flower

ក្រុមហ៊ុន ប៉េង ហួត គ្រុបកែលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែមដោយក្រាលកៅស៊ូលើផ្លូវបេតុងក្នុងបុរីប្រវែង ១៥គីឡូម៉ែត្រ

សូមចែករំលែកព័ត៌មាននេះ

Peng Huoth Group Donates a Sweeper truck to Chroy Changvar District Administration to Clean Environment and City

ដើម្បីបង្កើនសោភ័ណភាព ភាពងាយស្រួល និងផាសុកភាពដល់ប្រជាពលរដ្ឋក្នុងគម្រោង ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចាប់ផ្តើមអភិវឌ្ឍបន្ថែមលើផ្លូវបេតុង ដោយក្រាលកៅស៊ូលើបណ្ដាញផ្លូវមេចំនួន ៥ខ្សែធំៗ ដែលមានប្រវែងប្រមាណ ១៥គីឡូម៉ែត្រ។ ក្នុងនោះមានមហាវិថី ៣ខ្សែដែលជាច្រកចេញចូលភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់គម្រោងនានាក្នុង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោរ) និងមហាវិថីចំនួន ២ខ្សែទៀតដែលតភ្ជាប់ពីគម្រោង ហ្គ្រេនស្តាផ្លាទីនីម ទៅកាន់គម្រោង អេកូ ខូលិកសិន។

ចំពោះការអភិវឌ្ឍបន្ថែមនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុង បុរី ប៉េង ហួត (បឹងស្នោរ) បានសម្ដែងនូវភាពរីករាយយ៉ាងខ្លាំង
ខណៈផ្លូវកៅស៊ូទាំងនេះបានបន្ថែមសោភ័ណភាព និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ការប្រកបអាជីវកម្មរបស់ពួកគាត់នៅក្នុងតំបន់នេះ។ ម្ចាស់អាជីវកម្មម្នាក់ដែលមានផ្ទះ Shophouse នៅតាមបណ្តោយមហាវិថីក្លាស្ទ័របានលើកឡើងថា៖ “នាងខ្ញុំសប្បាយចិត្ត ដែលក្រុមហ៊ុនបានក្រាលកៅស៊ូបន្ថែម ដែលមើលទៅវាស្អាត វាត្រជាក់ភ្នែក ហើយកាន់តែងាយស្រួលក្នុងការធ្វើដំណើរ ហើយល្ងាចឡើងមនុស្សម្នារក៏អ៊ូអរ គេដើរហាត់ប្រាណច្រើន។ នៅទីនេះបរិយាកាសល្អសម្រាប់ទាំងការស់នៅ និងប្រកអាជីវកម្ម” ។

“ការងារក្រាលកៅស៊ូទៅលើផ្លូវបេតុងប្រមាណ ១៥គីឡូម៉ែត្រនេះ ជាដំណាក់កាលទី១ នៃការអភិវឌ្ឍកែលម្អ និងបន្ថែមសោភ័ណភាពទៅលើបណ្តាញប្រព័ន្ធផ្លូវមេក្នុងគម្រោង។ ក្រុមហ៊ុននឹងបន្តអភិវឌ្ឍបន្ថែមទៅលើផ្លូវមេជាច្រើនខ្សែទៀតក្នុងគម្រោង ដឹស្តាផ្លាទីនីម អេកូ ខូលិកសិន នៅពេលខាងមុខ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់អ្នករស់នៅក្នុងបុរី ជាពិសេសគឺសុខុមាលភាព និងបទពិសោធន៍រស់នៅដែលកាន់តែសម្បូរបែបជាមួយធម្មជាតិបៃតងស្ទើរគ្រប់ទីកន្លែង” ។ នេះបើតាមការលើកឡើងរបស់ លោក ចាន់ រដ្ឋា តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប។

កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ ក្រុមហ៊ុនទើបបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់
គម្រោងអភិវឌ្ឍលំនៅឋានប្រណីត និងទំនើបចំនួន ៣គម្រោងរួមមាន៖ គម្រោង ដឹស្តាផ្លាទីនីម អេកូ វេរ៉ាន់ដា, គម្រោង ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ និងគម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ដែលជាដំណាក់កាលទី២ នៃការអភិវឌ្ឍគម្រោង ដឹស្តាផ្លាទីនីម អេកូ ខូលិកសិន ដែលមានផែនការមេសិក្សាដោយក្រុមហ៊ុនអន្តរជាតិដ៏ល្បីឈ្មោះមួយដើម្បីផ្តល់ជូននូវបទពិសោធន៍ពិសេសនៃការរស់នៅបែបប្រណីត ទំនើប ឯកជន ផាសុកភាព ជាមួយធម្មជាតិពិតៗ ដោយមានក្លឹបហាត់ប្រាណទំនើប ផ្លូវជិះកង់ក្រោមដី ផ្លូវថ្មើរជើងសម្រាប់ដើរហាត់ប្រាណ សួនសាធារណៈក្រៅគម្រោងដែលវែងជាងគេប្រមាណ ២គីឡូម៉ែត្រអមដោយហាងកាហ្វេ និងភោជនីយដ្ឋានប្រណីតៗ ។ល។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានប្រណីត និងទំនើប ជាមួយគុណភាពខ្ពស់ និងបរិស្ថានបៃតងច្រើនជាងគេ និងឈានមុខគេក្នុងការផ្តល់ជូននូវបទពិសោធន៍រស់នៅបែបប្រណីត ទំនើប និងធម្មជាតិ ៕