ភីអេច យូរ៉ូផាក (PH Euro Park) គឺជាកន្លែងកម្សាន្ត និងបដិសណ្ឋារកិច្ចដំបូងគេដែលមានទំហំជាង ៣.១១ ហិកតា ស្ថិតនៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ)។ ការបំផុសគំនិតសម្រាប់ការអភិវឌ្ឍនេះ គឺជាទិសដៅនៃបទពិសោធថ្មីតែមួយគត់ ដែលត្រូវបានបែងចែកជាតំបន់ផ្សេងៗតាមបែបអឺរ៉ុប ដែលរួមមានប្រឡាយទឹកកាត់កណ្ដាលនៃតំបន់ទាំងនោះ និងស្រមតាមបណ្ដោយមហាវិថី។ ស្ថាបត្យកម្មសួនអឺរ៉ុប ភីអេច យូរ៉ូផាក (PH Euro Park) នេះ មានលក្ខណៈពិសេសដូចជាអគារតំណាងនៅប្រទេស ហ្សកហ្ស៊ី (Georgian) ទីក្រុង Tuscan and Venetian ព្រមជាមួយនឹងនិមិត្តសញ្ញាតំណាងដូចជា៖ Eiffel Tower, Big Ben, French Renaissance bridge និងច្រើនជាងនេះទៀត។
ការអភិវឌ្ឍនេះ គឺតភ្ជាប់ទៅសាលសន្និបាតដែលជាទីកន្លែងប្រជុំធំៗ ឬសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។
អ្នកទស្សនាអាចស្វែងរកទូអេធីអឹមរបស់ធនាគារ ហាងសម្រាប់ជួល ហាងសម្លៀកបំពាក់ និងហាងលក់សម្ភារប្រើប្រាស់ក្នុងផ្ទះរួមជាមួយសេវាកម្មផ្សេងទៀតដូចជា៖ សាលារៀន ហាងកែសម្ផស្ស ហាងស្ទូឌីយោថតរូប និងសេវាកម្មជាច្រើនទៀត។ សួនអឺរ៉ុប ភីអេច យូរ៉ូផាក កំណត់ស្ដង់ដា នៃការប្រមូលផ្ដុំរូបភាព ទេសភាពដ៏អស្ចារ្យនិងប្លែក ដែលជាទីកន្លែងមួយម្រាប់ថតរូបដ៏ទាក់ទាញ។