flower

នៅឆ្នាំ ២០០៥ ក្រុមហ៊ុន ភីអេច ខន់ស្រ្តាក់សិន (PH Construction) បានចាប់ផ្តើមពីក្រុមហ៊ុនសំណង់តូចមួយដែលគ្រប់គ្រងជាលក្ខណៈ គ្រួសារ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន ភីអេច ខន់ស្រ្តាក់សិន គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលផ្តល់ជូននូវសេវាកម្មគ្រប់យ៉ាងចាប់ពីការសិក្សាគម្រោងរហូតដល់ការប្រគល់លំនៅឋានជូនអតិថិជន។

ជាមួយនឹងការផ្តល់ជូននូវពហុជំនាញយ៉ាងទូលំទូលាយ និងក្រុមការងារដ៏មានសមត្ថភាព បទពិសោធន៍ច្រើន និងជំនាញច្បាស់លាស់ របស់យើងខ្ញុំ ភីអេច ខន់ស្រ្តាក់សិន ផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់។ ភីអេច ខន់ស្រ្តាក់សិន មានក្រុមការងារជំនាញ និងបទពិសោធន៍ដូចជាការងាររចនាប្លង់ ការងារសាងសង់ និងការងារគ្រប់គ្រងគម្រោង ទាំងគម្រោងលំនៅឋាន និងគម្រោងពាណិជ្ជកម្ម។

ដោយផ្តោតសំខាន់ទៅលើ គុណភាព សុវត្ថិភាព និងបរិស្ថាន ដែលជាអាទិភាពដំបូងបង្អស់របស់យើង ដូច្នេះហើយទើប ភីអេច ខន់ស្រ្តាក់សិន ត្រូវបានគេទទួលស្គាល់ទាំងក្នុងស្រុក និងក្នុងតំបន់។


video thumbnail

កាងាររចនាប្លង់

video thumbnail

ការផ្ដល់ជូននូវដំណោះស្រាយជាកញ្ចប់

video thumbnail

ការ​ងារគ្រប់គ្រង​គម្រោង

video thumbnail

ការងារសាងសង់