ប្រធានក្រុមផ្នែកតម្លើង – Steel Installation Team Supervisor (រោងចក្រដែក)

. ពិពណ៌នាការងារ៖

ប្រធានក្រុមផ្នែកតម្លើង ទទួលខុសត្រូវក្នុងការ ដឹកនាំផ្ទាល់ និងត្រួតពិនិត្យ រាល់សកម្មភាព តម្លើងសំណង់ដែក ប្រចាំថ្ងៃនៅ ទីតាំងគម្រោង (ការដ្ឋាន)។ តួនាទីនេះគឺដើម្បីធានាថាការងារ លើក ផ្គុំ និងដំឡើងរចនាសម្ព័ន្ធដែក (Steel Erection) ត្រូវបានអនុវត្តស្របតាម ប្លង់សំណង់បច្ចេកទេស (Structural Drawings) និងស្តង់ដារគុណភាពដំឡើង។ លោកអ្នកត្រូវតែជាអ្នកដឹកនាំគំរូដែលធានានូវគុណភាពការងារ សុវត្ថិភាពខ្ពស់បំផុតនៅការដ្ឋាន និងការប្រគល់គម្រោងទាន់ពេលវេលា។

២. ទំនួសខុសត្រូវ និងកាតព្វកិច្ចការងារ៖

  • ដឹកនាំក្រុមតម្លើងគ្រោងដែក នៅតាមគម្រោងផ្សេងរបស់ក្រុមហ៊ុន(Steel Formwork / Aluminum Formwork / Timber Formwork)។
  • តម្លើង និងបង្រួម គ្រោងដែក តាមប្លង់ បច្ចេកទេស និងស្តង់ដាររចនា
  • ត្រួតពិនិត្យសណ្តាប់ធ្នាប់ និងសុវត្ថិភាពការងារនៅតំបន់ការងារ និងអនុវត្តតាម SOP ឬ គោលការណ៍សុវត្ថិភាព ។
  • សម្របសម្រួលការងារជាមួយផ្នែកសំណង់ ដើម្បីធានាពីគុណភាព និងពេលវេលា។
  • ត្រួតពិនិត្យសម្ភារៈ និងឧបករណ៍តម្លើង (Scaffolding, Tools, Bolts, Pins, Supports…) មុនប្រើប្រាស់។
  • វាស់វែង និងចុះដៅសញ្ញា (marking) តាមប្លង់ឲ្យបានត្រឹមត្រូវ។
  • ដោះស្រាយបញ្ហាក្នុងតំបន់តម្លើង និងធ្វើការកែតម្រូវភ្លាមៗ។
  • រៀបចំរបាយការណ៍តម្លើងប្រចាំថ្ងៃ និងបញ្ជូនទៅអ្នកគ្រប់គ្រង។

. ការទាមទារ

  • បទពិសោធន៍យ៉ាងតិច ៣–៥ ឆ្នាំ ក្នុងការតម្លើងការងារដែក ឬសំណង់ពាក់ព័ន្ធ។
  • ចេះមើលប្លង់ និងវាស់វែងបានត្រឹមត្រូវ។
  • មានជំនាញប្រើឧបករណ៍តម្លើង (Hammer, Drill, Spanner, Level, Measuring Tape…)។
  • មានភាពរហ័សរហួន ការសហការល្អ និងការគោរពវិន័យការងារ។
  • មានភាពបត់បែន និងអាចចល័តទៅគ្រប់ទីតាំងការងារ។

. ម៉ោងការងារ

  • ពីច័ន្ទ ដល់សៅរ៍ ៨ ព្រឹក ដល់ ៥ ល្ងាច សម្រាកថ្ងៃត្រង់ ១២ ថ្ងៃត្រង់ ដល់ម៉ោង ១ រសៀល។

៥. ទីតាំងការងារ៖
ស្ថិតនៅក្នុង គម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។

. អត្ថប្រយោជន៍៖

  • ប្រាក់ខែអាចចរចាបាន (តាមបទពិសោធន៍ជាក់ស្តែង)
  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស