flower

កម្មវិធីរត់កម្សាន្តសប្បុរសធម៌ “មួយជំហាន” FUN-RUN Fundraising ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប សហការរៀបចំជាមួយមូលនិធិកុមារ រំដួល

សូមចែករំលែកព័ត៌មាននេះ

អ្នកចូលរួមជនជាតិខ្មែរ និងបរទេសប្រមាណ ២៦០នាក់ បង្ហាញក្ដីសប្បាយរីករាយ និងមោទនភាពក្នុងការតបស្នងផ្ដល់ត្រឡប់ទៅសង្គមវិញក្នុង កម្មវិធីរត់កម្សាន្តសប្បុរសធម៌ “មួយជំហាន” FUN-RUN Fundraising ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប សហការរៀបចំជាមួយមូលនិធិកុមារ រំដួល (Rumdoul Children Foundation) ដែលមានប្អូនៗនិស្សិតស្ម័គ្រចិត្តជាអ្នកដឹកនាំ ដែលបានរៀបចំឡើងស្ថិតនៅទីតាំងសួន អេកូ ផាក គម្រោងហ្រ្គេនស្តា ផ្លាទីនីម អេកូ ខូលិកសិន បុរី ប៉េង ហួត បឹងស្នោ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២៥។

តាមរយៈកិច្ចសហការរបស់ ប៉េង ហួត គ្រុប រៀបចំកម្មវិធីនេះមិនត្រឹមតែជាសកម្មភាពមនុស្សធម៌រៃអង្គាសថវិកាគាំំទ្រវិស័យអប់រំតែប៉ុណ្ណោះទេ តែថែមទាំងជាការចូលរួមលើកកម្ពស់គុណតម្លៃរបស់អ្នកជំនាន់ក្រោយបន្តសកម្មភាពដឹកនាំគុណតម្លៃការងារមនុស្សធម៌ដើម្បីផ្ដល់ទៅសង្គមវិញ ដែលស្របជាមួយនឹងទស្សនៈទានការងារទំនួលខុសត្រូវសង្គមរបស់ ប៉េង ហួត គ្រុប គឺជំរុញអ្នកពាក់ព័ន្ធទាំងអស់ឱ្យចូលរួម និងនាំមកនូវផលវិជ្ជមានផ្ដល់ទៅសង្គមវិញ។