
១ ស្តង់ដារនៃការរស់នៅគ្រប់ជំនាន់

-សម្រាប់កុមារ និងយុវវ័យ ទទួលបានបរិយាកាសអភិវឌ្ឍន៍ទាំងផ្លូវកាយ និងស្មារតី ជាមួយ កន្លែងកម្សាន្ត និងអប់រំ។
-សម្រាប់មនុស្សវ័យកណ្តាលអាចផ្តោតលើភាពងាយស្រួល តុល្យភាពការងារ និងជីវិតផ្ទាល់ខ្លួន។
-សម្រាប់មនុស្សចាស់ ទទួលបានសុខភាពល្អ សុវត្ថិភាព មានអារម្មណ៍កក់ក្តៅ មិនឯកោ និងមានការមើលថែរក្សាគ្នាទៅវិញទៅមក។
២ ការផ្សារភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍

រីករាយជួបជុំបងប្អូនក្នុងសហគមន៍ នៅសួនសាធារណៈ ក្លឹបហាត់ប្រាណ និងព្រឹត្តិការណ៍សហគមន៍នានា ដែលជួយបង្កើនចំណងមិត្តភាពរវាងបងប្អូនអ្នកភូមិ បង្កើតបានជាបរិយាកាសរស់នៅបែបជួបជុំ និងកក់ក្តៅ។
៣ ការរស់នៅដោយភាពឆ្លាតវៃជាមួយកម្មវិធីទូរសព្ទដៃ PH Mobile

ជាមួយ PH Mobile លោកអ្នកនឹងទទួលបានភាពស្រណុកសុខស្រួលជាមួយលក្ខណៈពិសេសជាច្រើនដូចជា៖ បង់ថ្លៃសេវាកម្ម តាមដានការទូទាត់ សំណើជួសជុល ប្រារព្ធកម្មវិធី ការជូនដំណឹងសំខាន់ៗ ជាពិសេសការទទួលបានការបញ្ចុះតម្លៃពីជាង៣០០ហាងគ្រប់ខេត្ត ក្រុង។
៤ បរិស្ថានបៃតង

ការរៀបចំសួនច្បារ ផ្លូវដើរអមដោយម្លប់ដើមឈើត្រឈឹងត្រឈៃ និងកន្លែងហាត់ប្រាណសាធារណៈ ផ្តល់នូវបរិយាកាសស្រស់ស្រាយ ជួយឱ្យអ្នករស់នៅមានសុខភាពផ្លូវចិត្ត និងផ្លូវកាយល្អ។
៥ បរិក្ខាសម្បូរបែប

ភាពងាយស្រួលនៃការរស់នៅជាមួយនឹងបរិក្ខាដ៏សម្បូរបែបដែលមានដូចជា មជ្ឈមណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តនៅក្បែរផ្ទះ ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើរ និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយ។
៦ សុខសុវត្ថិភាព

ទទួលបានសុខសុវត្ថិភាពជាមួយនឹងប្រព័ន្ធគ្រប់គ្រងសន្តិសុខ ២៤ ម៉ោង និងការរៀបចំសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹង បង្កើតឱ្យមានអារម្មណ៍កក់ក្តៅ និងសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ។
៧ ការថែទាំ និងអនាម័យ

ក្រុមការងារថែទាំតែងតែចុះបោសសម្អាតផ្លូវថ្នល់ ស្រោចទឹក កាត់ស្មៅ និងសម្អាតទីតាំងសាធារណៈដូចជា សួនច្បារ និងផ្លូវដើរ ដើម្បីរក្សាសោភ័ណភាពជានិច្ច។
៨ ការរស់នៅបែបស៊ីវិល័យ និងឯកជនភាព

ផ្តោតសំខាន់ទៅលើ គុណតម្លៃនៃឥរិយាបថ និង របៀបរបបនៃការរស់នៅប្រកបដោយសុជីវធម៌ និងការប្រាស្រ័យទាក់ទង។ រស់នៅដោយឯកជនភាព និងភាពស្ងប់សុខ។
៩ ការវិនិយោគ

ជាមួយនឹងកេរ្ត៍ឈ្មោះ និងការទទួលស្គាល់ខ្ពស់ក្នុងទីផ្សារអចលនទ្រព្យកម្ពុជាអស់រយៈពេល២០ឆ្នាំជាង ក៏ដូចជាការរៀបចំគម្រោងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ លោកអ្នកអាចវិនិយោគ ដោយការទិញដើម្បីជួលបន្ត ការទិញដើម្បីលក់យកចំណេញ និង ការធ្វើអាជីវកម្មផ្ទាល់។