១. ពិពណ៌នាការងារ៖
អ្នកគ្រប់គ្រងសង្វាក់ផលិតកម្មបេតុង៖ ទទួលខុសត្រូវលើការប្រតិបត្តិការប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ (Batching Plant Control System) ដើម្បីផលិតបេតុងឱ្យបានត្រឹមត្រូវតាមរូបមន្តបច្ចេកទេស (Mix Design)។ អ្នកកាន់តំណែងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងគុណភាពផ្ទាល់ កែសម្រួលកម្រិតសំណើម និងតាមដានស្តុកវត្ថុធាតុដើមឱ្យបានហ្មត់ចត់។ ក្រៅពីការបញ្ជាម៉ាស៊ីន ភារកិច្ចរួមមានការសហការជាមួយផ្នែកដឹកជញ្ជូន ការកត់ត្រាទិន្នន័យផលិតកម្ម និងការត្រួតពិនិត្យគ្រឿងចក្រជាប្រចាំ ដើម្បីធានាឱ្យចង្វាក់ផលិតកម្មប្រព្រឹត្តទៅដោយរលូន ជឿជាក់បាន និងប្រកបដោយសុវត្ថិភាព។
២. ទំនួសខុសត្រូវ និងកាតព្វកិច្ចការងារ៖
- ការបញ្ជាម៉ាស៊ីន៖ ប្រតិបត្តិការប្រព័ន្ធកុំព្យូទ័រ និងបន្ទះបញ្ជា (Control Panel) ដើម្បីថ្លឹងគ្រឿងផ្សំ (ថ្ម ខ្សាច់ ស៊ីម៉ង់ត៍ ទឹក និងថ្នាំលាយ) ឱ្យបានត្រឹមត្រូវតាមរូបមន្ត (Mix Design)។
- តាមដាន និងកត់ត្រាទិន្នន័យផលិតកម្មប្រចាំថ្ងៃ (Batch Record, Production Log)
- ត្រួតពិនិត្យស្ថានភាពម៉ាស៊ីន និងរាយការណ៍បញ្ហាបច្ចេកទេសទៅ Supervisor / Maintenance
- សម្របសម្រួលជាមួយផ្នែកដឹកជញ្ជូន (Truck Mixer) ដើម្បីផ្គត់ផ្គង់បេតុងទាន់ពេលវេលា
- ការគ្រប់គ្រងគុណភាព៖ ត្រួតពិនិត្យមើលភាពខាប់នៃបេតុង (Slump) និងកែសម្រួលកម្រិតសំណើមឱ្យបានសមស្របមុននឹងបញ្ចេញដាក់ឡាន។
- ការគ្រប់គ្រងស្តុក៖ តាមដាន និងរាយការណ៍អំពីកម្រិតវត្ថុធាតុដើមនៅក្នុងស៊ីឡូ (Silo) ដើម្បីធានាថាមានសម្ភារៈគ្រប់គ្រាន់សម្រាប់ផលិត។
- ការថែទាំម៉ាស៊ីន៖ ធ្វើការត្រួតពិនិត្យម៉ាស៊ីនជាប្រចាំថ្ងៃ (Daily Check) ត្រួតពិនិត្យការសម្អាតធុងលាយ (Mixer) និងរាយការណ៍ក្នុងករណីមានបញ្ហាបច្ចេកទេស ឬគ្រឿងបន្លាស់ត្រូវជួសជុល។
- របាយការណ៍៖ កត់ត្រាបរិមាណផលិតកម្មប្រចាំថ្ងៃ និងចេញវិក្កយបត្រដឹកជញ្ជូន (Delivery Ticket) ឱ្យបានច្បាស់លាស់។
- បំពេញការងារផ្សេងៗតាមការបញ្ជារបស់ថ្នាក់ដឹកនាំ
៣. ការទាមទារ
- បញ្ចប់ថ្នាក់ទី ១២ ឬមានសញ្ញាបត្របច្ចេកទេស (Technical Diploma) ផ្នែកអគ្គិសនី មេកានិច ឬសំណង់ស៊ីវិល។
- មានបទពិសោធន៍យ៉ាងតិច 2–3 ឆ្នាំ ក្នុងការបញ្ជាម៉ាស៊ីនបេតុង ឬ ម៉ាស៊ីនផ្សេងៗ។
- អាចប្រើប្រាស់កុំព្យូទ័រមូលដ្ឋានបាន និងចេះប្រើប្រាស់ Software បញ្ជាម៉ាស៊ីន
- យល់ដឹងច្បាស់ពីប្រភេទថ្ម ខ្សាច់ ស៊ីម៉ង់ត៍ និងលក្ខណៈបច្ចេកទេសនៃរូបមន្តបេតុងនីមួយៗ។
- អាចដោះស្រាយបញ្ហាបច្ចេកទេសបន្តិចបន្តួចនៅពេលម៉ាស៊ីនមានការរាំងស្ទះ
- មានការយល់ដឹងអំពីសុវត្ថិភាពការងារ
- មានភាពទំនួលខុសត្រូវ អត់ធ្មត់ និងធ្វើការជាក្រុមបានល្អ
- អាចធ្វើការជាវេន (យប់-ថ្ងៃ) និងមានភាពបត់បែនតាមតម្រូវការផលិតកម្ម។
៤. ម៉ោងការងារ
- ថ្ងៃធ្វើការ៖ ច័ន្ទ – សៅរ៍
- ម៉ោងធ្វើការ៖ ៧:០០ ព្រឹក – ៥:០០ ល្ងាច
៥. ទីតាំងការងារ៖
អ្នកគ្រប់គ្រងសង្វាក់ផលិតកម្មបេតុង៖ មានទីស្នាក់ការនៅក្នុងគម្រោង បុរី ប៉េង ហួត ដឺហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)។
៦. អត្ថប្រយោជន៍៖
- ប្រាក់ខែអាចចរចាបាន (តាមបទពិសោធន៍ជាក់ស្តែង)
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស