flower

ប៉េង ហួត គ្រុប សហការរៀបចំកម្មវិធី “ផ្ដល់ឈាម សង្រ្គោះជីវិត” លើកទី៦ ជាមួយមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខាសា ឡងជីវិធី  

សូមចែករំលែកព័ត៌មាននេះ

ប៉េង ហួត គ្រុប សហការរៀបចំកម្មវិធី “ផ្ដល់ឈាម សង្រ្គោះជីវិត” លើកទី៦ ចាប់តាំងពីឆ្នាំ ២០២៣ ដល់ ២០២៥ ដើម្បីគាំទ្រដល់តម្រូវការរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល សម្រាប់បែងចែកទៅមន្ទីរពេទ្យនានាដែលកំពុងព្យាបាលអ្នកជំងឺជាច្រើននាក់ទូទាំងប្រទេសកម្ពុជា។


នេះគឺការរួមចំណែកនៃសសរស្ដម្ភក្របខ័ណ្ឌការងារទំនួលខុសត្រូវសង្គមរបស់ ប៉េង ហួត គ្រុប ដែលផ្ដោតលើ “អប់រំ បរិស្ថាន និងសង្គម” ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

កម្មវីធីនេះត្រូវបានសហការរៀបចំដោយ ប៉េង ហួត គ្រុប ជាមួយមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខាសា ឡងជីវិធី គាំទ្រដោយមជ្ឍមណ្ឌលជាតិផ្តល់ឈាម នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងជាន់ផ្ទាល់ដី ខុនដូ ដឹស្ដា ប៉ូឡារីស២៣ បុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ)។