flower

បុគ្គលិក កម្មករសំណង់ និងប្រជាពលរដ្ឋដែលរស់នៅទាំងក្នុង និងក្រៅបុរីប៉េង ហួត ជាង២ម៉ឺននាក់ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានរៀបចំចាក់ការវ៉ាក់សាំង

សូមចែករំលែកព័ត៌មាននេះ

More than 20,000 Construction Workers and Residents Living inside and outside Brey Peng Huoth Show their Gratitudes to Royal Government for providing vaccinations

ខណៈដែលអ្នកឆ្លងជំងឺកូវីដ-១៩ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើនឡើងសរុបរហូត ៤៣,៤៤៦នាក់ គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បាននិងកំពុងមមារញឹកក្នុងការប្រឹងប្រែងទប់ស្កាត់ និងស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដោយមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជនស្ថាប័នជាតិ និងអន្តរជាតិ។ បណ្ដាក្រុមហ៊ុនធំៗបានចូលរួមជាថវិកាទិញវ៉ាក់សាំង ជាស្បៀងអាហារ និងផ្តល់ជាទីតាំងសំរាប់ការចាក់វ៉ាក់សាំង។ល។

ជាក់ស្តែង គិតចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ២,១២៣៤នាក់ ដែលក្នុងនោះមានបុគ្គលិក កម្មករ និងជាងសំណង់បុរីប៉េងហួតចំនួនជាង១ម៉ឺននាក់, ប្រជាពលរដ្ឋដែលរស់នៅក្នុង និងក្រៅបុរី ចំនួនជាង១ម៉ឺននាក់ផងដែរ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី១និងដូសទី២បានរួចរាល់ នៅមជ្ឈមណ្ឌលកីឡា ផ្លាទីនីម (Platinum Sports Center) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ)។

ជាការរួមចំណែករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរក្នុងការរៀបចំផ្តល់ទីតាំង។ តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈ បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពយ៉ាងក្រៃលែងដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លានេះ។ ក្រុមហ៊ុនសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានខិតខំយ៉ាងយកចិត្ដទុកដាក់ដោយមិនគិតពីភាពនឿយហត់”។

លោក លី ប៊ុនលុន ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅមានមតិថា៖“ខ្ញុំឃើញថាទីតាំងចាក់វ៉ាក់សាំងរបស់បុរី ប៉េង ហួត គឺថាគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានល្អមែនទែន ពាក់ព័ន្ធជាមួយការរក្សាគម្លាត និង សណ្តាប់ធ្នាប់ផ្សេងៗ ហើយចំពោះការរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺខ្ញុំមានការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលខ្លាំងមែនទែនដែលគាត់បានគិតគូរពីប្រជាពលរដ្ឋ។ ចំពោះក្រុមពេទ្យស្ម័គ្រចិត្តវិញ គឺខ្ញុំមានការអរគុណពួកគាត់ខ្លាំងណាស់ដែលគាត់បានចំណាយពេលវេលាដ៏មានតម្លៃរបស់គាត់សំរាប់ការស្ម័គ្រចិត្តផ្សេងៗក្នុងការផ្តល់ជូនក៏ដូចជាចំណាយពេលវេលាក្នុងការរៀបចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ”។

កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ ក្រសួងសុខាភិបាលបានរកឃើញករណីមេរោគកូវីដបំលែងថ្មី ដែលគួរឲ្យព្រួយបារម្ភ ដូច្នេះទោះជាទទួលបានការចាក់វ៉ាក់សាំងចំនួនពីរដូសរួចហើយក៏ដោយ សូមបងប្អូនកុំភ្លេចបន្តអនុវត្តវិធានការ ”៣ការពារ និង ៣កុំ” ឲ្យបានខ្ជាប់ខ្ជួន ៕