1. វិសាលភាពការងារ:
បុគ្គលិករចនាក្រាហ្វិកជាន់ខ្ពស់: មានទំនួលខុសត្រូវក្នុងការរចនាកម្មវិធីផ្សេងៗរបស់ក្រុមហ៊ុន ដោយការគូរ 2D និង 3D និងការរចនារូបភាពផ្សេងៗរបស់ក្រុមហ៊ុនសម្រាប់ការផ្សព្វផ្សាយ។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
- រចនារូបភាពរបស់ក្រុមហ៊ុនដូចជា៖ Billboard, Banner, Leaflet, Poster, Backdrop, X-stand & I-stand, Fence wall, T-Shirt & Cap and other marketing collateral…
- ការបង្កើត ឬគូរ2D និង 3D សម្រាប់ការរចនាកម្មវិធី ឆាក និងស្តង់
- ការចូលរួមរចនា តុបតែងតាមរដូវកាលកម្មវិធី របស់ក្រុមហ៊ុន
- រៀបចំផ្ញើររូបភាពដែលរចនារួច សម្រាប់បោះពុម្ព
- ពិនិត្យមើលគុណភាពរូបភាព ពេលបោះពុម្ពរួច
- ត្រួតពិនិត្យមើលលើសម្ភារៈដែលបានដំឡើងឬការតុបតែងកម្មវិធីរបស់ក្រុមហ៊ុន
3. លក្ខខណ្ឌ និងតម្រូវការការងារ:
- បរិញ្ញាប័ត្រឡើងទៅក្នុងជំនាញរចនារូបភាព ស្ថាបត្យកម្ម ការរចនាខាងក្នុង ឫជំនាញដែលពាក់ព័ន្ធ
- ត្រូវមានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ
- ចំណេះដឹងក្នុងការរចនា ពណ៍ និង Layout
- អាចប្រើប្រាស់កម្មវិធី Adobe Photoshop, adobe Illustrator, Adobe InDesign, Sketch up
- អាចប្រើប្រាស់កម្មវិធី Auto Cad 2D ឬ 3D , 3D Max, Sony Vegas , Adobe Premier
- សមត្ថភាពក្នុងវិភាគ ការច្នៃប្រឌិត និងរៀបចំផែនការ
- ស្ទាត់ជំនាញក្នុងការសរសេរ និងនិយាយភាសាអង់គ្លេស
- អាចធ្វើការដោយឯករាជ្យ និងជាក្រុមបាន
- ពូកែទំនាក់ទំនង បត់បែន ស្មោះត្រង់ និងអាចធ្វើការពេលមានសម្ពាធបាន
4. ម៉ោង និងពេលធ្វើការ:
- ពីថ្ងៃ ចន្ទ ដល់ ព្រឹកថ្ងៃ សៅរ៍: ម៉ោង ០៨:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ និង ម៉ោង ០១:០០ រសៀល ដល់ ម៉ោង ០៥:០០ រសៀល
- សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១២:០០ ថ្ងៃត្រង់ ដល់ ម៉ោង ០១:០០ រសៀល
5. កន្លែងការងារ:
បុគ្គលិករចនាក្រាហ្វិកជាន់ខ្ពស់ មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានក្រាហ្វិក។
6. ទំនាក់ទំនងការងារ
បុគ្គលិករចនាក្រាហ្វិកជាន់ខ្ពស់ ស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់ទៅកាន់ប្រធានក្រុមក្រាហ្វិកជាន់ខ្ពស់។
បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖
1. វិសាលភាពការងារ:
បុគ្គលិកជាន់ខ្ពស់ផ្នែកទំនាក់ទំនងជួល ទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ អ្នកជួល សហការី និងអតិថិជនទាំងអស់នៃទីតាំងជួលទាំងឡាយណាដែលត្រូវបានចាត់តាំង ដោយផ្តោតយ៉ាងខ្លាំងទៅលើការសម្របសម្រួលទាក់ទងនឹងការងារផ្នែកទីផ្សារ។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
- មានទំនួលខុសត្រូវលើការជម្រុញការងារទីផ្សារជាមួយអ្នកជួល នូវរាល់គម្រោងដែលបានដាក់ចេញ រួមទាំង ដំណើរការនៅខាងក្នុង ការកសាងកេរ្តិ៍ឈ្មោះ និងអភិវឌ្ឍទំនាក់ទំនងអ្នកជួលដោយផ្អែកលើវប្បធម៌ក្រុមហ៊ុនរបស់យើង
- រក្សាទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអ្នកជួលទាំងអស់ដើម្បីធានាថាពួកគេដឹងពីសិទ្ធិនិងទំនួលខុសត្រូវរបស់ពួកគេទាក់ទងនឹងការជួល
- ត្រួតពិនិត្យ និងវាស់វែងការអនុលោមតាមស្តង់ដាររបស់អ្នកជួល ដើម្បីធានាបាននូវប្រតិបត្តិការរបស់ពួកគេនៅក្នុងគោលការណ៍ណែនាំនៃកិច្ចព្រមព្រៀងជួលដែលបានចុះហត្ថលេខា ឬបទប្បញ្ញត្តិផ្សេងៗ
- លើកកម្ពស់ទំនាក់ទំនងអាជីវកម្មរយៈពេលវែងជាមួយអ្នកជួល សហការី និងអតិថិជនដោយបង្កើតនិងអនុវត្តយុទ្ធសាស្រ្តដើម្បីបង្កើនប្រាក់ចំណូល ប្រាក់ចំណេញ និងនិរន្តរភាពប្រតិបត្តិការ
- ទទួល និងឆ្លើយតបទៅនឹងសំណើ ពាក្យបណ្តឹង បញ្ហា និងការសាកសួរពីអ្នកជួល និងនិយោជិត
- ពិនិត្យ ធ្វើបច្ចុប្បន្នភាព និងរក្សាឯកសារ ឬកុងត្រាជួលរបស់អតិថិជន ព្រមទាំងជួយសម្របសម្រួលដំណើរការការងារ តាមតម្រូវការដែលត្រូវការ
- សម្របសម្រួលក្នុងការចរចារជួល រៀបចំ និងពិនិត្យឯកសារជួល សំណើអ្នកជួល និងគម្រោងពិសេស
- សម្របសម្រួលជាមួយផ្នែកទីផ្សារ និងទំនាក់ទំនង លើការផលិតសម្ភារៈទីផ្សារ (សេចក្តីប្រកាសព័ត៌មាន អ៊ីមែល ព្រឹត្តិប័ត្រព័ត៌មាន រូបថត វីដេអូផ្សព្វផ្សាយ ខិត្តប័ណ្ណ ខិត្តប័ណ្ណ ខិត្តប័ណ្ណដោយផ្ទាល់)
- ធ្វើការងារពាក់ព័ន្ធជាមួយផ្នែកហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងការប្រមូលចំណូលជួល
- ការងារផ្សេងៗទៀតដែលចាត់ចែងដោយអ្នកគ្រប់គ្រង។
3. លក្ខខណ្ឌ និងតម្រូវការការងារ:
- បញ្ចប់បរិញ្ញាបត្រផ្នែកទីផ្សារ រដ្ឋបាលសាធារណៈ ឬប្រហាក់ប្រហែល
- មានបទពិសោធន៍ចាប់ពី៣ឆ្នាំឡើងទៅក្នុងការគ្រប់គ្រងផ្នែកលក់ ឬការគ្រប់គ្រងកម្មវិធី
- ស្ទាត់ជំនាញក្នុងការទំនាក់ទំនងដោយប្រើប្រាស់ពាក្យសំដី និងជាលាយលក្ខណ៍អក្សរ និងរៀបចំរបាយការណ៍
- អាចប្រើប្រាស់កុំព្យូទ័របាន Ms Word, Excel and Power Point
- ជំនាញទំនាក់ទំនងល្អ និងធ្វើការងារប្រកបដោយប្រសិទ្ធភាពជាមួយប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈជន
- អាចធ្វើការងារដោយឯករាជ្យ និងជាក្រុមដើម្បីបំពេញកិច្ចការឱ្យទាន់ពេលវេលា
- មានភាពអត់ធ្មត់ អាចបត់បែនតាមកាលវិភាគ និងមានសមត្ថភាពក្នុងការធ្វើការងារច្រើនគឺជាកត្តាចាំបាច់។
4. ម៉ោង និងពេលធ្វើការ:
- ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍(ព្រឹក): ម៉ោង៨:០០ព្រឹក ដល់ ១២:០០ថ្ងៃត្រង់ និងម៉ោង១:០០រសៀល ដល់ ៥:០០ល្ងាច
- ម៉ោងសម្រាកអាហារ: ម៉ោង១២:០០ថ្ងៃត្រង់ ដល់ ម៉ោង១:០០រសៀល
5. កន្លែងការងារ:
បុគ្គលិកជាន់ខ្ពស់ផ្នែកទំនាក់ទំនងជួល មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប, ផ្សារទំនើប និងការដ្ឋាន។
6. ទំនាក់ទំនងការងារ
បុគ្គលិកជាន់ខ្ពស់ផ្នែកទំនាក់ទំនងជួល ធ្វើការជាមួយក្រុមលក់។
បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងអស់សារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖
1. វិសាលភាពការងារ:
បុគ្គលិកជាន់ខ្ពស់ផ្នែកសរសេរប្រូក្រាម: មានទំនួលខុសត្រូវក្នុងការសរសេរកម្មវិធី តេស្តសាកល្បងលើកម្មវិធី និង ថែទាំកម្មវីធីកុំព្យូទ័រ និង System ដើម្បីធានាថា រាល់កម្មវីធីកុំព្យូទ័រ និង System ស្របតាមអាជីវកម្មក្រុមហ៊ុន។
2.ភារកិច្ច និងទំនួលខុសត្រូវ៖
– ជួយក្នុងការវិភាគ System និង ជាអ្នកប្រឹក្សាក្នុងការស្រាវជ្រាវ និងចងក្រងឯកសារដែលត្រូវការពី អ្នកប្រើប្រាស់
– វិភាគ និងប្រឹក្សាលើគោលបំណង និងបញ្ហារបស់អ្នកប្រើប្រាស់
– ផ្តល់ជាដំណោះស្រាយ ដោយរៀបចំជា កម្មវិធីដែលមានភាពងាយស្រួល និងច្បាស់លាស់
– រៀបចំឯកសារសម្រាប់អ្នកសរសេរកម្មវិធីដ៏ទៃទៀត អ្នកប្រើប្រាស់ប្រព័ន្ធ និង បុគ្គលិក IT Support
– ធ្វើការរៀបចំ និងរចនាកម្មវិធី រួមទាំងនិយមន័យនៃ Data និង error message arrangement
– ធ្វើការកែសម្រួល និងឯកសារសរសេរកម្មវិធី ដើម្បីកែនូវចំណុចខ្វះខាត ឬពង្រឹងបន្ថែមលើកម្មវិធី
– រៀបចំធ្វើកម្មវីធីសម្រាប់ Web Application
– តេស្តសាកល្បងកម្មវិធី និងធ្វើការកែតម្រូវ
– រៀបចំរបាយការណ៍ស្តីពីស្ថានភាពប្រតិបត្តិការ និងការថែទាំ System សម្រាប់អ្នកប្រើប្រាស់
3. គុណវុឌ្ឍិចាំបាច់៖
– បរិញ្ញាបត្រ ឫអនុបណ្ឌិតជំនាញ ព័ត៌មានវិទ្យា ឫជំនាញដែលពាក់ព័ន្ធ
– មានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ ក្នុង Database Programming, ASP.Net MVC, Bootstrap 5, C#, jQuery
– ផ្តល់អទិភាពចំពោះបុគ្គលិកដែល មានបទពិសោធទាក់ទងជាមួយនឹង Android
– ចំណេះដឹងក្នុងការប្រើប្រាស់ Database Programming (C#, ASP.Net MVC, jQuery, Bootstrap, SQL Server) និង Window Server
– អាចផ្តល់សេវាកម្មល្អ និងជម្រុញលទ្ធផលការងារ
– អាចប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញ
– មានភាពអំណត់ក្នុងការងារ ភាពបត់បែន និង មានឆន្ទៈក្នុងការធ្វើការងារជាក្រុម និង អាចធ្វើការងារក្រោមសម្ពាធបាន
– អាចធ្វើដំណើរទៅការដ្ឋាន និងអាចធ្វើការដោយឯករាជ្យ
4. ម៉ោង និងពេលធ្វើការ:
-ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៏ (ព្រឹក) : ម៉ោង ៨ :០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និង ម៉ោង ១:០០រសៀល ដល់ម៉ោង៥:០០ល្ងាច-
– ម៉ោងសម្រាក: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល
5. កន្លែងការងារ:
បុគ្គលិកជាន់ខ្ពស់ផ្នែកសរសេរកម្មវិធី មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានព័ត៍មានវិទ្យា។
6. ទំនាក់ទំនងការងារ:
បុគ្គលិកជាន់ខ្ពស់ផ្នែកសរសេរកម្មវិធីស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់ទៅកាន់ ប្រធានផ្នែកព័ត៍មានវិទ្យា។
បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖