flower

ក្រុមហ៊ុន ប៉េង ហួត គ្រុប សហការឧបត្ថម្ភ និងចូលរួមក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ “ការបំពុលខ្យល់” ដែលរៀបចំឡើងដោយមន្ទីរបរិស្ថាន រាជធានីភ្នំពេញ

សូមចែករំលែកព័ត៌មាននេះ

Peng Huoth Group co-sponsors and participates in the National and World Environment Day under the theme "Air Pollution" organized by the Department of Environment, Phnom Penh

នាព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្នុងវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ “ការបំពុលខ្យល់” ដែលរៀបចំឡើងដោយមន្ទីរបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ហួត ហៃ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី បុគ្គលិក ក្រុមហ៊ុន ប៉េង ហួត គ្រុប សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ អាជ្ញាធរ ប្រមាណជាង ៤០០នាក់។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ាង សុផល្លែត រួមជាមួយឯកឧត្តម ហួត ហៃ បានមានប្រសាសន៍សំណេះសំណាលក្នុងកម្មវិធីប្រកបដោយខ្លឹមសារ និងអត្ថន័យបំផុសស្មារតីដល់សិស្សានុសិស្ស ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីផលប៉ះពាល់ដែលកើតចេញពីបញ្ហាសំរាម ការបំពុលខ្យល់ និងរួមគ្នាសម្អាតបរិស្ថាន ក្នុងតំបន់ដែលខ្លួនរស់នៅ។

ក្រោយពីបញ្ចប់ការថ្លែងសន្ទរកថារួចមក ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់លិខិតថ្លែងអំណរគុណដល់ លោក ចាន់ រដ្ឋា ជំនួយការអគ្គនាយក និងលោកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារ តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានចូលរួមសហការឧបត្ថម្ភជា សម្ភារសិក្សាមួយចំនួនរួមមាន សៀវភៅសរសេរ ប៊ិច ទឹកបរិសុទ្ធ និងធុងសំរាមចំនួន៥០ធុង ដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងទុកដាក់សំរាមអោយបានល្អ ទៅដល់សិស្សានុសិស្ស វិទ្យាល័យជាស៊ីមជ្រោយចង្វារ។

បន្ទាប់មក គណអធីបតីព្រមទាំងអ្នកចូលរួមដោយស្ម័គ្រចិត្តប្រមាណជាង ៤០០នាក់ បានចូលរួមដាំដើមឈើចំនួន ៣០០ដើម ក្នុងបរិវេណវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដើម្បីសោភ័ណភាពស្រស់បំព្រងនៃធម្មជាតិពណ៍បៃតង។

សូមបញ្ជាក់ផងដែរថា៖ ពាក់ព័ន្ធការងារបរិស្ថាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការឧបត្ថម្ភ និងចូលរួមក្នុងទិវាសំអាតពិភពលោក ធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវការបោះចោលសំរាមនៅលើផែនដីនេះ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ឆ្នាំមុន ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនេះដែរ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានចូលរួមរៀបចំកម្មវិធីដាំដើមឈើចំនួន ១៤០០ដើម នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ផងដែរ ៕