១. ទំហំការងារ:
ប្រធានក្រុមប្រតិបត្តិផ្នែក Banquet មានទំនួលខុសត្រូវក្នុងការសម្របសម្រួលលើការផ្តល់ជូនសេវាកម្មបម្រើភេសជ្ជៈ និងម្ហូបអាហារទាំងអស់ សម្រាប់អគារការនិងផ្តល់រាល់ព័ត៌មានលម្អិតទាក់ទងនឹងមុខងារទាំងអស់ក្នុងពីធីជប់លៀងនិងកិច្ចប្រជុំដែលធ្វើឡើងនៅសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភី អេច ហ្រ្គេនហល ស្របទៅតាមស្តង់ដារដែលបានកំណត់ដោយអ្នកគ្រប់គ្រងដើម្បីរក្សា និងអភិវឌ្ឍកម្រិតសេវាកម្មមួយដ៏ខ្ពស់បំផុត ហើយលើសពីការរំពឹងទុករបស់អតិថិជន។
២. ទំនួសខុសត្រូវ និងកាតព្វកិច្ច៖
- ត្រួតពិនិត្យ និងសម្របសម្រួលរាល់ប្រតិបត្តិការប្រចាំថ្ងៃសម្រាប់ការរៀបចំកន្លែងប្រជុំ និងកន្លែងជប់លៀង រួមទាំងការផ្តល់សេវាកម្ម ដោយធានាបានយ៉ាងខ្ជាប់ខ្ជួននូវគុណភាពខ្ពស់ នៃម្ហូបអាហារ ភេសជ្ជៈ ការបម្រើសេវា និងការរៀបចំចានអាហារសម្រាប់ពិធីជប់លៀង។
- ធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើបន្ទប់សាល និងបន្ទប់ប្រជុំមុនពេលភ្ញៀវមកដល់ ដើម្បីធានាថាគ្រប់លក្ខខណ្ឌតម្រូវរបស់អតិថិជនត្រូវបានបំពេញយ៉ាងជាក់លាក់។
- តាមដាន និងថែរក្សាការរៀបចំទូទៅ និងអនាម័យនៃកន្លែងសាធារណៈ និងផ្នែកខាងក្រោយទាំងអស់ រួមមាន សាលធំ (Ballroom) ឡប់ប៊ីខាងក្រោម បន្ទប់ទឹកសាធារណៈ ផ្ទះបាយ បន្ទប់ស្តុកអីវ៉ាន់ និងតំបន់ច្រកចូល។
- គ្រប់គ្រង និងរៀបចំសម្ភារៈសម្រាប់ពិធីជប់លៀង រួមមាន ចាន ស្លាបព្រា សម កែវ ក្រណាត់តុ និងឧបករណ៍ផ្សេងៗ ដើម្បីកាត់បន្ថយការបាត់បង់ និងធានាថាមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។
- ធានាថាការបំពេញឯកសារនៃការផ្តល់សេវាកម្ម និងវិក្កយបត្រក្រោយកម្មវិធី ត្រូវធ្វើឡើងយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា។ ត្រូវផ្ទៀងផ្ទាត់ថាភេសជ្ជៈ តុ អាហារ និងសេវាកម្មផ្សេងៗទៀតសម្រាប់ភ្ញៀវត្រូវបានគិតថ្លៃ និងចុះហត្ថលេខាដោយម្ចាស់កម្មវិធី មុននឹងបញ្ជូនទៅកាន់អ្នកគិតលុយដើម្បីចេញវិក្កយបត្រ។
- សម្របសម្រួលជាមួយម្ចាស់កម្មវិធីលើគ្រប់កម្មវិធីទាំងអស់ ដោយធានាថាគ្រប់តម្រូវការរបស់អតិថិជនត្រូវបានបំពេញ។
- សម្រួលដល់ការបំពេញបែបបទស្ទង់មតិការពេញចិត្តរបស់អតិថិជនចំពោះសេវាកម្ម។
- សហការយ៉ាងជិតស្និទ្ធជាមួយមេចុងភៅ ដើម្បីធានាថារាល់ការរៀបចំ និងព័ត៌មានលម្អិតទាក់ទងនឹងអាហារត្រូវបានគ្រប់គ្រងយ៉ាងល្អិតល្អន់។
- បំពេញ និងដាក់ជូនរបាយការណ៍/ការវាយតម្លៃលម្អិតអំពីកម្មវិធីទៅកាន់អ្នកគ្រប់គ្រងផ្ទាល់សម្រាប់រាល់ព្រឹត្តិការណ៍/កម្មវិធី ដោយវិភាគមតិយោបល់ដើម្បីការកែលម្អជាបន្តបន្ទាប់។
- ដឹកនាំ បណ្តុះបណ្តាល និងអភិវឌ្ឍក្រុមប្រតិបត្តិការ រួមទាំងការតាមដានសកម្មភាពប្រចាំថ្ងៃ និងការធ្វើសេចក្តីសង្ខេបប្រចាំថ្ងៃមុនពេលចាប់ផ្តើមនៃកម្មវិធី។
- និងកិច្ចការផ្សេងៗទៀតដោយថ្នាក់គ្រប់គ្រង។
៣. លក្ខខណ្ឌតម្រូវ
- បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង ផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍ក្នុងតួនាទីការងារស្រដៀងគ្នា ឬបទពិសោធន៍យ៉ាងតិច ៤ឆ្នាំជាប្រធានផ្នែកសេវាកម្ម បទពិសោធន៍ផ្នែកប្រព័ន្ធគ្រប់គ្រងបដិសណ្ឋារកិច្ច និងលក់
- ការងារជាក្រុម / ទំនាក់ទំនងជាមួយមិត្តរួមការងារ និងការគ្រប់គ្រង
- មានជំនាញប្រាស្រ័យទាក់ទងល្អ
- មានសមត្ថភាពក្នុងការឈរបានយូរ ឬដើរបានរហ័ស និងអាចលើក រុញ ទាញ ឬទុកដាក់សម្ភារៈណាមួយដែលមានទម្ងន់យ៉ាងហោចណាស់ ២០គីឡូដោយពុំចាំបាច់ការជួយសម្របសម្រួលពីអ្នកដទៃ
- មានសមត្ថភាពក្នុងការឈោងដៃផុតពីក្បាល ក្រោមជង្គង់ ដូចការការពត់ បត់បែន ឬទាញ
- ពេលខ្លះត្រូវការធ្វើការច្រើនម៉ោង និងអាចបត់បែនតាមកាលៈទេសៈ
៤. ម៉ោងការងារ
- ធ្វើការថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍
៥. ទីតាំងការងារ
- ប្រធានក្រុមប្រតិបត្តិផ្នែក Banquet ធ្វើការនៅនាយកដ្ឋានប្រតិបត្តិនៃសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភី អេច ហ្រ្គេនហល។
៦. ទំនាក់ទំនងការងារ
- ប្រធានក្រុមប្រតិបត្តិផ្នែក Banquet រាយការណ៍ទៅកាន់ ប្រធានផ្នែកប្រតិបត្តិ ជាន់ខ្ពស់។
៧. អត្ថប្រយោជន៍
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស
Interest applicants are invited to submit their updated CV, state the position applied for, and attach a current photo (4X6) along with relevant documents to Head Office of Peng Huoth Group to the following address:
Phnom Penh Building No. 9, Peng Huoth Group Head Office, Grand Star Platinum, National Road No.1 Sangkat Niroth, Khan Chbar Ampov, Phnom Penh, Cambodia.