1. វិសាលភាពការងារ:
បុគ្គលិកជាន់ខ្ពស់ផ្នែកទំនាក់ទំនងជួល ទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ អ្នកជួល សហការី និងអតិថិជនទាំងអស់នៃទីតាំងជួលទាំងឡាយណាដែលត្រូវបានចាត់តាំង ដោយផ្តោតយ៉ាងខ្លាំងទៅលើការសម្របសម្រួលទាក់ទងនឹងការងារផ្នែកទីផ្សារ។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
- មានទំនួលខុសត្រូវលើការជម្រុញការងារទីផ្សារជាមួយអ្នកជួល នូវរាល់គម្រោងដែលបានដាក់ចេញ រួមទាំង ដំណើរការនៅខាងក្នុង ការកសាងកេរ្តិ៍ឈ្មោះ និងអភិវឌ្ឍទំនាក់ទំនងអ្នកជួលដោយផ្អែកលើវប្បធម៌ក្រុមហ៊ុនរបស់យើង
- រក្សាទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអ្នកជួលទាំងអស់ដើម្បីធានាថាពួកគេដឹងពីសិទ្ធិនិងទំនួលខុសត្រូវរបស់ពួកគេទាក់ទងនឹងការជួល
- ត្រួតពិនិត្យ និងវាស់វែងការអនុលោមតាមស្តង់ដាររបស់អ្នកជួល ដើម្បីធានាបាននូវប្រតិបត្តិការរបស់ពួកគេនៅក្នុងគោលការណ៍ណែនាំនៃកិច្ចព្រមព្រៀងជួលដែលបានចុះហត្ថលេខា ឬបទប្បញ្ញត្តិផ្សេងៗ
- លើកកម្ពស់ទំនាក់ទំនងអាជីវកម្មរយៈពេលវែងជាមួយអ្នកជួល សហការី និងអតិថិជនដោយបង្កើតនិងអនុវត្តយុទ្ធសាស្រ្តដើម្បីបង្កើនប្រាក់ចំណូល ប្រាក់ចំណេញ និងនិរន្តរភាពប្រតិបត្តិការ
- ទទួល និងឆ្លើយតបទៅនឹងសំណើ ពាក្យបណ្តឹង បញ្ហា និងការសាកសួរពីអ្នកជួល និងនិយោជិត
- ពិនិត្យ ធ្វើបច្ចុប្បន្នភាព និងរក្សាឯកសារ ឬកុងត្រាជួលរបស់អតិថិជន ព្រមទាំងជួយសម្របសម្រួលដំណើរការការងារ តាមតម្រូវការដែលត្រូវការ
- សម្របសម្រួលក្នុងការចរចារជួល រៀបចំ និងពិនិត្យឯកសារជួល សំណើអ្នកជួល និងគម្រោងពិសេស
- សម្របសម្រួលជាមួយផ្នែកទីផ្សារ និងទំនាក់ទំនង លើការផលិតសម្ភារៈទីផ្សារ (សេចក្តីប្រកាសព័ត៌មាន អ៊ីមែល ព្រឹត្តិប័ត្រព័ត៌មាន រូបថត វីដេអូផ្សព្វផ្សាយ ខិត្តប័ណ្ណ ខិត្តប័ណ្ណ ខិត្តប័ណ្ណដោយផ្ទាល់)
- ធ្វើការងារពាក់ព័ន្ធជាមួយផ្នែកហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងការប្រមូលចំណូលជួល
- ការងារផ្សេងៗទៀតដែលចាត់ចែងដោយអ្នកគ្រប់គ្រង។
3. លក្ខខណ្ឌ និងតម្រូវការការងារ:
- បញ្ចប់បរិញ្ញាបត្រផ្នែកទីផ្សារ រដ្ឋបាលសាធារណៈ ឬប្រហាក់ប្រហែល
- មានបទពិសោធន៍ចាប់ពី៣ឆ្នាំឡើងទៅក្នុងការគ្រប់គ្រងផ្នែកលក់ ឬការគ្រប់គ្រងកម្មវិធី
- ស្ទាត់ជំនាញក្នុងការទំនាក់ទំនងដោយប្រើប្រាស់ពាក្យសំដី និងជាលាយលក្ខណ៍អក្សរ និងរៀបចំរបាយការណ៍
- អាចប្រើប្រាស់កុំព្យូទ័របាន Ms Word, Excel and Power Point
- ជំនាញទំនាក់ទំនងល្អ និងធ្វើការងារប្រកបដោយប្រសិទ្ធភាពជាមួយប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈជន
- អាចធ្វើការងារដោយឯករាជ្យ និងជាក្រុមដើម្បីបំពេញកិច្ចការឱ្យទាន់ពេលវេលា
- មានភាពអត់ធ្មត់ អាចបត់បែនតាមកាលវិភាគ និងមានសមត្ថភាពក្នុងការធ្វើការងារច្រើនគឺជាកត្តាចាំបាច់។
4. ម៉ោង និងពេលធ្វើការ:
- ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍(ព្រឹក): ម៉ោង៨:០០ព្រឹក ដល់ ១២:០០ថ្ងៃត្រង់ និងម៉ោង១:០០រសៀល ដល់ ៥:០០ល្ងាច
- ម៉ោងសម្រាកអាហារ: ម៉ោង១២:០០ថ្ងៃត្រង់ ដល់ ម៉ោង១:០០រសៀល
5. កន្លែងការងារ:
បុគ្គលិកជាន់ខ្ពស់ផ្នែកទំនាក់ទំនងជួល មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប, ផ្សារទំនើប និងការដ្ឋាន។
6. ទំនាក់ទំនងការងារ
បុគ្គលិកជាន់ខ្ពស់ផ្នែកទំនាក់ទំនងជួល ធ្វើការជាមួយក្រុមលក់។
បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងអស់សារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖
1. វិសាលភាពការងារ:
បុគ្គលិកសេវាកម្មអតិថិជន មានតួនាទីក្នុងការផ្តល់ព័ត៌មានជូនដល់អតិថិជនអំពីសេវាកម្ម និងទទួលថ្លៃទូទាត់សេវាគ្រប់គ្រងបុរី ប្រចាំខែ រួមទាំងដោះស្រាយរាល់បញ្ហាដែលកើតមានដល់អតិថិជនក្នុងគម្រោងលំនៅដ្ឋាននីមួយៗ។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
- ផ្តល់ព័ត៌មានទៅកាន់អតិថិជនអំពីគោលការណ៍ លក្ខខណ្ខ និងថ្លៃសេវាគ្រប់គ្រងបុរីប្រចាំខែ។
- ទទួលប្រាក់ថ្លៃសេវាគ្រប់គ្រងបុរីពីអតិថិជនតាមគម្រោងនីមួយៗ។
- ដោះស្រាយបញ្ហាផ្សេងៗដែលអតិថិជនមាន ជាមួយផ្នែកពាក់ព័ន្ធ។
- ទំនាក់ទំនងទៅកាន់អតិថិជនអំពីការបង់ថ្លៃសេវាកម្មគ្រប់គ្រងបុរីប្រចាំខែ និងប្រចាំឆ្នាំ។
- ចូលរួមជាមួយផ្នែកពាក់ព័ន្ធក្នុងការរៀបចំការងារសណ្តាប់ធ្នាប់ និងអនាម័យតាមគម្រោងនីមួយៗ។
- ធ្វើរបាយការណ៍ទទួលចំណូលប្រចាំថ្ងៃ និងប្រចាំខែជូនថ្នាក់គ្រប់គ្រង។
- ការងារផ្សេងៗ ដែលថ្នាក់គ្រប់គ្រងផ្តល់អោយ។
3. លក្ខខណ្ឌ និងតម្រូវការការងារ:
- បញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ ហិរញ្ញវត្ថុ រដ្ឋបាលសាធារណៈ ឬប្រហាក់ប្រហែល
- មានបទពិសោធន៍ចាប់ពី១ឆ្នាំឡើងទៅក្នុងផ្នែកសេវាកម្មអតិថិជន បេឡា ឬផ្នែកដែលពាក់ព័ន្ធ។
- ជំនាញក្នុងការទំនាក់ទំនង ការរៀបចំខ្លួន និងការចរចា
- ការសហការជាក្រុម ការអត់ធ្មត់ និងការបើកចិត្តិទូលាយ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ ឬភាសាផ្សេងៗទៀត
- អាចប្រើប្រាស់កុំព្យូទ័របាន Ms Word and Excel
4. ម៉ោង និងពេលធ្វើការ:
- ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍: ពីម៉ោង 8:00 ព្រឹក ដល់ 12:00 ថ្ងៃត្រង់ និង ម៉ោង ១:០០ រសៀល ដល់ ៥:០០ ល្ងាច
- ម៉ោងសម្រាកអាហារ: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល
5. កន្លែងការងារ:
បុគ្គលិកសេវាកម្មអតិថិជន ធ្វើការនៅការិយាល័យ គ្រប់គ្រងបុរី ស្ថិតក្នុងនាយកដ្ឋានគ្រប់គ្រងបុរី។
6. ទំនាក់ទំនងការងារ
បុគ្គលិកសេវាកម្មអតិថិជន ស្ថិតក្រោមការងារគ្រប់គ្រង និងរាយការណ៍ការងារជូនទៅអនុប្រធានផ្នែកសេវាកម្មអតិថិជនបេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖
1. វិសាលភាពការងារ:
ប្រធានក្រុមប្រតិបត្តិ មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើប្រតិបត្តិការរបស់កម្មវិធីទាំងមូល ដើម្បីធានាថារាល់ស្តង់ដារសេវាកម្ម គោលការណ៍ និងនីតិវិធីរបស់ផ្នែកប្រតិបត្តិ ត្រូវបានធ្វើឡើងស្របទៅតាមការកំណត់របស់ថ្នាក់គ្រប់គ្រង ដើម្បីរក្សា និងអភិវឌ្ឍកម្រិតសេវាកម្មល្អបំផុតដែលលើសពីការរំពឹងទុករបស់អតិថិជន។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
- រៀបចំ និងអនុវត្តស្តង់ដារសេវាកម្ម ដោយស្របតាមនីតិវិធីនៃប្រតិបត្តិការសេវាកម្មម្ហូបអាហារ និងភេសជ្ជៈដែលបានកំណត់។
- ធានាថារាល់តម្រូវការ និងការចង់បានរបស់អតិថិជនត្រូវបានផ្តល់ជូនយ៉ាងល្អឥតខ្ចោះ។
- សម្របសម្រួល និងដោះស្រាយរាល់បញ្ហាដែលកើតមានឡើងអោយបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ជូនដល់អតិថិជន និងក្រុមការងារទាំងអស់។
- ត្រួតពិនិត្យ និងបែងចែកទំនួលខុសត្រូវការងារទៅតាមមុខងារនៃតម្រូវការរបស់កម្មវិធីដល់ក្រុមការងារ ហើយប្រាកដថាការរៀបចំ គឺត្រូវបានអនុវត្តទៅតាមផែនការ និងពេលវេលាកំណត់។
- ធ្វើការបណ្តុះបណ្តាលក្រុមការងារ អោយយល់ដឹងអំពីដំណើរការ និងនីតិវិធីនៃប្រតិបត្តិការ និងការផ្តល់សេវាកម្មដែលលើសពីការរំពឹងទុកជូនអតិថិជន ប្រកបដោយភាពត្រឹមត្រូវ និងព័ត៌មានច្បាស់លាស់។
- ណែនាំ និងបង្ហាត់បង្ហាញដល់បុគ្គលិកសេវាកម្មទាំងអស់លើការរៀបចំ តុ កៅអី និងការកំណត់ទីកន្លែងសម្រាប់កម្មវិធីនីមួយៗ ដោយមានការត្រួតពិនិត្យមុខងារនៃការរៀបចំផ្សេងៗទាំងក្នុងអគារ និងសេវាកម្មខាងក្រៅ។
- ទទួលខុសត្រូវក្នុងការរៀបចំទីតាំងកម្មវិធី ប្រកបដោយភាពទាក់ទាញ និងមានភាពងាយស្រួលក្នុងការបង្ហាញ ឬផ្តល់ជូននូវមុខម្ហូបដល់អតិថិជន។
- ត្រួតពិនិត្យ និងប្រាដកថាចំនួននៃការប្រើប្រាស់ភេសជ្ជៈ តុ ម្ហូបអាហារ និងសេវាកម្មផ្សេងៗ ត្រូវបានកត់ត្រា និងមានការចុះហត្ថលេខាទទួលស្គាល់ពីម្ចាស់កម្មវិធីច្បាស់លាស់ ដើម្បីប្រគល់ជូនផ្នែកបេឡា ក្នុងការគណនាចេញវិក័យបត្រជូនដល់អតិថិជន។
- ធានាថារាល់សម្ភារៈប្រើប្រាស់ គ្រៀងបរិក្ខារ និងសម្ភារៈផ្សេងៗសម្រាប់ការរៀបចំកម្មវិធីមានគ្រប់ចំនួនកំណត់ស្របតាមតម្រូវការរបស់កម្មវិធី។
- រៀបចំ និងសម្រប់សម្រួលលើការដឹកជញ្ជូនភេសជ្ជៈ ម្ហូបអាហារ និងសម្ភារៈផ្តត់ផ្គងផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកម្មវិធីខាងក្រៅ មានគ្រប់គ្រាន់ និងទាន់ពេលវេលា។
- ការងារផ្សេងៗ ដែលថ្នាក់គ្រប់គ្រងផ្តល់អោយ។
3. លក្ខខណ្ឌ និងតម្រូវការការងារ:
- បរិញ្ញាបត្រផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច ការគ្រប់គ្រងអាជីវកម្ម ឬជំនាញដែលពាក់ព័ន្ធផ្សេងទៀត
- មានបទពិសោធន៍ការងារចាប់ពី៤ឆ្នាំឡើងខាងផ្នែកប្រតិបត្តិសណ្ឋាគា ឬសាលអាគារការ
- ជំនាញកុំព្យូទ័រ កម្មវិធី Ms. Word, Excel និង Power Point
- ជំនាញក្នុងការគ្រប់គ្រងជម្លោះ ការដោះស្រាយបញ្ហា និងការចរចារ
- ការនិយាយស្តីល្អ ភាពជាអ្នកដឹកនាំ ស្មោះត្រង់ និងមានឆន្ទៈធ្វើការជាក្រុម
- មានជំនាញក្នុងការសរសេរ និងទំនាក់ទំនងជាភាសាអង់គ្លេស
4. ម៉ោង និងពេលធ្វើការ:
- ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ដោយមានការឈប់សម្រាក១ថ្ងៃក្នុងមួយសប្តាហ៍: ម៉ោង ៨ :០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និងម៉ោង ១:០០រសៀល ដល់ម៉ោង៥:០០ល្ងាច
- ម៉ោងសម្រាក: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល
5. កន្លែងការងារ:
ប្រធានក្រុមប្រតិបត្តិ ធ្វើការនៅការិយាល័យ ភីអេច ហ្រេ្គនហល ស្ថិតក្នុងនាយកដ្ឋានប្រតិបត្តិ។
6. ទំនាក់ទំនងការងារ
ប្រធានក្រុមប្រតិបត្តិ ស្ថិតក្រោមការងារគ្រប់គ្រង និងរាយការណ៍ការងារជូនទៅប្រធានក្រុមប្រតិបត្តិជាន់ខ្ពស់។
បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖
1. វិសាលភាពការងារ:
ជំនួយការអគ្គនាយិការង មានទំនួលខុសត្រូវក្នុងការបំពេញការងាររដ្ឋបាលជាច្រើន ដើម្បីកាត់បន្ថយការងារសម្រាប់អគ្គនាយិការង ដោយរួមបញ្ចូលទាំងការសម្របសម្រួល និងការអនុវត្តនីតិវិធីការិយាល័យ។ ការងារភាគច្រើនពាក់ព័ន្ធនឹងការទំនាក់ទំនងជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់។ បន្ថែមពីលើនេះ ជំនួយការអគ្គនាយិការងអាចនឹងត្រូវពិនិត្យលើរបាយការណ៍មួយចំនួនសម្រាប់អគ្គនាយិការង ក៏ដូចជាអនុវត្តភារកិច្ចពាក់ព័ន្ធដូចដែលបានត្រួតពិនិត្យ។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
- ពិនិត្យលើរបាយការណ៍ និងកិច្ចព្រមព្រៀងមួយចំនួន ដែលកំណត់ដោយអគ្គនាយិការង ដើម្បីធានាបាននូវភាពត្រឹមត្រូវ ក៏ដូចជាការអនុលោមតាមគោលការណ៍របស់ក្រុមហ៊ុន និងការកំណត់សិទ្ធិ។
- រៀបចំការធ្វើដំណើរសម្រាប់អគ្គនាយិការង រួមទាំងការកក់សំបុត្រយន្តហោះ សណ្ឋាគារ និងការដឹកជញ្ជូន។
- តំណាងអោយអគ្គនាយិការងក្នុងការទំនាក់ទំនង និងឆ្លើយតបរាល់ព័ត៌មានផ្សេងៗជាមួយដៃគូខាងក្រៅ។
- ទំនាក់ទំនងជាមួយបុគ្គលិកនៅក្នុងនាយកដ្ឋានផ្សេងៗ ដើម្បីរៀបចំរបាយការណ៍សម្រាប់អគ្គនាយិការង និងសម្របសម្រួលការទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធខាងក្រៅ។
- រៀបចំលិខិតប្រកាសព័ត៌មាន និងលិខិតផ្លូវការផ្សេងៗសម្រាប់អគ្គនាយិការង។
- បកប្រែឯកសារជាភាសាអង់គ្លេសទៅជាភាសាខ្មែរ និងបកប្រែជូនអគ្គនាយិការងប្រសិនបើចាំបាច់។
- រៀបចំទុកដាក់ឯកសារ និងគ្រប់គ្រងឯកសារសម្ងាត់របស់អគ្គនាយិកា។
- គ្រប់គ្រងថវិកា ធ្វើវិក្កយបត្រ និងកត់ត្រាការចំណាយ។
- រៀបចំកិច្ចប្រជុំ ធ្វើកំណត់ហេតុ និងផ្សព្វផ្សាយដល់ផ្នែកពាក់ព័ន្ធ។
- កត់ត្រាកាលវិភាគប្រជុំ និងការអញ្ជើញទាំងអស់របស់អគ្គនាយិការងក្នុងប្រតិទិន ហើយជូនដំណឹងមុនពេលវេលាកំណត់សម្រាប់កាលវិភាគនីមួយៗ ។
- ការងារផ្សេងៗ ដែលថ្នាក់គ្រប់គ្រងផ្តល់អោយ។
3. លក្ខខណ្ឌ និងតម្រូវការការងារ:
- បញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ទំនាក់ទំនងសាធារណៈ និងជំនាញពាក់ព័ន្ធផ្សេងទៀត
- មានបទពិសោធន៍ចាប់ពី៣ឆ្នាំឡើងទៅក្នុងនាមជាលេខា ឬជំនួយការអគ្គនាយក
- មានបុគ្គលិកលក្ខណៈល្អ និងរួសរាយរាក់ទាក់
- ជំនាញក្នុងការទំនាក់ទំនង ការរៀបចំខ្លួន និងការចរចា
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ ឬភាសាផ្សេងៗទៀត
- អាចប្រើប្រាស់កុំព្យូទ័របាន
4. ម៉ោង និងពេលធ្វើការ:
- ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៏ (ព្រឹក): ម៉ោង ៨ :០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និង ម៉ោង ១:០០រសៀល ដល់ម៉ោង៥:០០ល្ងាច
- ម៉ោងសម្រាក: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល
5. កន្លែងការងារ:
ជំនួយការអគ្គនាយិការង ធ្វើការនៅការិយាល័យ ប៉េង ហួត គ្រុប ស្ថិតក្នុងនាយកដ្ឋានលេខា/ជំនួយការថ្នាក់ដឹកនាំជាន់ខ្ពស់។
6. ទំនាក់ទំនងការងារ
ជំនួយការអគ្គនាយិការង ស្ថិតក្រោមការងារគ្រប់គ្រង និងរាយការណ៍ការងារជូនទៅអគ្គនាយិការង។
បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖
1. វិសាលភាពការងារ:
បុគ្គលិកលក់ មានតួនាទីក្នុងការស្វែងរកភ្ញៀវ ទទួល និងណែនាំអំពីសេវាកម្មរបស់សាលសន្និបាត ភីអេច ហ្រ្គេនហល ដែលផ្តល់ជូនដល់អតិថិជន ដើម្បីអោយអតិថិជនទទួលយកនូវសេវាកម្មក្នុងការរៀបចំកម្មវិធីផ្សេងៗ។ មិនតែប៉ុណ្ណោះត្រូវធ្វើការតាមដាននូវការរៀបចំផ្សេងៗពីផ្នែកពាក់ព័ន្ធ ដើម្បីធានាថាអតិថិជនពេញចិត្តលើការរៀបចំ និងសេវាកម្មរបស់សាលសន្និបាត ភីអេច ហ្រេ្គន ដែលលើសពីការរំពឹងទុកទាំងមុខ និងក្រោយកម្មវិធី។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
- ស្វែងរកអតិថិជន ឬដៃគូសហការផ្សេងៗ ដើម្បីជម្រុញចំណូលក់របស់សាលសន្និបាត ភីអេច ហ្រេ្គនហល
- បង្កើតទំនាក់ទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន ដោយផ្អែកលើការផ្តល់នូវសេវាកម្ម និងតម្លៃណាមួយដែលសមស្របនឹងតម្រូវការរបស់អតិថិជន
- ប្រកាន់ភ្ជាប់នូវអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ ទាំងការរៀបចំខ្លួន ការនិយាយ និងភាពរួសរាយរាក់ទាក់ជាមួយអតិថិជន ក្រុមការងារ និងផ្នែកពាក់ព័ន្ធ ដោយមានការឆ្លើយតបទាន់ពេលវេលារាល់តំរូវការរបស់អតិថិជន និងផ្នែកពាក់ព័ន្ធ
- សហការជាមួយថ្នាក់គ្រប់គ្រងក្នុងការរៀបចំ និងកំណត់នូវប្រភពប្រាក់ចំណូល អតិថិជនគោលដៅ និងចំណែកទីផ្សារសម្រាប់ការលក់នូវផលិតផលរបស់ក្រុមហ៊ុន
- ធ្វើការវិភាគ និងជម្រុញលើការចូលរួមរបស់សាលសន្និបាត ភីអេច ហ្រេ្គនហលនៅក្នុងបណ្តាញលក់ផ្សេងៗ ការធ្វើទីផ្សារ និងការកក់កម្មវិធីតាមរយៈប្រព័ន្ធអេឡិចត្រូនិច
- ធ្វើបច្ចុប្បន្នភាព និងតាមដានរាល់ប្រតិបត្តិការលក់ប្រចាំថ្ងៃ ដើម្បីស្វែងរកនូវកង្វះខាត និងការដោះស្រាយភ្លាមៗស្របតាមនីតិវីធីលក់របស់ក្រុមហ៊ុន
- ធ្វើការសហការ និងរក្សានូវទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងវិស័យឯកជន ដើម្បីជាកិច្ចសហការក្នុងការផ្តល់ជូននូវលក្ខខណ្ឌពិសេសៗ សម្រាប់ដំណើរការនៃការរៀបចំកម្មវិធីផ្សេងៗដែលអាចកើតមានក្នុងកំឡុងពេលខែមិនសូវមានប្រារព្ធកម្មវិធី
- ត្រួតពិនិត្យលើកិច្ចសន្យាជួល របាយការណ៍មុខងារនៃកម្មកម្មវិធី និងរបាយការណ៍លក់ផ្សេងៗ
- ការងារផ្សេងៗ ដែលថ្នាក់គ្រប់គ្រងផ្តល់អោយ។
3. លក្ខខណ្ឌ និងតម្រូវការការងារ:
- បញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ,ទីផ្សារ, សណ្ឋាគារ, និងការគ្រប់គ្រងភោជនីយដ្ឋាន
- មានបទពិសោធន៍ចាប់ពី2ឆ្នាំឡើងទៅក្នុងផ្នែកលក់ ឬផ្នែកដែលពាក់ព័ន្ធ។
- មានជំនាញក្នុងការលក់ជាកញ្ចប់សេវាកម្ម Banquet បត់បែន និងមានភាពស្មោះត្រង់
- ជំនាញក្នុងការទំនាក់ទំនង ការរៀបចំខ្លួន និងការចរចា
- ភាពជាអ្នកដឹកនាំ ការសហការជាក្រុម និងការបើកចិត្តិទូលាយ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ ឬភាសាផ្សេងៗទៀត
- អាចប្រើប្រាស់កុំព្យូទ័របាន
4. ម៉ោង និងពេលធ្វើការ:
- ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ៈ ពីម៉ោង 8:00 ព្រឹក ដល់ 12:00 ថ្ងៃត្រង់ និង ម៉ោង ១:០០ រសៀល ដល់ ៥:០០ ល្ងាច
- ម៉ោងសម្រាកអាហារ: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល
5. កន្លែងការងារ:
ប្រធានក្រុមលក់ ធ្វើការនៅការិយាល័យ ភីអេច ហ្រេ្គនហល ស្ថិតក្នុងនាយកដ្ឋានលក់។
6. ទំនាក់ទំនងការងារ
ប្រធានក្រុមលក់ ស្ថិតក្រោមការងារគ្រប់គ្រង និងរាយការណ៍ការងារជូនទៅប្រធានផ្នែកប្រតិបត្តិជាន់ខ្ពស់។
បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖
1. វិសាលភាពការងារ
បុគ្គលិកទីផ្សារមានទំនួលខុសត្រូវក្នុងការគាំទ្ររាល់យុទ្ធនាការ និងសកម្មភាពទីផ្សារផ្សេងៗពីថ្នាក់គ្រប់គ្រងដូចជា រៀបចំការផ្សាយពាណិជ្ជកម្ម ផ្សព្វផ្សាយព្រឹត្តិការណ៍ពិសេសៗ និងកម្មវិធីផ្សេងៗទៀតដែលទាក់ទងនឹងការអនុវត្តម៉ាកយីហោក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅ និងផែនការរបស់ក្រុមហ៊ុន។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ
- សម្របសម្រួល និងគ្រប់គ្រងលើប្រតិបត្តិការការងាររបស់ផ្នែកទីផ្សារ
- រៀបចំផែនការផ្សព្វផ្សាយ និងយុទ្ធនាការទីផ្សារតាមប្រព័ន្ធទំនាក់ទំនងសង្គមដែលជាអាទិភាព
- ចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តទីផ្សារដែលបានកំណត់ដោយថ្នាក់គ្រប់គ្រង
- រៀបចំ និងចូលរួមរាល់សកម្មភាពទីផ្សារ ឬព្រឹត្តិការណ៍នានា ដើម្បីបង្កើនការយល់ដឹងអំពីម៉ាកយីហោ
- ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ និងផ្នែកលក់ ដើម្បីជម្រុញការលក់អោយបានជោគជ័យ
- រៀបចំមាតិកាសម្រាប់ការអនុវត្តការងារទីផ្សារ និងត្រួតពិនិត្យដំណើរអោយមានប្រសិទ្ធភាព
- ដោះស្រាយរាល់ការងារផ្សព្វផ្សាយដោយត្រួតពិនិត្យមើលលើខ្លឹមសារ និងការចែករំលែកក្នុងប្រព័ន្ធទំនាក់ទំនងសង្គមទាំងអស់
- ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងនានា និងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានរួម និងការយល់ដឹងផ្សេងៗ
- រៀបចំរបាយការណ៍លទ្ធផលការងារក្រោយយុទ្ធនាការផ្សព្វផ្សាយត្រូវបានបញ្ចប់
- ធ្វើការស្រាវជ្រាវទីផ្សារ និងយុទ្ធនាចុះដោយផ្ទាល់ដើម្បីកំណត់ឱកាសសម្រាប់ការលើកកម្ពស់ និងកំណើនទីផ្សារ
- សហការជាមួយថ្នាក់គ្រប់គ្រង និងក្រុមការងារក្នុងការជួយរៀបចំគម្រោងថវិកា និងការគ្រប់គ្រងចំណាយ
- ការងារផ្សេងៗទៀតដែលចាត់តាំងដោយថ្នាក់គ្រប់គ្រង
3. លក្ខខណ្ឌ និងតម្រូវការការងារ
- បញ្ចប់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងទីផ្សារ, គ្រប់គ្រងពាណិជ្ជកម្ម, និងការផ្សព្វផ្សាយ
- មានបទពិសោធន៍ចាប់ពី៣ឆ្នាំឡើងទៅក្នុងផ្នែកទីផ្សារ ឬជំនាញដែលពាក់ព័ន្ធ
- ជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រលើកម្មវិធី Microsoft Office, AI and photoshop
- ជំនាញក្នុងការវិភាគ និងរៀបចំយុទ្ធសាស្រ្តទីផ្សារ
- ជំនាញក្នុងការរៀបចំខ្លួន ភាពបត់បែន និងរួសរាយ
- ជំនាញក្នុងការទំនាក់ទំនងល្អ ភាពជាអ្នកដឹកនាំ ស្មោះត្រង់ និងសហការជាក្រុម
- អាចបត់បែនលើម៉ោងពេលធ្វើការ និងអាចធ្វើការបានច្រើន
4. ម៉ោង និងពេលធ្វើការ
- ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៏ (ព្រឹក): ម៉ោង ៨ :០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និង ម៉ោង ១:០០រសៀល ដល់ម៉ោង៥:០០ល្ងាច
- ម៉ោងសម្រាក: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល
5. កន្លែងការងារ
- បុគ្គលិកទីផ្សារ ធ្វើការនៅការិយាល័យកណ្តាល ប៉េង ហួត គ្រុប ស្ថិតក្នុងនាយកដ្ឋានទីផ្សារ។
6. ទំនាក់ទំនងការងារ
- បុគ្គលិកទីផ្សារ ស្ថិតក្រោមការងារគ្រប់គ្រង និងរាយការណ៍ការងារជូនទៅប្រធានក្រុមទីផ្សារ។
បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងអស់សារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖