flower

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម”

សូមចែករំលែកព័ត៌មាននេះ

រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម” ដោយមានការសហការពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងគាំទ្រដោយ មន្ទីរសម្រាកព្យាបាលនិងសម្ភព សុខាសា ឡងជីវិធី ដែលបានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលក្រុមហ៊ុន ប៉េង ហួត គ្រុប។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាមនេះប្រកបដោយជោគជ័យដោយទទួលបានការចូលរួមយ៉ាងច្រើនពីសំណាក់សាធារណជន អ្នករស់នៅក្នុងគម្រោងបុរី ប៉េង ហួត ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ។ សូមគូសបញ្ជាក់ផងដែរថាកម្មវិធីបរិច្ចាគឈាមនេះគឺបើកចាប់តាំងពីម៉ោង ៨:៣០ នាទីព្រឹក – ៤:០០ នាទីរសៀលដែលឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងយកចិត្តទុកដាក់ពីកត្តាពេលវេលាសម្រាប់អ្នកស្មគ្រ័ចិត្តបរិច្ចាគឈាមបានសម្រាក និងទទួលទានអាហារបានគ្រប់គ្រាន់ផងដែរ។ សន្ទុះនៃការចូលរួមយ៉ាងច្រើនបែបនេះសបញ្ជាក់អោយឃើញពីការចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យសុខាភិបាលតាមរយៈការចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺ ក៏ដូចជាអាចជួយកាត់បន្ថយពីហានិភ័យជំងឺមួយចំនួនសម្រាប់អ្នកបរិច្ចាគផងដែរ។

ការរៀបចំកម្មវិធីនេះឡើង គឺជាការឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងសកម្មក្នុងសង្គម ដែលជាសសរស្តម្ភទី៣ នៃកិច្ចការទំនួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប រួមមាន៖ «អប់រំ បរិស្ថាន និងសង្គម»។