១. ពិពណ៌នាការងារ៖
ប្រធានក្រុមផ្នែកផលិតបេតុងទទួលខុសត្រូវដឹកនាំ និងត្រួតពិនិត្យរាល់សកម្មភាពផលិតបេតុងប្រចាំថ្ងៃ។ តួនាទីនេះធានាថាការផលិតកម្មបេតុងដំណើរការទៅដោយប្រសិទ្ធភាព ស្របតាមស្តង់ដារគុណភាពបច្ចេកទេស និងអនុលោមតាមបទដ្ឋានសុវត្ថិភាពការងារ។
២. ទំនួសខុសត្រូវ និងកាតព្វកិច្ចការងារ៖
- ត្រួតពិនិត្យ និងគ្រប់គ្រងដំណើរការផលិតកម្មបេតុងប្រចាំថ្ងៃ
- រៀបចំផែនការផលិតកម្ម និងបែងចែកការងារដល់ក្រុមបុគ្គលិកផលិតកម្ម
- ត្រួតពិនិត្យគុណភាពបេតុងឱ្យស្របតាមស្តង់ដារ និងតម្រូវការបច្ចេកទេស
- តាមដានការប្រើប្រាស់វត្ថុធាតុដើម (ស៊ីម៉ង់, ខ្សាច់, ថ្ម, សារធាតុបន្ថែម) ឱ្យមានប្រសិទ្ធភាព
- អនុវត្ត និងត្រួតពិនិត្យវិធានការសុវត្ថិភាព និងសុខភាពការងារ (HSE)
- ដោះស្រាយបញ្ហាបច្ចេកទេសដែលកើតមានក្នុងដំណើរការផលិតកម្ម
- សហការជាមួយផ្នែកថែទាំម៉ាស៊ីន ដើម្បីធានាថាម៉ាស៊ីនដំណើរការបានល្អ
- រៀបចំរបាយការណ៍ផលិតកម្មប្រចាំថ្ងៃ / ប្រចាំខែ ដល់ថ្នាក់គ្រប់គ្រង
- បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពបុគ្គលិកក្រោមបង្គាប់
៣. ការទាមទារ
- បរិញ្ញាបត្រ ឬសញ្ញាបត្របច្ចេកទេសផ្នែកសំណង់, វិស្វកម្មស៊ីវិល, ឬវិស័យពាក់ព័ន្ធ
- មានបទពិសោធន៍យ៉ាងតិច 5 ឆ្នាំ ក្នុងការគ្រប់គ្រងផលិតកម្ម (Concrete / Construction / Manufacturing)
- មានចំណេះដឹងអំពីដំណើរការផលិតកម្មបេតុង និងគុណភាពសម្ភារៈ
- មានសមត្ថភាពដឹកនាំក្រុម និងដោះស្រាយបញ្ហាបានល្អ
- មានការយល់ដឹងអំពីសុវត្ថិភាពការងារ និងវិន័យរោងចក្រ
- អាចធ្វើការក្រោមសម្ពាធ និងគោរពពេលវេលាកំណត់
- អាចប្រើប្រាស់ Microsoft Excel / Report បាន
៤. ម៉ោងការងារ
- ថ្ងៃធ្វើការ៖ ច័ន្ទ – សៅរ៍
- ម៉ោងធ្វើការ៖ ៧:០០ ព្រឹក – ៥:០០ ល្ងាច
៥. ទីតាំងការងារ៖
ប្រធានក្រុមផ្នែកផលិត មានទីស្នាក់ការនៅក្នុងគម្រោង បុរី ប៉េង ហួត ដឺហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)។
៦. អត្ថប្រយោជន៍៖
- ប្រាក់ខែអាចចរចាបាន (តាមបទពិសោធន៍ជាក់ស្តែង)
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស