+

គោលការណ៍​ឯកជនភាព៖គោលការណ៍​​ឯកជនភាពរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប
 1. ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាស្តីពីការគ្រប់គ្រងការប្រមូល ការប្រើប្រាស់ និងការរក្សាទុក ព័ត៌មានផ្ទាល់ខ្លួន (“ទិន្នន័យ”)។ សម្រាប់គោលការណ៍ឯកជនភាពនេះ កំពុងត្រូវបានផ្តល់ជូនដល់​បុគ្គល​បច្ចុប្បន្ន និងអនាគត (រួមទាំងបុគ្គលិករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប) និងអង្គភាពនានា (“បុគ្គល​ពាក់ព័ន្ធ”) ដែលទាក់ទងជាមួយ ប៉េង ហួត គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដែលទិន្នន័យរបស់​ពួកគេត្រូវបានប្រមូលនាពេលបច្ចុប្បន្ន  និង/ឬនាពេលអនាគត។

 2. បុគ្គលពាក់ព័ន្ធក្នុងពេលអតីតកាល ហើយអាច ឬនឹងពាក់ព័ន្ធនាពេលអនាគតទៀត ចាំបាច់ត្រូវ​ផ្តល់​ទិន្នន័យដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ទាក់ទង និង/ឬក្នុងដំណើរការនៃទំនាក់ទំនងរបស់ពួកគេជាមួយ ប៉េង ហួត គ្រុប។ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏អាចទទួលបានទិន្នន័យអំពីបុគ្គលពាក់ព័ន្ធ ពីប្រភព​ដែល​មានជាសាធារណៈ និងពីក្នុងក្រុមហ៊ុន ប៉េង ហួត គ្រុប ផងដែរ។

 3. ទិន្នន័យដែលអាចនឹងប្រមូលបានពីបុគ្គលពាក់ព័ន្ធរួមមានឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ/លេខ លិខិតឆ្លងដែន (សម្រាប់ជនបរទេស) អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ ព័ត៌មានលម្អិតរបស់និយោជក ទីតាំងហិរញ្ញវត្ថុ សមាជិកគ្រួសារ និងព័ត៌មានផ្ទាល់ខ្លួនអំពីពួកគេ (និងដោយគោរព។ នៃកម្មវិធីការងារ រួមមាន គុណវុឌ្ឍិ ប្រវត្តិការងារ ចំណេះដឹង បទពិសោធន៍ និងជំនាញ)

 4. បុគ្គលពាក់ព័ន្ធត្រូវមានកាតព្វកិច្ចក្នុងការផ្តល់ទិន្នន័យដែលត្រូវបានកំណត់ថាជាកាតព្វកិច្ច។ ចំពោះទិន្នន័យដែលបានកំណត់ជាជម្រើស ការផ្តល់ទិន្នន័យបែបនេះដោយបុគ្គលពាក់ព័ន្ធគឺធ្វើឡើងដោយស្ម័គ្រចិត្ត។ ប្រសិនបើបុគ្គលពាក់ព័ន្ធមិនផ្ដល់ទិន្នន័យដែលត្រូវបានកំណត់ថាជាកាតព្វកិច្ចទេ នោះវាអាចបណ្តាលឱ្យក្រុមហ៊ុន ប៉េង ហួត គ្រុប មិនអាចផ្តល់សេវាកម្ម ឬដោះស្រាយជាមួយបុគ្គលពាក់ព័ន្ធបានទេ។

 5. ទិន្នន័យរបស់អ្នកពាក់ព័ន្ធអាចត្រូវបានប្រើប្រាស់ ឬដាក់ដំណើរការដោយ ប៉េង ហួត គ្រុប ឬក្នុងនាមខ្លួនសម្រាប់គោលបំណងដែលមានចែងខាងក្រោម និងគោលបំណងជាយថាហេតុ និងពាក់ព័ន្ធផ្សេងទៀតដែលទាក់ទងនឹងបញ្ហាខាងលើ។

  • ការអនុវត្តតាមការណែនាំ ការផ្តល់គម្រោង ផលិតផល និង/ឬសេវាកម្ម (មិនថាដោយសមាជិកនៃក្រុមហ៊ុន ប៉េង ហួត គ្រុប ឬភាគីទីបីដែលបានជ្រើសរើសនោះទេ) ការវាយតម្លៃអំពីភាពស័ក្តិសមសម្រាប់ការងារ (ប្រសិនបើពាក់ព័ន្ធ) និងការឆ្លើយតបនឹងសំណួររបស់បុគ្គលពាក់ព័ន្ធ ឬរបស់តំណាងបុគ្គលពាក់ព័ន្ធនោះ។
  • ការស្រាវជ្រាវ ការរៀបចំ ការបើកដំណើរការ ការផ្សព្វផ្សាយ និងការធ្វើទីផ្សារហិរញ្ញវត្ថុ និងសម្ភារៈបរិក្ខារ សេវាកម្ម ផលិតផល ឬគម្រោងផ្សេងៗរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប និងភាគីទីបី (ដែលមានជាអាទិ៍ ការចែករំលែកព័ត៌មានហិរញ្ញវត្ថុជាមួយដៃគូអាជីវកម្មដែលបានជ្រើសរើស និងការបង្កើតបញ្ជីផ្សព្វផ្សាយទីផ្សារសម្រាប់ចែករំលែកជាមួយដៃគូអាជីវកម្មដែលបានជ្រើសរើស) និងការត្រួតពិនិត្យអំពីការផ្តល់ ប្រតិបត្តិការ និងការប្រើប្រាស់សេវាកម្ម ឬផលិតផល ឬគម្រោងទាំងនោះ។
  • ការផ្តល់ឯកសារយោង (ការសាកសួរអំពីស្ថានភាព);
  • ការអនុវត្តការត្រួតពិនិត្យឥណទាន និងស្ថានភាពផ្សេងទៀត និងការប្រមូលបំណុល និងការជួយជម្រុញស្ថាប័នផ្សេងទៀតឲ្យធ្វើដូច្នេះដែរ។
  • ការវាយតម្លៃអំពីភាពសក្តិសមទទួលបានឥណទានជាបន្តរបស់បុគ្គលពាក់ព័ន្ធ;
  • ប្រតិបត្តិការត្រួតពិនិត្យផ្ទៃក្នុង រួមទាំងការកំណត់ចំនួនទឹកប្រាក់ជំពាក់បុគ្គលពាក់ព័ន្ធ ឬជំពាក់ដោយបុគ្គលពាក់ព័ន្ធ ទឹកប្រាក់ទូទាត់ទៅ ឬការប្រមូលទឹកប្រាក់នេះពីបុគ្គលពាក់ព័ន្ធ និងពីបុគ្គលណាម្នាក់ដែលផ្តល់ការធានាសម្រាប់កាតព្វកិច្ចរបស់បុគ្គលពាក់ព័ន្ធ និងការអនុវត្តលើបន្ទុក ឬការធានាផ្សេងទៀតដែលផ្តល់ដោយ ឬសម្រាប់បុគ្គលពាក់ព័ន្ធ។
  • ការអនុវត្តមុខងាររតនាគារ;
  • ការអនុវត្តលើកាតព្វកិច្ចរបស់បុគ្គលពាក់ព័ន្ធ ដែលមានជាអាទិ៍ ការប្រមូលទឹកប្រាក់ជំពាក់ពីបុគ្គលពាក់ព័ន្ធ និងអ្នកដែលផ្ដល់ការធានាសម្រាប់កាតព្វកិច្ចរបស់បុគ្គលពាក់ព័ន្ធ។
  • ការវាយតម្លៃ និងវិភាគសំណើទាមទារសំណងធានារ៉ាប់រង និងការជួយដល់ក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀតក្នុងការត្រួតពិនិត្យលើសំណើទាមទារសំណង។
  • បញ្ជូនបន្តនូវសម្ភារៈផ្សព្វផ្សាយ ឬព័ត៌មានផ្សេងទៀតទៅកាន់បុគ្គលពាក់ព័ន្ធពីសមាជិកក្រុមហ៊ុន ប៉េង ហួត គ្រុប និងអង្គការសប្បុរសធម៌ពីមួយពេលទៅមួយពេល។
  • ការបំពេញតាមលក្ខខណ្ឌច្បាប់ រដ្ឋាភិបាល ឬបទប្បញ្ញត្តិនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬយុត្តាធិការជាធរមានផ្សេងទៀត រួមទាំងលក្ខខណ្ឌតម្រូវឲ្យមានការលាតត្រដាង ឬការជូនដំណឹងផងដែរ។
  • ការជួយដល់បុគ្គលដែលកំពុងទិញ ឬចូលរួមនៅក្នុងកិច្ចព្រមព្រៀងសន្យាណាមួយរវាង ប៉េង ហួត គ្រុប និងបុគ្គលពាក់ព័ន្ធ ដើម្បីវាយតម្លៃប្រតិបត្តិការសម្រាប់ការទិញ ឬការចូលរួមនោះ ព្រមទាំងសម្រាប់គោលបំណងជាយថាហេតុ និងពាក់ព័ន្ធផ្សេងទៀតដែលទាក់ទងនឹងកិច្ចការណាមួយខាងលើ។
 6. ទិន្នន័យដែលរក្សាទុកទាក់ទងនឹងបុគ្គលពាក់ព័ន្ធនឹងត្រូវបានរក្សាទុកជាសម្ងាត់ ប៉ុន្តែវាអាចត្រូវបានផ្តល់ដល់៖

  • បុគ្គលណាម្នាក់ដែលស្ថិតក្រោមកាតព្វកិច្ចរក្សាការសម្ងាត់ជូនក្រុមហ៊ុន ប៉េង ហួត គ្រុប។
  • ក្រុមហ៊ុន ឬផ្នែកណាមួយរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប (មិនថាក្រុមហ៊ុន ឬផ្នែកនោះមានប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា ឬកន្លែងផ្សេងទៀតទេ);
  • ភ្នាក់ងារពាក់ព័ន្ធ អ្នកម៉ៅការ ឬអ្នកផ្តល់សេវាជាភាគីទីបី ដែលផ្តល់សេវារដ្ឋបាល ទូរគមនាគមន៍ កុំព្យូទ័រ ការទូទាត់ ការគ្រប់គ្រង សវនកម្ម ធានារ៉ាប់រង វិជ្ជាជីវៈ ឬសេវាកម្មផ្សេងទៀតដល់ ប៉េង ហួត គ្រុប។
  • ធនាគារ ហិរញ្ញវត្ថុ ឬស្ថាប័នផ្សេងទៀតដែលបុគ្គលពាក់ព័ន្ធមាន ឬស្នើឱ្យមានប្រតិបត្តិការជួញដូរ។
  • ភ្នាក់ងារគ្រប់គ្រងឥណទានណាមួយ និងភ្នាក់ងារប្រមូលបំណុលករណីបំពាន ឬអ្នកផ្តល់សេវាប្រមូលបំណុល ឬសេវាព័ត៌មានឥណទានដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប។
  • មេធាវី សវនករ ទីប្រឹក្សាពន្ធដារ ធនាគារវិនិយោគ និងទីប្រឹក្សាជំនាញផ្សេងទៀត។
  • ក្រុមហ៊ុនធានារ៉ាប់រង និងសមាគម ឬសហព័ន្ធក្រុមហ៊ុនធានារ៉ាប់រងណាមួយ (មិនថាមានមូលដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬអត់នោះទេ)។
  • បុគ្គល ឬសាជីវកម្មដែលសមាជិកក្រុមហ៊ុន ប៉េង ហួត គ្រុប ផ្ទេរ ឬស្នើផ្ទេរការប្រាក់ និង/ឬកាតព្វកិច្ចរបស់ខ្លួនទាក់ទិននឹងបុគ្គលនោះ ឬផលិតផល ឬសេវាកម្មណាមួយដែលផ្តល់ដល់បុគ្គលពាក់ព័ន្ធ។
  • អ្នកឈរឈ្មោះ អ្នកតំណាង សហអ្នកតំណាង កន្លែងតម្កល់មូលបត្រកណ្តាល ឬអ្នកចុះឈ្មោះ អ្នកថែរក្សា ក្រុមហ៊ុនធានារ៉ាប់រង ភ្នាក់ងារអចលនវត្ថុ មេធាវី ឬបុគ្គលផ្សេងទៀតដែលពាក់ព័ន្ធក្នុងការផ្តល់សេវាកម្ម ឬផលិតផល ឬគម្រោងដោយសមាជិកក្រុមហ៊ុន ប៉េង ហួត គ្រុប ទៅកាន់អ្នកពាក់ព័ន្ធនោះ; ឬ
  • បុគ្គលណាម្នាក់ដែលច្បាប់ រដ្ឋាភិបាល ឬបទប្បញ្ញត្តិជាធរមានបានតម្រូវឲ្យសមាជិកក្រុមហ៊ុន ប៉េង ហួត គ្រុប ធ្វើការលាតត្រដាងដល់ ឬដល់បុគ្គលណាម្នាក់ត្រូវការយ៉ាងសមហេតុផលជាចាំបាច់នូវការលាតត្រដាងនោះ ដើម្បីឲ្យក្រុមហ៊ុន ប៉េង ហួត គ្រុប អនុវត្តនូវគោលបំណងដែលបានអនុញ្ញាតក្នុងកថាខណ្ឌទី ៥ ខាងលើ។
 7. ក្រុមហ៊ុន ប៉េង ហួត គ្រុប អាចបង្ហាញទិន្នន័យដល់ភាគីណាមួយ ឬទាំងអស់ដូចដែលបានបញ្ជាក់ខាងលើ ហើយអាចធ្វើដូច្នេះបាន ទោះបីជាកន្លែងអាជីវកម្មរបស់អ្នកទទួលព័ត៌មាននោះនៅក្រៅប្រទេសកម្ពុជាក៏ដោយ ឬព័ត៌មានទាំងនោះបន្ទាប់ពីមានការលាតត្រដាងនឹងត្រូវបានប្រមូល រក្សាទុក ដំណើរការ ឬប្រើប្រាស់ដោយអ្នកទទួលដែលនៅក្រៅប្រទេសកម្ពុជាទាំងស្រុង ឬដោយផ្នែកក៏ដោយ។

 8. បុគ្គលដែលជាប់ពាក់ព័ន្ធមានសិទ្ធិសួរថាតើក្រុមហ៊ុន ប៉េង ហួត គ្រុប មានរក្សាទុកទិន្នន័យអំពីពួកគេដែរទេ និងអាចស្នើសុំការចូលប្រើប្រាស់ និងការកែតម្រូវទិន្នន័យដែលបានរក្សាទុកនោះ។ ថ្លៃសេវាសមរម្យនឹងត្រូវបានគិតសម្រាប់ដំណើរការសំណើចូលប្រើប្រាស់ទិន្នន័យនីមួយៗ។

 9. សំណើសុំចូលប្រើប្រាស់ ឬកែតម្រូវទិន្នន័យដែលគ្រប់គ្រងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប គួរតែផ្ញើទៅកាន់មន្ត្រីការពារទិន្នន័យដែលមានសិទ្ធិអំណាចនៃការិយាល័យកណ្តាល ប៉េង ហួត គ្រុប ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៩ ហ្គ្រេនស្តា ផ្លាទីនីម ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទូរស័ព្ទ៖ +855 98 770 722 ។

 10. ប្រសិនបើបុគ្គលពាក់ព័ន្ធមិនចង់ទទួលបានការផ្សព្វផ្សាយទីផ្សារ ឬធ្វើការតាមដានទាក់ទងនឹងគម្រោង ផលិតផល និងការផ្សព្វផ្សាយពិសេសណាមួយពីក្រុមហ៊ុន ប៉េង ហួត គ្រុប ទេ នោះសូមជូនដំណឹងមកយើងខ្ញុំជាលាយលក្ខណ៍អក្សរ ដោយមិនមានគិតថ្លៃសេវានោះទេ។

 11. ដើម្បីជួយឱ្យក្រុមហ៊ុន ប៉េង ហួត គ្រុប ផ្តល់នូវសេវាកម្មកាន់តែល្អប្រសើរជូនលោកអ្នក សូមពិនិត្យឲ្យបានប្រាកដថាទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដូចជាលេខទូរស័ព្ទទំនាក់ទំនង រួមទាំងអាសយដ្ឋានទីលំនៅ និងការិយាល័យរបស់លោកអ្នក លេខទូរស័ព្ទរបស់លោកអ្នក (រួមទាំងលេខទូរស័ព្ទលើតុ) អាសយដ្ឋានអ៊ីមែល និងព័ត៌មានលម្អិតផ្សេងទៀតដែលបានចុះជាមួយនឹងយើងខ្ញុំគឺកំពុងតែប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ ។

 12. បទប្បញ្ញត្តិនៃគោលការណ៍ឯកជនភាពនេះគឺជាផ្នែកមួយនៃលក្ខខណ្ឌគណនី និង/ឬកិច្ចព្រមព្រៀង ឬការរៀបចំដែលអ្នកបាន ឬអាចនឹងធ្វើឡើងជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប។ ប្រសិនបើរកឃើញភាពមិនស្របគ្នាណាមួយនោះ នោះបទប្បញ្ញត្តិនៃគោលការណ៍ឯកជនភាពនេះត្រូវមានឧត្តមានុភាព។

ភាសា

ប្រសិនបើព័ត៌មាននៅលើគេហទំព័រនេះត្រូវបានបកប្រែ ឬបង្ហាញជាភាសាផ្សេងក្រៅពីភាសាខ្មែរ នោះកំណែជាភាសាខ្មែរនៃព័ត៌មាននេះត្រូវមានឧត្តមានុភាពទាក់ទិននឹងរាល់វិវាទនានាពាក់ព័ន្ធនឹងការបកស្រាយវា។

ការកែប្រែគោលការណ៍ឯកជនភាពនេះ

គោលការណ៍ឯកជនភាពនេះអាចនឹងមានការកែប្រែពីពេលមួយទៅពេលមួយ។ យើងខ្ញុំនឹងប្រកាសជូនដំណឹងអំពីការផ្លាស់ប្តូរសំខាន់ៗនានានៅលើគេហទំព័ររបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ។ សូមឧស្សាចូលអានគោលការណ៍ឯកជនភាពនេះជារឿយៗ ដើម្បីបានជ្រាបអំពីការកែប្រែនានា។ ខែកក្កដា ឆ្នាំ២០២១ ។