មេការផ្នែកថែសួន មានតួនាទីដឹកនាំ និងបែងចែកការងារដល់បុគ្គលិកដើម្បីថែទាំសួនច្បារឱ្យមានសោភ័ណភាព និងសុខភាពល្អ។ បេក្ខជនត្រូវមានបទពិសោធន៍បច្ចេកទេសដាំដុះ ចំណេះដឹងកុំព្យូទ័រមធ្យមសម្រាប់រៀបចំរបាយការណ៍ និងមានជំនាញគ្រប់គ្រងក្រុមការងារឱ្យមានប្រសិទ្ធភាព។
ពិពណ៌នាការងារ៖
- គ្រប់គ្រងក្រុមការងារ៖ រៀបចំកាលវិភាគការងារប្រចាំថ្ងៃ និងបែងចែកភារកិច្ចដល់បុគ្គលិកថែសួន។
- ត្រួតពិនិត្យបច្ចេកទេស៖ ធានាថាការដាំដុះ ការស្រោចទឹក ការបាញ់ថ្នាំសម្លាប់សត្វល្អិត និងការដាក់ជីត្រូវបានអនុវត្តតាមស្តង់ដារ។
- ការរៀបចំទេសភាព៖ ជួយក្នុងការរចនា និងកែលម្អសួនច្បារឱ្យមានសោភ័ណភាពស្រស់បំព្រង។
- ការគ្រប់គ្រងសម្ភារៈ៖ ត្រួតពិនិត្យឧបករណ៍ធ្វើសួន និងគ្រប់គ្រងស្តុកសម្ភារៈផ្សេងៗ។
- របាយការណ៍ និងរដ្ឋបាល៖ រៀបចំរបាយការណ៍ការងារប្រចាំថ្ងៃ និងបញ្ជីវត្តមានបុគ្គលិកដោយប្រើប្រាស់កុំព្យូទ័រ។
ការទាមទារ
- មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំ ក្នុងការងារថែសួន ឬការងារគ្រប់គ្រងសួនច្បារ។
- ចំណេះដឹងកុំព្យូទ័រ៖ មានចំណេះដឹងកុំព្យូទ័រ កម្រិតមធ្យម (អាចប្រើប្រាស់ Microsoft Word, Excel និងអ៊ីមែលបានសមរម្យ) ដើម្បីរៀបចំរបាយការណ៍ និងទំនាក់ទំនង។
- ចំណេះដឹងបច្ចេកទេស៖ យល់ដឹងពីប្រភេទរុក្ខជាតិ និងរបៀបថែទាំបានល្អ។
- ជំនាញដឹកនាំ៖ មានសមត្ថភាពដឹកនាំក្រុមការងារ ទំនាក់ទំនងល្អ និងមានភាពម្ចាស់ការលើការងារ។
- អាកប្បកិរិយា៖ ជាមនុស្សស្រឡាញ់ធម្មជាតិ អត់ធ្មត់ និងមានវិន័យខ្ពស់។
- ការអប់រំ៖ បញ្ចប់កម្រិតមធ្យមសិក្សា ឬមានសញ្ញាបត្រពាក់ព័ន្ធនឹងកសិកម្ម។
ម៉ោងការងារ
- ចន្ទ ដល់ អាទិត្យ: ៨ ព្រឹក ដល់ ១២ ព្រឹក និង ១ រសៀល ដល់ ៥ ល្ងាច
សម្រាកថ្ងៃត្រង់: ១២ ព្រឹក ដល់ ១ រសៀល (មានសម្រក Day-off ១ ដង ក្នុង ១ សប្តាហ៍)
ទំនាក់ទំនង៖
មេការផ្នែកថែសួន: បម្រើការរាយការណ៍ដោយផ្ទាល់ ទៅ ប្រធានផ្នែកជាន់ខ្ពស់ផ្នែក តំហែទាំ និងជួសជុលបច្ចេកទេស។
ទីតាំងការងារ៖
មេការផ្នែកថែសួន ធ្វើការនៅ PH Go Kart ស្ថិតក្នុងគម្រោង បុរី ប៉េង ហួត ដឺហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)។
អត្ថប្រយោជន៍៖
- ប្រាក់ខែអាចចរចាបាន
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស