ប្រធានក្រុមប្រតិបត្តិ

1. វិសាលភាពការងារ:

ប្រធានក្រុមប្រតិបត្តិ មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើប្រតិបត្តិការរបស់កម្មវិធីទាំងមូល ដើម្បីធានាថារាល់ស្តង់ដារសេវាកម្ម គោលការណ៍ និងនីតិវិធីរបស់ផ្នែកប្រតិបត្តិ ត្រូវបានធ្វើឡើងស្របទៅតាមការកំណត់របស់ថ្នាក់គ្រប់គ្រង ដើម្បីរក្សា និងអភិវឌ្ឍកម្រិតសេវាកម្មល្អបំផុតដែលលើសពីការរំពឹងទុករបស់អតិថិជន។

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:

  • រៀបចំ និងអនុវត្តស្តង់ដារសេវាកម្ម ដោយស្របតាមនីតិវិធីនៃប្រតិបត្តិការសេវាកម្មម្ហូបអាហារ និងភេសជ្ជៈដែលបានកំណត់។
  • ធានាថារាល់តម្រូវការ និងការចង់បានរបស់អតិថិជនត្រូវបានផ្តល់ជូនយ៉ាងល្អឥតខ្ចោះ។
  • សម្របសម្រួល និងដោះស្រាយរាល់បញ្ហាដែលកើតមានឡើងអោយបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ជូនដល់អតិថិជន និងក្រុមការងារទាំងអស់។
  • ត្រួតពិនិត្យ និងបែងចែកទំនួលខុសត្រូវការងារទៅតាមមុខងារនៃតម្រូវការរបស់កម្មវិធីដល់ក្រុមការងារ ហើយប្រាកដថាការរៀបចំ គឺត្រូវបានអនុវត្តទៅតាមផែនការ និងពេលវេលាកំណត់។
  • ធ្វើការបណ្តុះបណ្តាលក្រុមការងារ អោយយល់ដឹងអំពីដំណើរការ និងនីតិវិធីនៃប្រតិបត្តិការ និងការផ្តល់សេវាកម្មដែលលើសពីការរំពឹងទុកជូនអតិថិជន ប្រកបដោយភាពត្រឹមត្រូវ និងព័ត៌មានច្បាស់លាស់។
  • ណែនាំ និងបង្ហាត់បង្ហាញដល់បុគ្គលិកសេវាកម្មទាំងអស់លើការរៀបចំ តុ កៅអី និងការកំណត់ទីកន្លែងសម្រាប់កម្មវិធីនីមួយៗ ដោយមានការត្រួតពិនិត្យមុខងារនៃការរៀបចំផ្សេងៗទាំងក្នុងអគារ និងសេវាកម្មខាងក្រៅ។
  • ទទួលខុសត្រូវក្នុងការរៀបចំទីតាំងកម្មវិធី ប្រកបដោយភាពទាក់ទាញ និងមានភាពងាយស្រួលក្នុងការបង្ហាញ ឬផ្តល់ជូននូវមុខម្ហូបដល់អតិថិជន។
  • ត្រួតពិនិត្យ និងប្រាដកថាចំនួននៃការប្រើប្រាស់ភេសជ្ជៈ  តុ ម្ហូបអាហារ និងសេវាកម្មផ្សេងៗ ត្រូវបានកត់ត្រា និងមានការចុះហត្ថលេខាទទួលស្គាល់ពីម្ចាស់កម្មវិធីច្បាស់លាស់ ដើម្បីប្រគល់ជូនផ្នែកបេឡា ក្នុងការគណនាចេញវិក័យបត្រជូនដល់អតិថិជន។
  • ធានាថារាល់សម្ភារៈប្រើប្រាស់ គ្រៀងបរិក្ខារ និងសម្ភារៈផ្សេងៗសម្រាប់ការរៀបចំកម្មវិធីមានគ្រប់ចំនួនកំណត់ស្របតាមតម្រូវការរបស់កម្មវិធី។
  • រៀបចំ និងសម្រប់សម្រួលលើការដឹកជញ្ជូនភេសជ្ជៈ ម្ហូបអាហារ និងសម្ភារៈផ្តត់ផ្គងផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកម្មវិធីខាងក្រៅ មានគ្រប់គ្រាន់ និងទាន់ពេលវេលា។
  • ការងារផ្សេងៗ ដែលថ្នាក់គ្រប់គ្រងផ្តល់អោយ។

3. លក្ខខណ្ឌ និងតម្រូវការការងារ:

  • បរិញ្ញាបត្រផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច ការគ្រប់គ្រងអាជីវកម្ម ឬជំនាញដែលពាក់ព័ន្ធផ្សេងទៀត
  • មានបទពិសោធន៍ការងារចាប់ពី៤ឆ្នាំឡើងខាងផ្នែកប្រតិបត្តិសណ្ឋាគា ឬសាលអាគារការ
  • ជំនាញកុំព្យូទ័រ កម្មវិធី Ms. Word, Excel និង Power Point
  • ជំនាញក្នុងការគ្រប់គ្រងជម្លោះ ការដោះស្រាយបញ្ហា និងការចរចារ
  • ការនិយាយស្តីល្អ ភាពជាអ្នកដឹកនាំ ស្មោះត្រង់ និងមានឆន្ទៈធ្វើការជាក្រុម
  • មានជំនាញក្នុងការសរសេរ និងទំនាក់ទំនងជាភាសាអង់គ្លេស

4. ម៉ោង និងពេលធ្វើការ:

  • ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ដោយមានការឈប់សម្រាក១ថ្ងៃក្នុងមួយសប្តាហ៍: ម៉ោង ៨ :០០ព្រឹក ដល់ម៉ោង ១២:០០​ថ្ងៃត្រង់ និងម៉ោង ១:០០រសៀល ដល់ម៉ោង៥:០០ល្ងាច
  • ម៉ោងសម្រាក: ម៉ោង ១២:០០​ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល

5. កន្លែងការងារ:

ប្រធានក្រុមប្រតិបត្តិ ធ្វើការនៅការិយាល័យ ភីអេច ហ្រេ្គនហល ស្ថិតក្នុងនាយកដ្ឋានប្រតិបត្តិ។

6. ទំនាក់ទំនងការងារ

ប្រធានក្រុមប្រតិបត្តិ ស្ថិតក្រោមការងារគ្រប់គ្រង និងរាយការណ៍ការងារជូនទៅប្រធានក្រុមប្រតិបត្តិជាន់ខ្ពស់។

បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖