flower

អចលនទ្រព្យទាំងនេះស្ថិតនៅក្នុងផែនការអភិវឌ្ឍប្លង់មេរបស់យើង ដោយបង្កើតជាបណ្ដុំពាណិជ្ជកម្ម និងទីតាំងសម្រាប់ជួលដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នករស់នៅក្នុងបុរី និងអ្នកមកលេងកម្សាន្ត។

polaris-fnb

គម្រោង ប៉ូឡារីស អេហ្វ អេន ប៊ី (Polaris F&B)

មានទីតាំងស្ថិតនៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (Grand Star Platinum) (បឹងស្នោ) គឺជាគម្រោងដ៏គួរឱ្យទាក់ទាញមួយទៀតរបស់បុរី ប៉េង ហួត ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ ១។ គម្រោងនេះត្រូវបានអភិវឌ្ឍឡើងសម្រាប់ផ្គត់ផ្គង់ប្រភេទអាហារផ្សេងៗគ្នាជាច្រើន ទន្ទឹមនឹងនេះ អតិថិជនអាចទទួលបានបទពិសោធថ្មីនៃការទទួលទានអាហារដ៏មានឱជារសតាមរយៈការជ្រើសរើសមុខម្ហូបក្នុងស្រុក និងអន្តរជាតិ។ នៅក្នុងគម្រោង ប៉ូឡារីស អេហ្វ អេន ប៊ី (Polaris F&B) មានផ្ដល់ជូននូវសេវាកម្មដូចជា៖ ហាងកាហ្វេ អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ដែលផ្ដល់នូវពេលវេលាដ៏រីករាយជាក្រុមគ្រួសារ និងមិត្តភក្តិជាទីស្រលាញ់របស់លោកអ្នក ។

polaris-shoplot

ហាង ប៉ូឡារីស

ហាង ប៉ូឡារីស ផ្ដល់ជូននូវភាពងាយស្រួលក្នុងការរស់នៅជាច្រើនចាប់ពីធនាគារជាមួយនឹងសេវា ATM រហូតដល់សេវាទូរគមនាគមន៍។

the-star-polaris

ខុនដូ ដឹស្តា ប៉ូឡារីស ២៣

ខុនដូ ដឹស្តា ប៉ូឡារីស ២៣ ត្រូវបានបំផុសគំនិតនៃ "ជីវិតរស់នៅប្រកបដោយភាពរីករាយ" ក្រោមដំបូលតែមួយ។ គម្រោងខុនដូបែបបរិស្ថាននេះគឺបង្ហាញពីលក្ខណៈពិសេសតែមួយគត់ជាមួយនឹងកន្លែងទទួលទានអាហារពេលល្ងាចជាន់ Skybar ទី ២៦ នៃលំនៅឋាន ក៏ដូចជាការផ្តល់ជូនការលក់រាយនៅជាន់ទី ១ និងទី ២

eco-collection-boulevard

ភោជនីយដ្ឋានតាមបណ្ដោយមហាវិថី អេកូ ខូលិកសិន

គម្រោង អេកូ ខូលិកសិន គឺជាតំបន់ទីប្រជុំជនដ៏សំខាន់មួយដែលត្រូវបានអភិវឌ្ឍលើផ្ទៃដីជាង ២០០ហិកតា ហើយភោជនីយដ្ឋាននេះនឹងផ្ដល់នូវរស់ជាតិពិសេសជាច្រើនដែលធ្វើឱ្យលោកអ្នករំភើប ។

mera mall

ផ្សារទំនើប មេរ៉ា

ផ្សារទំនើប មេរ៉ា ស្ថិតនៅក្នុងទីក្រុងរណបថ្មីមួយនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ភ្ជាប់​យ៉ាង​ល្អ​ជាមួយ​ទីប្រជុំជន​ភ្នំពេញ​ស្ថិតតាម​បណ្ដោយមហាវិថីសម្ដេច ហ៊ុន សែន (៦០​ម៉ែត្រ) ក្នុង​គម្រោងអភិវឌ្ឍ​ភ្នំពេញ ឆ្នាំ​២០៣៥ តភ្ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ ត្រង់ស្ពាន​តាខ្មៅ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី។ គម្រោងលំនៅឋានលំដាប់ខ្ពស់នេះ នឹងធ្វើឱ្យមានទំនាក់ទំនងសង្គម និងបង្ហាញពីតម្លៃវប្បធម៌នៅក្នុងទេសភាពដ៏ស្រស់ស្អាត។