flower

ប៉េង ហួត គ្រុប សហការជាមួយមន្ទីរបរិស្ថាន និងសហគមន៍នេសាទភូមិកែប រៀបចំកម្មវិធី CSR ដាំកូនកោងកាងចំនួន ៥.០០០ដើម ក្រោមប្រធានបទ “ឬសនៃនិរន្តភាព”

សូមចែករំលែកព័ត៌មាននេះ

ប៉េង ហួត គ្រុប សហការជាមួយមន្ទីរបរិស្ថាន និងសហគមន៍នេសាទភូមិកែប រៀបចំកម្មវិធី CSR ដាំកូនកោងកាងចំនួន ៥.០០០ដើម ក្រោមប្រធានបទ “ឬសនៃនិរន្តភាព” នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅសហគមន៍នេសាទភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសហការី ប៉េង ហួត គ្រុប មន្រ្តីបរិស្ថាន និងបងប្អូនប្រជាសហគមន៍នេសាទភូមិកែបសរុបប្រមាណជាង ១០០នាក់ ចូលរួម។


កម្មវិធីដាំដើមកោងកាងនេះគឺជាចំណែកមួយនៃក្របខណ្ឌយុទ្ធសាស្រ្ដការងារសង្គមរបស់ ប៉េង ហួត គ្រុប ពោលគឺ៖ <<ការអប់រំ បរិស្ថាន សង្គម>> គោលបំណងនៃកម្មវីធីបរិស្ថាននេះ គឺជាការលើកកម្ពស់និរន្តរភាពបៃតង ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងដើម្បីឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ខណៈបច្ចុប្បន្ននេះពិភពលោកកំពុងតែប្រឈមការកើនឡើងកម្ដៅ។ ជាមួយគ្នានេះក៏ជាការចូលរួមលើកកម្ពស់ទាំងសេដ្ឋកិច្ចសហគមន៍ និងតំបន់ទេសចរណ៍នៅក្នុងភូមិសាស្រ្តខេត្តកែបផងដែរ។