flower

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលបានអំណោយពីក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីចែកបន្ដដល់កងទ័ព និងប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

សូមចែករំលែកព័ត៌មាននេះ

Lt. Gen. Hun Manet Receives Donation from Peng Huoth Group to Distribute to Flood Victims and Troops

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះ បានអនុញ្ញាតឲ្យឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧកញ៉ា ហៀង ប៊ុនប៉េង អនុប្រធានក្រុមប្រឹក្សាភិបាល រួមទាំងថ្នាកដឹកនាំ បានចូលជួបសម្ដែងការគួរសម និងប្រគល់អំណោយជូនដើម្បីប្រើប្រាស់នៅក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។

លោកឧកញ៉ា ថៃ ជាហួត បានលើកឡើងថា លោកមានទឹកចិត្ត និងសេចក្តីសោមនស្សរីករាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងកងទ័ព ក្នុងគោលបំណងឆ្លើយតបទៅនឹងការសង្គ្រោះ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងគាំពារដល់កងកម្លាំងប្រដាប់អាវុធ ក្នុងគ្រាមានអាសន្នដោយសារគ្រោះមហន្តរាយទឹកជំនន់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េងហួត គ្រុប និងឧកញ៉ា ហៀង ប៊ុនប៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប រួមទាំងថ្នាកដឹកនាំសំខាន់ៗទាំងអស់ ចំពោះទឹកចិត្តដ៏សប្បុរស ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគាំពារកងទ័ព ក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋស្ថិតនៅក្នុងគ្រាដ៏លំបាកនេះក៏ដូចជាក្នុងសកម្មភាព មនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពជួបការខ្វះខាត ដែលនេះគឺជាការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា៖ សម្ភារ និងថវិកាដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បានប្រគល់ជូននាពេលនេះរួមមាន ថវិកាចំនួន ១០ម៉ឺនដុល្លារ អង្ករចំនួន ២០០តោន ទឹកសុទ្ធចំនួន ៣០០០កេស ភេសជ្ជ:ទឹកក្រូចទាំង៣រសជាតិ និងភេសជ្ជ:ប៉ូវកម្លាំង Wurks ១,០០០កេស ៕