ពិពណ៌នាការងារ៖
- អនុប្រធានផ្នែកផលិតកញ្ចក់ ទទួលខុសត្រូវក្នុងការ ត្រួតពិនិត្យ និងគ្រប់គ្រង រាល់ដំណើរការផលិតកញ្ចក់ និងអាលុយមីញ៉ូមទាំងអស់។ តួនាទីនេះតម្រូវឱ្យមានការធានា ប្រសិទ្ធភាព ខ្សែសង្វាក់ផលិតកម្ម គុណភាពផលិតផល និងការកាត់បន្ថយកាកសំណល់។ លោកអ្នកត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានផ្នែក ដើម្បីដឹកនាំក្រុមផលិតកម្ម និងសម្របសម្រួលជាមួយផ្នែករចនាប្លង់។
ការទាមទារ
- គ្រប់គ្រងដំណើរការផលិតកញ្ចក់ទាំងមូល (Cutting, Tempering, Laminating, Polishing, Assembly)
- ត្រួតពិនិត្យគុណភាពផលិតផលកញ្ចក់ និងធានាថាឆ្លើយតបទៅនឹងស្តង់ដារគុណភាព និងសុវត្ថិភាព។
- សម្របសម្រួលការងារជាមួយក្រុមការងារ ពីការត្រួតពិនិត្យ និងថែទាំ ម៉ាស៊ីន និងគ្រឿងបន្លាស់។
- តាមដានឯកសារការបញ្ជាទិញ, ផែនការផលិត ។
- ដោះស្រាយបញ្ហាបច្ចេកទេសក្នុងដំណើរការផលិត និងដោះស្រាយបន្ទាន់លើបញ្ហាដែលកើតមាន។
- ពិនិត្យ និងថែទាំម៉ាស៊ីនកញ្ចក់ជាប្រចាំ ដើម្បីការពារការខូចខាត។
- ដឹកនាំ និងបណ្តុះបណ្តាលបុគ្គលិកក្នុងក្រុមផលិតកញ្ចក់។
- រៀបចំរបាយការណ៍ផលិតកម្មប្រចាំថ្ងៃ/សប្ដាហ៍/ខែ។
ម៉ោងការងារ
- ពីច័ន្ទ ដល់សៅរ៍ ៨ ព្រឹក ដល់ ៥ ល្ងាច សម្រាកថ្ងៃត្រង់ ១២ ថ្ងៃត្រង់ ដល់ម៉ោង ១ រសៀល។
លក្ខខណ្ឌតម្រូវ៖
- បរិញ្ញាបត្រ វិស្វកម្មឧស្សាហកម្ម/មេកានិច/សំណង់ ឬវិស័យពាក់ព័ន្ធ។
- បទពិសោធន៍ ≥ ៥–១០ ឆ្នាំ ក្នុងរោងចក្រ ផលិតកញ្ចក់ ឬផលិតកម្មជាសាធារណៈ។
- ចេះប្រើម៉ាស៊ីនកញ្ចក់ (Tempering Machine, Cutting Table, CNC, Edge Polishing…)
- យល់ដឹងច្បាស់ពីការគ្រប់គ្រង គុណភាព, និងសុវត្ថិភាព និង និងការងារជួសជុល។
- មានជំនាញក្នុងការដឹកនាំ ការសហការល្អ និងការដោះស្រាយបញ្ហា។
ឯកសារសម្រាប់ដាក់ពាក្យចូលបំរើការងារ
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- សៀវភៅគ្រួសារ ឬ សំបុត្រកំណើត
- ប្រវត្តិរូបសង្ខេប
- អាចសរសេរនិងនិយាយភាសារខ្មែរបាន
អត្ថប្រយោជន៍៖
- ប្រាក់ខែអាចចរចាបាន (តាមបទពិសោធន៍ជាក់ស្តែង)
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស