ប្រធានក្រុមផ្នែកផលិត​​បេតុង

1. អំពីការងារ៖

ប្រធានក្រុមផ្នែកផលិត​​បេតុង​​ ទទួលខុសត្រូវដឹកនាំ និងត្រួតពិនិត្យរាល់សកម្មភាពផលិតបេតុងប្រចាំថ្ងៃ។ តួនាទីនេះធានាថាការផលិតកម្មបេតុងដំណើរការទៅដោយប្រសិទ្ធភាព ស្របតាមស្តង់ដារគុណភាពបច្ចេកទេស និងអនុលោមតាមបទដ្ឋានសុវត្ថិភាពការងារ។

2. ការទទួលខុសត្រូវការងារ៖

  • ត្រួតពិនិត្យ និងគ្រប់គ្រងដំណើរការផលិតកម្មបេតុងប្រចាំថ្ងៃ
  • រៀបចំផែនការផលិតកម្ម និងបែងចែកការងារដល់ក្រុមបុគ្គលិកផលិតកម្ម
  • ត្រួតពិនិត្យគុណភាពបេតុងឱ្យស្របតាមស្តង់ដារ និងតម្រូវការបច្ចេកទេស
  • តាមដានការប្រើប្រាស់វត្ថុធាតុដើម (ស៊ីម៉ង់, ខ្សាច់, ថ្ម, សារធាតុបន្ថែម) ឱ្យមានប្រសិទ្ធភាព
  • អនុវត្ត និងត្រួតពិនិត្យវិធានការសុវត្ថិភាព និងសុខភាពការងារ (HSE)
  • ដោះស្រាយបញ្ហាបច្ចេកទេសដែលកើតមានក្នុងដំណើរការផលិតកម្ម
  • សហការជាមួយផ្នែកថែទាំម៉ាស៊ីន ដើម្បីធានាថាម៉ាស៊ីនដំណើរការបានល្អ
  • រៀបចំរបាយការណ៍ផលិតកម្មប្រចាំថ្ងៃ / ប្រចាំខែ ដល់ថ្នាក់គ្រប់គ្រង
  • បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពបុគ្គលិកក្រោមបង្គាប់

3. លក្ខខណ្ឌ និងតម្រូវការ៖

  • បរិញ្ញាបត្រ ឬសញ្ញាបត្របច្ចេកទេសផ្នែកសំណង់, វិស្វកម្មស៊ីវិល, ឬវិស័យពាក់ព័ន្ធ
  • មានបទពិសោធន៍យ៉ាងតិច 5 ឆ្នាំ ក្នុងការគ្រប់គ្រងផលិតកម្ម (Concrete / Construction / Manufacturing)
  • មានចំណេះដឹងអំពីដំណើរការផលិតកម្មបេតុង និងគុណភាពសម្ភារៈ
  • មានសមត្ថភាពដឹកនាំក្រុម និងដោះស្រាយបញ្ហាបានល្អ
  • មានការយល់ដឹងអំពីសុវត្ថិភាពការងារ និងវិន័យរោងចក្រ
  • អាចធ្វើការក្រោមសម្ពាធ និងគោរពពេលវេលាកំណត់
  • អាចប្រើប្រាស់ Microsoft Excel / Report បាន

4. ម៉ោងធ្វើការ

  • ថ្ងៃធ្វើការ៖ ច័ន្ទ – សៅរ៍
  • ម៉ោងធ្វើការ៖ ៧:០០ ព្រឹក – ៥:០០ ល្ងាច

5. ទីតាំងការងារ

ប្រធានក្រុមផ្នែកផលិត​​បេតុង មានទីស្នាក់ការនៅក្នុងគម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។

6. ទំនាក់ទំនង

ប្រធានក្រុមផ្នែកផលិត​​បេតុង ធ្វើការ និងរាយការណ៍ផ្ទាល់ទៅ ប្រធានផ្នែកគ្រប់គ្រងទូទៅ។

7. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស