1. វិសាលភាពការងារ:
វិស្វករត្រួតពិនិត្យគុណភាព ទទួលខុសត្រូវលើការគ្រប់គ្រងគុណភាពបេតុង ចាប់ពីការធ្វើតេស្តវត្ថុធាតុដើម រហូតដល់ការតាមដានការចាក់នៅការដ្ឋាន និងការដោះស្រាយបញ្ហាបច្ចេកទេសជាមួយអតិថិជន។ បេក្ខជនត្រូវរៀបចំរបាយការណ៍បច្ចេកទេស វិភាគកម្លាំងបេតុងតាមរយៈកម្មវិធី Excel និងធានាឱ្យបាននូវការផលិតស្របតាមស្ដង់ដារបច្ចេកទេសដែលបានកំណត់។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
១. ការគ្រប់គ្រងគុណភាពវត្ថុធាតុដើម (Material Quality Control)
- ត្រួតពិនិត្យគុណភាព៖ ធ្វើតេស្តសំណើមខ្សាច់ (Moisture Content), វិភាគទំហំគ្រាប់ខ្សាច់/ថ្ម (Sieve Analysis), និងពិនិត្យមើលរូបរាង/គុណភាពវត្ថុធាតុដើមឱ្យត្រូវតាមស្តង់ដារបច្ចេកទេស។
- របាយការណ៍វត្ថុធាតុដើម៖ រៀបចំរបាយការណ៍សង្ខេបអំពីគុណភាពវត្ថុធាតុដើម (Material Reports) ដែលទទួលបានប្រចាំថ្ងៃ។
២. ការលាយសាកល្បង និងការផលិត (Trial Mix & Production)
- ការលាយសាកល្បង (Trial Mix)៖ អនុវត្តការធ្វើ Trial Mix ដើម្បីកំណត់កម្លាំងបេតុង (Strength) ឱ្យស្របតាមការចង់បានរបស់អតិថិជន ឬស្តង់ដារបច្ចេកទេស។
- តាមដានការផលិត៖ ត្រួតពិនិត្យដំណើរការលាយនៅ Batching Plant ដើម្បីធានាថាបេតុងដែលផលិតចេញមកមានគុណភាពឯកសណ្ឋាន (Consistency)។
៣. ការគ្រប់គ្រងគុណភាពនៅការដ្ឋាន (Site Quality Assurance)
- ការត្រួតពិនិត្យផ្ទាល់៖ ចុះពិនិត្យគុណភាពបេតុងពេលទៅដល់ការដ្ឋាន (វាស់កម្រិត Slump) និងតាមដានបរិមាណបេតុងដែលបានចាក់ជាក់ស្តែង។
- ការផ្តល់ប្រឹក្សាបច្ចេកទេស៖ ទំនាក់ទំនង និងពន្យល់អតិថិជនអំពីគោលការណ៍បច្ចេកទេសមុនពេលចាក់បេតុង ដើម្បីបង្ការកំហុសបច្ចេកទេសផ្សេងៗ។
- ការដោះស្រាយបញ្ហា៖ ចុះអន្តរាគមន៍ និងដោះស្រាយបញ្ហាបច្ចេកទេសភ្លាមៗនៅការដ្ឋាន នៅពេលបេតុងមានបញ្ហាមិនប្រក្រតី។
- គ្រប់គ្រងកម្លាំងពលកម្ម៖ បែងចែកការងារដល់ក្រុមការងារ QC និងកម្មករផ្នែកបច្ចេកទេស (Labor) នៅតាមការដ្ឋាននីមួយៗឱ្យបានច្បាស់លាស់។
៤. ការគ្រប់គ្រងដុំតេស្ត និងមន្ទីរពិសោធន៍ (Laboratory Management)
- គ្រប់គ្រងដុំតេស្ត៖ ត្រួតពិនិត្យការចាក់ដុំតេស្ត, ការដោះពុម្ភដុំតេស្ត (Moul), និងការតាមដានការយកដុំតេស្តចូល-ចេញពីការដ្ឋានរៀងរាល់ថ្ងៃ។
- ការធ្វើតេស្តសង្កត់៖ អនុវត្តការធ្វើតេស្តសង្កត់ដុំបេតុង (Compressive Test) តាមកាលវិភាគ និងកត់ត្រាលទ្ធផលកម្លាំងបេតុងឱ្យបានត្រឹមត្រូវ។
- ការងារសង្កេត៖ តាមដានគុណភាពបេតុងរាល់ពេលមានដំណើរការចាក់ និងកត់ត្រាទុកជាទិន្នន័យ។
៥. ការរាយការណ៍ និងការវិភាគ (Analysis & Reporting)
- របាយការណ៍គុណភាព៖ រៀបចំរបាយការណ៍បច្ចេកទេស និងរបាយការណ៍គុណភាពបេតុងលក់ចេញ (Sales Quality Reports)។
- របាយការណ៍បញ្ហា៖ រៀបចំរបាយការណ៍លម្អិតក្នុងករណីបេតុងមានបញ្ហាបច្ចេកទេសនៅការដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយកែតម្រូវ។
- របាយការណ៍គ្រឿងចក្របច្ចេកទេស៖ រៀបចំរបាយការណ៍អំពីសកម្មភាពឡានក្រឡុក (Mixer) និងឡានបាញ់ (Pump) ក្នុងទិដ្ឋភាពបច្ចេកទេស
3. លក្ខខណ្ឌជ្រើសរើស:
- កម្រិតវប្បធម៌៖ បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិល (Civil Engineering) ឬសញ្ញាបត្របច្ចេកទេសដែលពាក់ព័ន្ធ។
- បទពិសោធន៍៖ មានបទពិសោធន៍ការងារយ៉ាងតិច ១-២ ឆ្នាំ ក្នុងមន្ទីរពិសោធន៍បេតុង ឬនៅស្ថានីយផលិតបេតុងលាយស្រេច (RMC Plant)។
- ជំនាញបច្ចេកទេស៖ * យល់ដឹងច្បាស់អំពីស្តង់ដារបេតុង (ដូចជា ASTM ឬ ACI)។
- ស្ទាត់ជំនាញក្នុងការប្រើប្រាស់ឧបករណ៍តេស្តបេតុង និងមានចំណេះដឹងផ្នែករូបមន្តលាយបេតុង (Mix Design)។
- មានសមត្ថភាពវិភាគគុណភាពវត្ថុធាតុដើម (Sieve Analysis, Moisture Content)។
- ការយកចិត្តទុកដាក់៖ មានភាពហ្មត់ចត់បំផុតក្នុងការពិនិត្យតួលេខ និងពេលវេលានៃការផលិត ព្រោះបេតុងជាផលិតផលដែលមានកំណត់ពេលវេលា (Time-sensitive)។
- អត្តចរិត និងរូបសម្បត្តិ៖ ហ្មត់ចត់ រឹងមាំ (អាចចុះពិនិត្យការដ្ឋានផ្ទាល់បាន) និងមានភាពស្មោះត្រង់ក្នុងការរាយការណ៍អំពីលទ្ធផលតេស្ត។
- ជំនាញទំនាក់ទំនង៖ មានសមត្ថភាពក្នុងការដោះស្រាយបញ្ហានៅការដ្ឋាន និងពន្យល់ពីគោលការណ៍បច្ចេកទេសទៅកាន់អតិថិជនបានយ៉ាងល្អ។
- ជំនាញកុំព្យូទ័រ៖ អាចប្រើប្រាស់ Microsoft Excel សម្រាប់ធ្វើតារាងភាគល្អិត និងក្រាប (Graphs) បង្ហាញពីកម្លាំងបេតុងបានយ៉ាងច្បាស់លាស់។
4. ម៉ោងធ្វើការ:
- ច័ន្ទ ដល់ សៅរ៍: ៧ ព្រឹក ដល់ ១១ ព្រឹក និង ១ រសៀល ដល់ ៥ ល្ងាច
5. ទីតាំងការងារ:
- វិស្វករត្រួតពិនិត្យគុណភាព: ធ្វើការនៅ រោងចក្របេតុង ក្នុងគម្រោង បុរី ប៉េង ហួត ដឺហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)។
6. ទំនាក់ទំនងការងារ:
- វិស្វករត្រួតពិនិត្យគុណភាព: ធ្វើការ និងរាយការណ៍ផ្ទាល់ទៅ ប្រធានក្រុមផ្នែករោងចក្រ ។
7. អត្ថប្រយោជន៍:
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ– ប.ស.ស
Interested applicants are invited to submit their updated CV, state the position applied for, and attach a current photo (4X6) along with relevant documents to Head Office of Borey Peng Huoth Group to the following address:
Phnom Penh Building No. 9, Peng Huoth Group Head Office, Grand Star Platinum, National Road No.1 Sangkat Niroth, Khan Chbar Ampov, Phnom Penh, Cambodia.