flower

ព្រឹត្តិការណ៍សប្បុរសធម៌លំដាប់ពិភពលោក រត់ម៉ារ៉ាតុង TCS London Marathon MyWay 2025 ជាមួយក្លឹបរត់ KK Running Club

សូមចែករំលែកព័ត៌មាននេះ

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមជាលើកទី ៣ តាមរយៈកិច្ចសហការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌លំដាប់ពិភពលោក រត់ម៉ារ៉ាតុង TCS London Marathon MyWay 2025 ជាមួយក្លឹបរត់ KK Running Club តំណាងប្រទេស ដែលមានអ្នកចូលរួមរត់ប្រមាណជា ១៧០ នាក់ ក្នុងរយៈចម្ងាយ 42.195km ស្ថិតនៅទីតាំងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម បឹងស្នោ កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងខែមេសារៀងរាល់ឆ្នាំក្នុងទីក្រុងឡុង ប្រទេសអង់គ្លេសក្នុងន័យសប្បុរសធម៌ លើកម្ពស់សុខុមាលភាពសាធារណៈ និងផ្សារភ្ជាប់ទំនាក់ទំនងល្អក្នុងសង្គមពីគ្រប់មជ្ឈដ្ឋាន ហើយជាទូទៅមានចំនួនអ្នកចុះឈ្មោះ ចូលរួមជាង ៥ម៉ឺននាក់ជុំវិញពិភពលោកបានមកជួបជុំគ្នារត់ដើម្បីសុខភាព បង្កើតភាពរីករាយ និងអនុស្សាវរីយ៍ល្អៗ។