flower

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារ ដល់ការសាងសង់សាកលវិទ្យាល័យភាសាចិនធំជាងគេនៅកម្ពុជា

សូមចែករំលែកព័ត៌មាននេះ

Peng Huoth Group Donates $200,000 to Build the Largest Chinese Language University in Cambodia

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈសមាគមនិកាយចិនទៀជីវកម្ពុជា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារអាមេរិក ដល់ការសាងសង់អគារសាកលវិទ្យាល័យទួនហ្វា ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើន។

សាលារៀនទួនហ្វាជាសាលារៀនរបស់សមាគមននិកាយចិនទៀជីវកម្ពុជា ដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩២៦។ បច្ចុប្បន្ននេះមានពីរកន្លែងនៅក្នុងទីក្រុងភ្នំពេញ ដោយមានសិស្សសរុបប្រមាណ ១៦០០នាក់ ស្មើរនឹង ១/៣នៃសិស្សសាលារៀនភាសារចិនទូទាំងប្រទេសកម្ពុជា។ សាលារៀនទួនហ្វាជាសាលារៀនភាសារចិនដែលមានទំហំធំជាងគេ និងមានឥទ្ធិពលខ្លាំងជាងគេបំផុតនៅក្រៅប្រទេសចិន ក៏ដូចជានៅក្នុងប្រទេសកម្ពុជា និងមានកិត្តិនាមល្បីល្បាញដល់បរទេសផងដែរ។ ចាប់តាំងពីឆ្នាំ១៩៥០ រហូតមកដល់បច្ចុប្បន្ននេះ សាលារៀនទួនហ្វាបានបណ្ដុះបណ្ដាលធនធានមនុស្សជាច្រើនសម្រាប់ប្រទេសកម្ពុជា ដែលអាចនិយាយបានថាធនធានមនុស្សដែលបានរៀននៅសាលារៀនទួនហ្វាមានពាសពេញផ្ទៃប្រទេស ហើយពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាឲ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស។

ការសាងសង់សាកលវិទ្យាល័យទួនហ្វាជាដំណាក់កាលថ្មីនៃការវិវឌ្ឍរបស់សាលារៀននេះ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍធនធានមនុស្ស និងវប្បធម៌ ព្រមទាំងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយប្រទេសចិន និងបណ្ដាប្រទេសផ្សេងៗទៀតក្នុងយុគសម័យនៃសកលភាវូបនីយកម្ម។

គួរបញ្ជាក់ផងដែរថា៖ សាកលវិទ្យាល័យទួនហ្វារបស់សមាគមននិកាយចិនទៀជាវកម្ពុជា មានទីតាំងនៅផ្លូវវែងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានចាប់ផ្តើមបញ្ចុះបឋមសិលាដើម្បីបើកការដ្ឋានសាងសង់ កាលព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្នុងទឹកប្រាក់ប្រមាណ ១០លានដុល្លារអាមេរិក នៅលើផ្ទៃដីជាង ១៣០០០ម៉ែត្រការ៉េ ដែលក្នុងគម្រោងសាងសង់ទាំងមូលរួមមាន អគារកំពស់៦ជាន់ ដែលជាអគារទីស្នាក់ការកណ្ដាលចំនួន ១អគារ អគារសិក្សាកំពស់៦ជាន់ចំនួន ២អគារ អគារគ្រូបង្រៀនកំពស់ ៦ជាន់ចំនួន ១អគារ និងអគារស្នាក់នៅរបស់សិស្ស និងគ្រូដែលមានកំពស់៨ជាន់ចំនួន ១អគារ។

ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែចូលរួមយ៉ាងសកម្មក្នុងសង្គម ជាពិសេសក្នុងវិស័យសុខាភិបាល បរិស្ថាន អប់រំ និងវប្បធម៌។ល ៕