សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ” ដែលនឹងរៀបចំឡើងនៅការិយាល័យលក់ បុរី ប៉េង ហួត ដែលមានទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ចំងាយត្រឹមតែ៥ នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង៨:០០ព្រឹក ដល់ ម៉ោង១១:៣០ព្រឹក។
ក្នុងសិក្ខាសាលានេះដែរ លោកអ្នកនឹងបានជួបជាមួយវាគ្មិនកិត្តិយសដែលមានបទពិសោធន៍ជាង ១០ឆ្នាំ លើការអប់រំកុមារតូច គឺលោកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដា កម្ពុជា ដែលនឹងធ្វើបទបង្ហាញពីវិធីសាស្ត្រ ដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ ក្នុងការកសាងសមត្ថភាពសក្តានុពល ខួរក្បាល និងភាពជោគជ័យសម្រាប់កូនរបស់លោកអ្នក។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកជូនដល់សាធារណៈជន នូវបទពិសោធ និងស្វែងយល់ពីការអប់រំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដល់បុត្រធីតាលោកអ្នកនាពេលអនាគត។
សូមបញ្ជាក់ផងដែរថា៖ កាលពីក្នុងឆ្នាំ២០១៩ កន្លងទៅនេះ បុរី ប៉េង ហួត ធ្លាប់បានបង្កើតសិក្ខាសាលាចែករំលែកចំណេះដឹងចំនួន ៤ដងរួចមកហើយ ដែលវាជាផ្នែកមួយនៃកិច្ចការសាធារណៈ សម្រាប់ជួយដល់សង្គម និងចែករំលែកចំណេះដឹងទូទៅ ទៅកាន់សាធារណជន។ សម្រាប់សិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី “វិធីសាស្ត្រដើម្បីក្លាយជាមាតាបិតាដ៏អស្ចារ្យ” នេះជាសិក្ខាសាលាលើកទី៥ផងដែរ ដូច្នេះហើយសូមកុំភេ្លចមកចូលរួមសិក្ខាសាលាខាងលើនេះដោយសេរីអោយបានគ្រប់ៗគ្នា និងទទួលយកវត្ថុអនុស្សាវរីយ៍ជាច្រើនអោយបានគ្រប់ៗគ្នាណា ព្រោះកន្លែងមានកំណត់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ (+855) 17 596 789 ចុះឈ្មោះចូលរួមដោយសេរី តាមរយៈតំណភ្ជាប់នេះ https://forms.gle/3Pzb5GdAFH9iPR5y5
ត្រឡប់ក្រោយវិញ