បុគ្គលិករចនារូបភាព 3D ជាន់ខ្ពស់

1. វិសាលភាពការងារ:

បុគ្គលិករចនាក្រាហ្វិកជាន់ខ្ពស់: មានទំនួលខុសត្រូវក្នុងការរចនាកម្មវិធីផ្សេងៗរបស់ក្រុមហ៊ុន ដោយការគូរ 2D និង 3D និងការរចនារូបភាពផ្សេងៗរបស់ក្រុមហ៊ុនសម្រាប់ការផ្សព្វផ្សាយ។

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:

  • រចនារូបភាពរបស់ក្រុមហ៊ុនដូចជា៖ Billboard, Banner, Leaflet, Poster, Backdrop, X-stand & I-stand, Fence wall, T-Shirt & Cap and other marketing collateral…
  • ការបង្កើត ឬគូរ2D និង 3D សម្រាប់ការរចនាកម្មវិធី ឆាក និង​ស្តង់
  • ការចូលរួមរចនា តុបតែងតាមរដូវកាលកម្មវិធី របស់ក្រុមហ៊ុន
  • រៀបចំផ្ញើររូបភាពដែលរចនារួច សម្រាប់បោះពុម្ព
  • ពិនិត្យមើលគុណភាពរូបភាព ពេលបោះពុម្ពរួច
  • ត្រួតពិនិត្យមើលលើសម្ភារៈដែលបានដំឡើងឬការតុបតែងកម្មវិធីរបស់ក្រុមហ៊ុន

3. លក្ខខណ្ឌ និងតម្រូវការការងារ:

  • បរិញ្ញាប័ត្រឡើងទៅក្នុងជំនាញរចនារូបភាព ស្ថាបត្យកម្ម ការរចនាខាងក្នុង ឫជំនាញដែលពាក់ព័ន្ធ
  • ត្រូវមានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ
  • ចំណេះដឹងក្នុងការរចនា ពណ៍ និង Layout
  • អាចប្រើប្រាស់កម្មវិធី Adobe Photoshop, adobe Illustrator, Adobe InDesign, Sketch up
  • អាចប្រើប្រាស់កម្មវិធី Auto Cad 2D ឬ 3D , 3D Max, Sony Vegas , Adobe Premier
  • សមត្ថភាពក្នុងវិភាគ ការច្នៃប្រឌិត និងរៀបចំផែនការ
  • ស្ទាត់ជំនាញក្នុងការសរសេរ និងនិយាយភាសាអង់គ្លេស
  • អាចធ្វើការដោយឯករាជ្យ និងជាក្រុមបាន
  • ពូកែទំនាក់ទំនង បត់បែន ស្មោះត្រង់ និងអាចធ្វើការពេលមានសម្ពាធបាន

4. ម៉ោង និងពេលធ្វើការ:

  • ពីថ្ងៃ ចន្ទ ដល់ ព្រឹកថ្ងៃ សៅរ៍: ម៉ោង ០៨:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ និង ម៉ោង ០១:០០ រសៀល ដល់ ម៉ោង ០៥:០០ រសៀល
  • សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១២:០០ ថ្ងៃត្រង់ ដល់ ម៉ោង ០១:០០ រសៀល

5. កន្លែងការងារ:

បុគ្គលិករចនាក្រាហ្វិកជាន់ខ្ពស់ មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានក្រាហ្វិក។

6. ទំនាក់ទំនងការងារ

បុគ្គលិករចនាក្រាហ្វិកជាន់ខ្ពស់ ស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់​ទៅ​កាន់ប្រធានក្រុមក្រាហ្វិកជាន់ខ្ពស់។

បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖

ប្រធានក្រុមប្រ៊ែន

1. វិសាលភាពការងារ:

ប្រធានក្រុមប្រ៊ែន : មានទំនួលខុសត្រូវក្នុងការជួយរៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយម៉ាកយីហោ បង្កើន និងពង្រីកម៉ាកយីហោក្នុងទីផ្សារ។ អនុវត្តផែនការផ្សព្វផ្សាយ រចនាសម្ភារៈ ឬផលិតផលរបស់ក្រុមហ៊ុនឲ្យមានភាពសមស្របជាមួយម៉ាកយីហោ។

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:

  • ផ្តើមគំនិតក្នុងការផ្សព្វផ្សាយម៉ាកយីហោ ដោយស្របទៅតាមគោលការណ៍ដែលបានរៀបចំ
  • ផ្តល់មតិយោបល់ពីមធ្យោបាយក្នុងការផ្សព្វផ្សាយតាមបែបឌីជីថល និងយុទ្ធនាការ ដើម្បីផ្សព្វផ្សាយអំពីម៉ាកយីហោ
  • បង្កើតអត្តសញ្ញាណម៉ាកយីហោ និងប្រាកដថាការអនុវត្តមានភាពស្របគ្នា
  • បង្កើត និងណែនាំនូវគំនិតច្នៃប្រឌិតថ្មី ដើម្បីជម្រុញការទំនាក់ទំនង និងការប្រើប្រាស់ម៉ាកយីហោមានភាពស្របគ្នា
  • អភិវឌ្ឍផែនការម៉ាកយីហោ និងរៀបចំថវិកាចំណាយ

3. លក្ខខណ្ឌ និងតម្រូវការការងារ:

  • បរិញ្ញាប័ត្រក្នុងជំនាញទីផ្សារ ឬជំនាញដែលពាក់ព័ន្ធ
  • ត្រូវមានបទពិសោធន៍យ៉ាងតិច៣ឆ្នាំ ក្នុងផ្នែកទីផ្សារ ឬរចនា ឬការផ្សព្វផ្សាយ
  • មានភាពស្ទាត់ជំនាញក្នុងផ្នែកម៉ាកយីហោ ឬទីផ្សារ ឬ ការរចនា
  • មានបទពិសោធន៍ជាមួយនឹងការរចនា Logo អក្សរ ពណ៌ ការរចនាគេហទំព័រ ការបោះពុម្ព ការថតរូប និងការងារដែលពាក់ព័ន្ធ
  • អាចប្រើប្រាស់ InDesign, Photoshop និង Illustrator
  • ពូកែក្នុងការទំនាក់ទំនង និងជំនាញធ្វើបទបង្ហាញ
  • ស្ទាត់ជំនាញក្នុងការសរសេរ និងនិយាយភាសាអង់គ្លេស

4. ម៉ោង និងពេលធ្វើការ:

  • ពីថ្ងៃ ចន្ទ ដល់ ព្រឹកថ្ងៃ សៅរ៍: ម៉ោង ០៨:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ និង ម៉ោង ០១:០០ រសៀល ដល់ ម៉ោង ០៥:០០ រសៀល
  • សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១២:០០ ថ្ងៃត្រង់ ដល់ ម៉ោង ០១:០០ រសៀល

5. កន្លែងការងារ:

ប្រធានក្រុមប្រ៊ែន មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានប្រ៊ែន។

6. ទំនាក់ទំនងការងារ

ប្រធានក្រុមប្រ៊ែន ស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់​ទៅ​កាន់អគ្គនាយិកា។

បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖

បុគ្គលិកប្រ៊ែន

1. វិសាលភាពការងារ:

បុគ្គលិកប្រ៊ែន: មានទំនួលខុសត្រូវក្នុងការជួយអភិវឌ្ឍយុទ្ធសាស្រ្តក្នុងការផ្សព្វផ្សាយម៉ាកយីហោ ជំរុញ និងពង្រីកម៉ាកយីហោក្នុងទីផ្សារ អនុវត្តផែនការម៉ាកយីហោ រចនាសម្ភារៈក្រុមហ៊ុន ដើម្បីអោយមានភាពស្របគ្នាជាមួយម៉ាកយីហោ។

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:

  • វិភាគទៅលើសកម្មភាពដែលកំពុងពេញនិយមក្នុងទីផ្សារ និងផ្តល់ជាយោបល់
  • ត្រូវធានាថារាល់ការផ្សព្វផ្សាយម៉ាកយីហោបស់ក្រុមហ៊ុន ត្រូវបានពិនិត្យជាប្រចាំ និងចាត់វិធានការកែតម្រូវ ចំពោះចំណុចដែលមានបញ្ហា
  • តាមដានរាល់ម៉ាកយីហោ និងប្រាកដថាមានភាពសមស្របគ្នា
  • អនុវត្តយុទ្ធនាក្នុងការផ្សព្វផ្សាយម៉ាកយីហោ និងព្រឹត្តិការណ៍ផ្សព្វផ្សាយផ្សេងៗ
  • ជួយរៀបចំធ្វើផែនការ និងការចំណាយ

3. លក្ខខណ្ឌ និងតម្រូវការការងារ:

  • បរិញ្ញាប័ត្រក្នុងជំនាញទីផ្សារ ឫជំនាញដែលពាក់ព័ន្ធ
  • ត្រូវមានបទពិសោធន៍យ៉ាងតិច១ឆ្នាំ ក្នុងផ្នែកទីផ្សារ ឫរចនា ឫការផ្សព្វផ្សាយ
  • មានភាពស្ទាត់ជំនាញក្នុងផ្នែកម៉ាកយីហោ ឫទីផ្សារ ឫការរចនា
  • មានបទពិសោធន៍ជាមួយនឹងការរចនា Logo អក្សរ ពណ៍ ការរចនាគេហទំព័រ ការបោះពុម្ព ការថតរូប និងការងារដែលពាក់ព័ន្ធ
  • អាចប្រើប្រាស់កម្មវិធី InDesign, Photoshop និង Illustrator
  • ពូកែក្នុងការទំនាក់ទំនង និងជំនាញធ្វើបទបង្ហាញ
  • ស្ទាត់ជំនាញក្នុងការសរសេរ និងនិយាយភាសាអង់គ្លេស

4. ម៉ោង និងពេលធ្វើការ:

  • ពីថ្ងៃ ចន្ទ ដល់ ព្រឹកថ្ងៃ សៅរ៍: ម៉ោង ០៨:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ និង ម៉ោង ០១:០០ រសៀល ដល់ ម៉ោង ០៥:០០ រសៀល
  • សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១២:០០ ថ្ងៃត្រង់ ដល់ ម៉ោង ០១:០០ រសៀល

5. កន្លែងការងារ:

បុគ្គលិកប្រ៊ែន មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានប្រ៊ែន។

6. ទំនាក់ទំនងការងារ

បុគ្គលិកប្រ៊ែន ស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់​ទៅ​កាន់ប្រធានក្រុមប្រ៊ែន។

បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖

បុគ្គលិកជាន់ខ្ពស់ផ្នែកសរសេរប្រូក្រាម

1. វិសាលភាពការងារ:

បុគ្គលិកជាន់ខ្ពស់ផ្នែកសរសេរប្រូក្រាម: មានទំនួលខុសត្រូវក្នុងការសរសេរកម្មវិធី តេស្តសាកល្បងលើកម្មវិធី និង ថែទាំកម្មវីធីកុំព្យូទ័រ និង System ដើម្បីធានាថា រាល់កម្មវីធីកុំព្យូទ័រ និង System ស្របតាមអាជីវកម្មក្រុមហ៊ុន។

2.ភារកិច្ច និងទំនួលខុសត្រូវ៖

– ជួយក្នុងការវិភាគ System និង ជាអ្នកប្រឹក្សាក្នុងការស្រាវជ្រាវ និងចងក្រងឯកសារដែលត្រូវការពី អ្នកប្រើប្រាស់
– វិភាគ និងប្រឹក្សាលើគោលបំណង និងបញ្ហារបស់អ្នកប្រើប្រាស់
– ផ្តល់ជាដំណោះស្រាយ ដោយរៀបចំជា កម្មវិធីដែលមានភាពងាយស្រួល និងច្បាស់លាស់
– រៀបចំឯកសារសម្រាប់អ្នកសរសេរកម្មវិធីដ៏ទៃទៀត អ្នកប្រើប្រាស់ប្រព័ន្ធ និង បុគ្គលិក IT Support
– ធ្វើការរៀបចំ និងរចនាកម្មវិធី រួមទាំងនិយមន័យនៃ Data និង error message arrangement
– ធ្វើការកែសម្រួល និងឯកសារសរសេរកម្មវិធី ដើម្បីកែនូវចំណុចខ្វះខាត ឬពង្រឹងបន្ថែមលើកម្មវិធី
– រៀបចំធ្វើកម្មវីធីសម្រាប់ Web Application
– តេស្តសាកល្បងកម្មវិធី និងធ្វើការកែតម្រូវ
– រៀបចំរបាយការណ៍ស្តីពីស្ថានភាពប្រតិបត្តិការ និងការថែទាំ System សម្រាប់អ្នកប្រើប្រាស់

 3. គុណវុឌ្ឍិចាំបាច់៖

– ​បរិញ្ញាបត្រ ឫអនុបណ្ឌិតជំនាញ ព័ត៌មានវិទ្យា ឫជំនាញដែលពាក់ព័ន្ធ
– មានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ ក្នុង Database Programming, ASP.Net MVC, Bootstrap 5, C#, jQuery
– ផ្តល់អទិភាពចំពោះបុគ្គលិកដែល មានបទពិសោធទាក់ទងជាមួយនឹង Android
– ចំណេះដឹងក្នុងការប្រើប្រាស់ Database Programming (C#, ASP.Net MVC, jQuery, Bootstrap, SQL Server) និង Window Server
– អាចផ្តល់សេវាកម្មល្អ និងជម្រុញលទ្ធផលការងារ
– អាចប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញ
– មានភាពអំណត់ក្នុងការងារ ភាពបត់បែន និង មានឆន្ទៈក្នុងការធ្វើការងារជាក្រុម និង អាចធ្វើការងារក្រោមសម្ពាធបាន
– អាចធ្វើដំណើរទៅការដ្ឋាន និងអាចធ្វើការដោយឯករាជ្យ

 4. ម៉ោង និងពេលធ្វើការ:

-ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៏ (ព្រឹក) : ម៉ោង ៨ :០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និង ម៉ោង ១:០០រសៀល ដល់ម៉ោង៥:០០ល្ងាច-
– ម៉ោងសម្រាក: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល

5. កន្លែងការងារ:

បុគ្គលិកជាន់ខ្ពស់ផ្នែកសរសេរកម្មវិធី មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានព័ត៍មានវិទ្យា។

6. ទំនាក់ទំនងការងារ:

បុគ្គលិកជាន់ខ្ពស់ផ្នែកសរសេរកម្មវិធីស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់​ទៅ​កាន់​ ប្រធានផ្នែកព័ត៍មានវិទ្យា។​

បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖