នាយកចាត់ការទូទៅ – General Manager (រោងចក្រគ្រឿងសង្ហារឹម)

ពិពណ៌នាការងារ៖

  • នាយកចាត់ការទូទៅ ទទួលខុសត្រូវលើ ការគ្រប់គ្រងប្រតិបត្តិការ និងផលិតកម្មទាំងស្រុង របស់រោងចក្រគ្រឿងសង្ហារឹម និងកញ្ចក់-អាលុយមីញ៉ូម។ តួនាទីនេះគឺដើម្បី បង្កើនប្រសិទ្ធភាពផលិតកម្ម (Efficiency) ធានាគុណភាពផលិតផល (QC) គ្រប់គ្រងស្តុកវត្ថុធាតុដើម និងផលិតផលសម្រេច ព្រមទាំងដឹកនាំបុគ្គលិកទាំងអស់ក្នុងរោងចក្រ (ផ្នែកផលិតកម្ម ផ្នែករចនាបច្ចេកទេស និងផ្នែកឃ្លាំង) ដើម្បីសម្រេចបានគោលដៅផលិតកម្មប្រចាំឆ្នាំរបស់ក្រុមហ៊ុន។

ការទាមទារ

  • គ្រប់គ្រងប្រតិបត្តិការរោងចក្រទាំងមូល៖ ផលិតកម្ម, QC, Maintenance, Warehouse និងកម្លាំងការងារ។
  • តាមដានផែនការផលិត និងធានាថាការផលិតផលត្រឹមត្រូវតាមគុណភាព ទំហំ និងពេលវេលា។
  • បង្កើនប្រសិទ្ធភាពការផលិត ដោយកាត់បន្ថយ Downtime និងបង្កើនការប្រើប្រាស់ម៉ាស៊ីន/កម្មករឲ្យមានប្រសិទ្ធភាព។
  • ត្រួតពិនិត្យគុណភាពគ្រឿងសង្ហារឹំមនៅគ្រប់ដំណាក់កាល និងអនុវត្តស្តង់ដារ Safety/QC។
  • គ្រប់គ្រងថវិការោងចក្រ ការចំណាយ និងការប្រើប្រាស់សម្ភារៈឲ្យមានប្រសិទ្ធភាព។
  • សហការជាមួយផ្នែករចនា គម្រោង ដើម្បីធានាការថា ការផលិតបានគ្រប់គ្រាន់ និងតាមតម្រូវការ។
  • រៀបចំរបាយការណ៍ផលិតកម្ម និងជំរុញការកែលម្អដំណើរការ (Lean/5S)។

ម៉ោងការងារ

  • ពីច័ន្ទ ដល់សៅរ៍ ៨ ព្រឹក ដល់ ៥ ល្ងាច សម្រាកថ្ងៃត្រង់ ១២ ថ្ងៃត្រង់ ដល់ម៉ោង ១ រសៀល។

លក្ខខណ្ឌតម្រូវ៖
• បរិញ្ញាបត្រ វិស្វកម្មឧស្សាហកម្ម/មេកានិច/គ្រប់គ្រងផលិតកម្ម។
• បទពិសោធន៍ ≥ 8–10 ឆ្នាំ ក្នុងរោងចក្រ ជាពិសេសផ្នែកគ្រឿងសង្ហារឹំម ឬ Wood Production។
• មានជំនាញដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហា។
• យល់ដឹងច្បាស់ពីប្រព័ន្ធ CNC, woodworking, finishing និង QC standards។
• អាចធ្វើការក្រោមសម្ពាធ និងគ្រប់គ្រងក្រុមការងារដែលមានចំនួនច្រើនបាន។

ឯកសារសម្រាប់ដាក់ពាក្យចូលបំរើការងារ

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • សៀវភៅគ្រួសារ ឬ សំបុត្រកំណើត
  • ប្រវត្តិរូបសង្ខេប
  • អាចសរសេរនិងនិយាយភាសារខ្មែរបាន

អត្ថប្រយោជន៍៖

  • ប្រាក់ខែអាចចរចាបាន (តាមបទពិសោធន៍ជាក់ស្តែង)
  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស