Call Center Officer

បុគ្គលិកសេវាកម្មអតិថិជន ត្រូវមានទំនាក់ទំនងល្អ និងដោះស្រាយរាល់បញ្ហាជូនអតិថិជន ព្រមទាំងបង្កើនចំនូលជូនក្រុមហ៊ុនតាមរយៈ ការជំរុញអោយអតិថិជនចូលរួមបង់ថ្លៃសេវាថែទាំបុរីអោយបានគ្រប់ៗគ្នា ។

ទំនួលខុសត្រូវការងារ និងកាតព្វកិច្ច៖

  • ទំនាក់ទំនងទារប្រាក់ថ្លៃសេវាពីអតិថិជន តាមរយៈការផ្ញើសារ ការចុះជួបផ្ទាល់ តាមរយៈការCall និងបិទប្រកាសផ្សេងៗ
  • ទទួលប្រាក់ចំនូលផ្សេងៗ និងប្រាក់ថ្លៃសេវាថែទាំបុរី
  • ទទួលដោះស្រាយនិងសម្របសម្រួលបញ្ហាជូនដល់អតិថិជន
  • ចុះត្រួតពិនិត្យ និងរៀបចំសោភណ្ឌភាព អនាម័យ និងសណ្តាប់ធ្នាប់ម្ចាស់គេហដ្ឋានរស់នៅក្នុងបុរី
  • ប្រគល់លិខិតបច្ចុប្បន្នភាព និងឯកសារបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំជូនដល់ម្ចាស់គេហដ្ឋាន
  • ទទួលសំណើ និងចេញលិខិតអនុញ្ញាត្តិជូនដល់អតិថិជនក្នុងការស្នើសុំធ្វើការងារថែមថយ
  • ទទួលសំណើ និងរៀបចំលិខិតអនុញ្ញាត្តិជូនដល់ថ្នាក់ដឹកនាំក្នុងការសម្រេចទៅលើការងារធ្វើការងារថែមថយ ខុសស្តង់ដារ
  • រៀបចំចេញឯកសារគោលការណ៍ និតិវីធីការសាងសង់បន្ថែម និងទទួលកក់ប្រាក់តម្កល់របស់អ្នកម៉ៅការក្នុងបុរី
  • រៀបចំចេញលិខិតអនុញ្ញាតិ្តជូនអតិថិជនស្នើសុំ ការថត Video រឺការស្នើសុំចែកខិតបណ្ណ័ផ្សេង
  • រៀបចំចេញវិក័យបត្របង់ប្រាក់ថ្លៃសេវា និងសេចក្តីជូនដំណឹងផ្សេងៗជូនដល់អតិថិជន។

ការទាមទារ៖

  • សម្រាប់បេក្ខភាពនារី
  • ថ្នាក់បរិញ្ញាបត្រ ជំនាញបដិសណ្ឋារកិច្ច រឺជំនាញពាក់ព័ន្ធ
  • មានបទពិសោធន៍យ៉ាងតិច ១ ឆ្នាំ
  • អាចប្រើប្រាស់កុំព្យូទ័របាន (Word and Excel)
  • អាចប្រើប្រាស់ភាសាអង់គ្លេសបាន
  • មានការទំនាក់ទំនងល្អ មានភាពបត់បែន និង អត់ធ្មត់

ម៉ោងការងារ៖

  • ពីថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍: ម៉ោង ០8.០០ ព្រឹក ដល់ ម៉ោង ១២.០០ ថ្ងៃត្រង់ និង ម៉ោង ០១.០០ រសៀល ដល់ ម៉ោង ០៥.០០ ល្ងាច
    (សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១២.០០ ថ្ងៃត្រង់ ដល់ ម៉ោង ០១.០០ រសៀល)

ទំនាក់ទំនង៖

បុគ្គលិកសេវាកម្មអតិថិជន ធ្វើការនិងរាយការណ៍ផ្ឬាល់ទៅប្រធានផ្នែកជាន់ខ្ពស់ផ្នែកសេវាកម្មអតិថិជន។

កន្លែងការងារ៖
មានទីតាំងនៅ ការិយាល័យគ្រប់គ្រងបុរី ស្ថិតក្នុងគម្រោង The Grand Star Platinum។

អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស

Interest applicants are invited to submit their updated CV, state the position applied for, and attach a current photo (4X6) along with relevant documents to Head Office of Peng Huoth Group or by email to the following address:

Building No. 9, Peng Huoth Group Head Office, Grand Star Platinum, National Road No.1 Sangkat Niroth, Khan Chbar Ampov, Phnom Penh, Cambodia.