយមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅក្នុងរាជធានីភ្នំពេញ។

ph-diamond-mall

ក្រុមហ៊ុនផ្សារទំនើប ភីអេច ដាយមិន

ផ្សារទំនើប ភីអេច ដាយមិន គឺជាផ្សារទំនើបដែលផ្តល់ជូនអ្នកទិញទំនិញនូវភាពងាយស្រួលនិងបទពិសោធន៍នៃការទិញទំនិញដ៏អស្ចារ្យគ្រប់យ៉ាងនៅក្នុងកន្លែងតែមួយ។ ផ្សារនេះមិនត្រឹមតែជាផ្សារទំនើបប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងជួបជុំ ជាមជ្ឈមណ្ឌលកម្សាន្ត និងកន្លែងទទួលទានអាហារឆ្ងាញ់ៗ ដោយគ្រប់ជាន់ទាំងអស់ផ្តល់ជូននូវបទពិសោធន៍ដ៏គួរឱ្យទាក់ទាញសម្រាប់លោកអ្នក។ ជាមួយនឹងការរចនាដោយមានការបំផុសគំនិតពីទម្រង់នៃគ្រាប់ពេជ្រ គម្រោងផ្សារនេះមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (៦០ ម៉ែត្រ) ដែលជាមហាវិថីដ៏សំខាន់ដែលត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៧ ដើម្បីផ្សារភ្ជាប់ពីទីប្រជុំជននៃទីក្រុងរណបនាពេលខាងមុខជាមួយនឹងតំបន់ពាណិជ្ជកម្មកផ្សេងៗនាពេលបច្ចុប្បន្ននេះ។