flower

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ (មួយរយពាន់ដុល្លាអាមេរិចគត់) ជូនដល់សមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១

សូមចែករំលែកព័ត៌មាននេះ

Peng Huoth Group contributes 100,000 USD to the Cambodian Tricycle Foundation Association for 2020 and 2021.

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ (មួយរយពាន់ដុល្លាអាមេរិចគត់) ជូនដល់សមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រាប់ឆ្នាំ២០២០ និង ឆ្នាំ២០២១។

ការចូលរួមឧបត្ថម្ភថវិកានេះ គឺត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។ សកម្មភាពនេះ គឺជាការចូលរួមរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់សមាជិក ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ។

សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល តាមរយៈប្រកាសលេខ ១៩០ប្រក ចុះថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។

កាលពីឆ្នាំ២០១៨ សមាគមបានទទួលថវិកាវិភាគទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០០លានរៀល ជាការឧបត្ថម្ភដំបូង និង២៤ម៉ឺនដុល្លារ ប្រចាំឆ្នាំ។ ចាប់ពីឆ្នាំ២០១៩មក ក្រុមហ៊ុន ប៉េង ហួត គ្រុប និងក្រុមហ៊ុនផ្សេងៗទៀត បានចាប់ផ្តើមចូលរួមឧបត្ថម្ភជាថវិកាចំនួន ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ។

នៅពេលចាប់ផ្ដើមដំណើរការដំបូង សមាគមមានសមាជិកសកម្មដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូសរុប ចំនួន៣២៣រូប ប៉ុន្តែនាពេលបច្ចុប្បន្នសមាគមនៅសល់សមាជិកសកម្មជាង ២០០រូបតែប៉ុណ្ណោះ ដោយមូលហេតុសមាជិកមួយចំនួនបានទទួលមរណភាពដោយជរាពាធ និងរោគាពាធ ៕