បុគ្គលិកកាមេរ៉ាសុវត្ថិភាព – CCTV Operations Officer

អំពីការងារ៖

បុគ្គលិកកាមេរ៉ាសុវត្ថិភាព មានតួនាទីក្នុងការអនុវត្តតាមផែនការការងារដើម្បីប្រតិបត្តិនូវគោលការណ៍ និងនីតិវិធីការងារឱ្យមានប្រសិទ្ធិភាព និងរីកចំរើនក្នុងផ្នែកប្រតិបត្តិ
កាមេរ៉ាសុវត្ថិភាព នៃនាយកដ្ឋានធនធានមនុស្ស ។ ជាពិសេសគឺជួយសម្រួលដល់ដំណើរការការងារក្រុមហ៊ុនទទួលបានគុណភាព និងស្តង់ដានៃការគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ។

ពិពណ៌នាការងារ៖

  • ត្រួតពិនិត្យសកម្មភាពទាំងអស់នៅក្នុង CCTV និងរាយការណ៍ឬចាត់វិធានការភ្លាមៗ
  • ធ្វើការសង្កេត និងផ្តោតការយកចិត្តទុកដាក់ជាប្រចាំអំពីសកម្មភាពសង្ស័យផ្សេងៗដែលអាចកើតមាន រួចកំណត់ចំណាំយ៉ាងលម្អិត
  • សហការ និងធ្វើការរាយការណ៍អំពីសកម្មភាពអវិជ្ជមាន ឬចោរកម្មទៅកាន់ថ្នាក់គ្រប់គ្រង និងផ្នែកពាក់ព័ន្ធដើម្បីធ្វើការដោះស្រាយជាបន្ទាន់
  • ត្រួតពិនិត្យការដំឡើង CCTV និងធានាថាកាមេរ៉ាទាំងអស់កំពុងថត និងដំណើរការ 24/24
  • ធានាបានថាគ្រប់ឧបករណ៍នៃប្រតិបត្តិការការងារ ត្រូវបានយល់ច្បាស់ និងមានការថែទាំជាប្រចាំ
  • ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពការរក្សាទុកទិន្នន័យវីដេអូកាមេរ៉ាសុវត្ថិភាព
  • ជូនដំណឹងដល់ថ្នាក់គ្រប់គ្រង និងមន្រ្តីទទួលបន្ទុកទាំងអស់ ចំពោះកាមេរ៉ាមិនដំណើរការ
  • បម្រុងទុកកំណត់ត្រាអំពើឧក្រិដ្ឋកម្មទាំងអស់ និងរក្សាឯកសារផ្ទុកទាំងអស់សម្រាប់តម្រូវការបន្ថែម
  • សម្របសម្រួលការកំណត់អត្តសញ្ញាណ ចាប់ខ្លួន និងកាត់ទោសជនល្មើសពាក់ព័ន្ធបទល្មើស និងសណ្តាប់ធ្នាប់សាធារណៈ
  • ហៅរបាយការណ៍បញ្ជីវត្តមានសន្តិសុខប្រចាំថ្ងៃតាមវិទ្យុទាក់ទងដើម្បីប្រាកដថាទីកន្លែងការងារ អគារពាណិជ្ជកម្ម ការដ្ឋាន…មានសុវត្ថិភាព
  • ទំនាក់ទំនង និងដោះស្រាយបញ្ហាទូរទៅ ជាមួយផ្នែកពាក់ព័ន្ធ
  • រៀបចំរបាយការណ៍ និងអភិវឌ្ឍកែតម្រូវនូវចំនុចខ្វះខាត
  • ភារកិច្ចផ្សេងៗទៀតពី ថ្នាក់លើ។

លក្ខខណ្ឌតម្រូវ៖

  • បញ្ចប់ការសិក្សាសញ្ញាបត្រទុតិយភូមិឡើងទៅ (ត្រឹមឆ្នាំទី ១ រឺបានព្យួរការសិក្សាថ្នាក់បរិញ្ញាបត្រកាន់តែប្រសើរ ជាពិសេសក្នុងជំនាញ IT)
  • បទពិសោធន៍ការងារត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពយ៉ាងតិច ២ឆ្នាំ និងបទពិសោធន៍ការងារផ្សេងៗដែលពាក់ព័ន្ធ (សន្តិសុខជាដើម)
  • ធ្លាប់ធ្វើការគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងត្រួតពិនិត្យសកម្មភាពសង្ស័យ។
  • ធ្លាប់គ្រប់គ្រងលើបៀបប្រើប្រាស់ប្រព័ន្ធមុខងារសំឡេងរោទិ៍អគ្គីភ័យ និងទូរស័ព្ទនៅតាមជណ្តើរយន្ត។
  • ធ្លាប់ប្រើប្រាស់វិទ្យុទាក់ទង ជាមួយនឹងការប្រើប្រាស់សំឡេងលះច្បាស់ក្នុងការនិយាយ។
  • ស្ទាត់ក្នុងការប្រាស្រ័យទាក់ទង ប្រកបដោយប្រសិទ្ធភាពទាំងជាលក្ខណបុគ្គល និងក្នុងកិច្ចការវិជ្ជាជីវៈ។
  • ចេះក្នុងការធ្វើបទបង្ហាញល្អ។
  • តស៊ូ អត់ធ្មត់ ព្យាយាម សកម្មភាពរហ័សរហួន និងសកម្មលើការងារ (ពិសេសមានស្មារតីការងារជាក្រុម)។
  • អាចបត់បែនបានធ្វើការងារវេនថ្ងៃ និងវេនយប់។
  • មានស្មារតីរក្សារការសម្ងាត់ ប្រកបដោយវិជ្ជាជីវៈខ្ពស់
  • កុំព្យូទ័រ Word, Excel, PowerPoint (កម្រិតល្អ)
  • ភាសាអង់គ្លេស (កម្រិតមធ្យមឡើង)
  • អាយុចាប់ពី ១៨ឆ្នាំ ដល់ ៣៥ឆ្នាំ

ម៉ោងបម្រើការងារ៖

  • ថ្ងៃឈប់សម្រាក ៤ថ្ងៃ ក្នុង ១ខែ (ប្រើ Day Off)
  • ម៉ោងធ្វើការ ១២ម៉ោង ក្នុង ១ថ្ងៃ សម្រាក ១ ទៅ ២ ម៉ោង (មានពីរវេន ថ្ងៃ និងយប់)
  • វេនថ្ងែចូលម៉ោង ០៦:០០ព្រឹក ដល់ ម៉ោង ១៨:០០ល្ងាច
  • វេនយប់ចូលម៉ោង ១៨:០០ល្ងាច ដល់ ម៉ោង ០៦:០០ព្រឹក

ទីតាំងការងារ៖

បុគ្គលិកមេរ៉ាសុវត្ថិភាព មានមូលដ្ឋាននៅការិយាល័យកណ្តាលនៃបុរីប៉េងហួត ផ្នែកប្រតិបត្តិការកាមេរ៉ាសុវត្ថិភាព។

ទំនាក់ទំនង៖

បុគ្គលិកមេរ៉ាសុវត្ថិភាព ធ្វើការនៅក្រោម និងរាយការណ៍ដោយផ្ទាល់ទៅប្រធានក្រុមប្រតិបត្តិការ ។

ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍៖

  • ប្រាក់បៀវត្សរ៍អាចចរចាបាន
  • ប្រាក់រង្វាន់វាយតម្លៃការងារប្រចាំឆ្នាំ
  • ការតម្លើងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ
  • ប្រាក់អតីតភាពការងារ
  • ប្រាក់ឧបត្ថម្ភ ៣០ដុល្លារ (សម្រាប់វេនយប់)
  • ប្រាក់បន្ថែមម៉ោង (សម្រាប់ថ្ងៃបុណ្យ)
  • ការជប់លៀងប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • អាហារ ៣ ពេល និងកន្លែងស្នាក់នៅ ថ្លៃទឹក ភ្លើង
  • ឯកសណ្ឋានអាវយឺត
  • ប.ស.ស