flower
pattern
icon compass

ចក្ខុវិស័យ៖

ជាក្រុមហ៊ុនគំរូ និងនិរន្តរភាពដែលផ្តល់ជូននូវគុណតម្លៃ ដើម្បីធ្វើឱ្យជីវិតកាន់តែមានន័យ។


icon archery

បេសកកម្ម៖

ច្នៃប្រឌិត និងបង្កើតថ្មី ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មដែលលើសពីការរំពឹងទុករបស់អតិថិជន។
ឈានមុខគេនៅក្នុងទីផ្សារ និងប្រតិបត្តិការល្អឥតខ្ចោះលើគ្រប់អាជីវកម្ម។
បង្កើតបរិយាកាសការងារល្អដែលទាក់ទាញ រក្សា និងអភិវឌ្ឍធនធានមនុស្ស។

family
PH foyer
flower
chairman chess piece pins

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល៖

ជូនចំពោះ អតិថិជន ដៃគូវិនិយោគ និងសហការី


សូមស្វាគមន៍មកកាន់ ក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Huoth Group)។ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចាប់ផ្តើមពីក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមួយដែលមានឈ្មោះថា “បុរី ប៉េង ហួត” នៅក្នុងឆ្នាំ ២០០៥ រហូតយើងខ្ញុំបានពង្រីកអាជីវកម្មទៅជាក្រុមហ៊ុន “ប៉េង ហួត គ្រុប” នៅឆ្នាំ២០១៦ ដែលមានអាជីវកម្មធំៗចំនួន៣ គឺក្រុមហ៊ុន បុរី ប៉េង ហួត (Property Development) ក្រុមហ៊ុន ភីអេច ខន់ស្រ្កាក់សិន (PH Construction) និង ក្រុមហ៊ុន ភីអេច អ៊ីនវេសមិន (PH Investment) ដែលរួមមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធដូចជា៖ ភីអេច អេកូ ម៉ល (PH Eco Mall) ភីអេច ដាយមិន ម៉ល (PH Diamond Mall) ភីអេច យូរ៉ូផាក (PH Euro Park) ភីអេច ហ្រ្គេនហល (PH Grand Hall) ក្រុមហ៊ុន ជួល (Leasing Property) និងក្រុមហ៊ុន គ្រប់គ្រងបុរី និងខុនដូ (Facility Management)។

ហេតុផលដែលក្រុមហ៊ុន ប៉េង ហួត គ្រុប ដើរមកដល់ចំណុចនេះ គឺដោយសារការផ្តល់នូវបរិយាកាសរស់នៅល្អសម្រាប់អនាគតប្រទេសកម្ពុជា ខណៈពេលមានមនុស្សជាច្រើនកំពុងតែយកចិត្តទុកដាក់ គិតគូរ និងការពារទៅលើវិស័យបរិស្ថាន។ យើងខ្ញុំផ្ដល់ឲ្យអតិថិជន និងសហគមន៍នូវគុណតម្លៃ ដោយសាងសង់លំនៅឋានដែលមានគុណភាពខ្ពស់ ដើម្បីធ្វើឱ្យជីវិតលោកអ្នកកាន់តែមានន័យ។

ក្រុមហ៊ុនក៏យកចិត្តទុកដាក់ដល់បុគ្គលិកគ្រប់គ្នាដោយចាត់ទុកពួកគេដូចជាគ្រួសារតែមួយ ព្រោះយើងខ្ញុំជឿជាក់ថាការចែករំលែក និងការថែរក្សា គឺជាគុណតម្លៃដ៏ថ្លៃថ្លានៃបេះដូងរបស់ក្រុមហ៊ុន។ យើងជឿជាក់លើវប្បធម៌នៃការរៀនសូត្រ ហើយនិងការកែលម្អគ្នាទៅវិញទៅមកគឺនូវតែបន្តជានិច្ច។

សូមចូលរួមជាមួយយើងខ្ញុំដើម្បីការរីកចម្រើនទាំងអស់គ្នា!
សូមអរគុណ
pattern

signature

អ្នកឧកញ៉ា ថៃ ជាហួត, ប្រធានក្រុមប្រឹក្សាភិបាល

pen pen cap