១. ពិពណ៌នាការងារ៖
អនុប្រធានផ្នែករចនាប្លង់ ទទួលខុសត្រូវក្នុងការ ដឹកនាំ និងគ្រប់គ្រង ក្រុមការងាររចនាប្លង់ប្រចាំថ្ងៃ ដើម្បីធានាថាគម្រោងរចនាទាំងអស់ (ទាំងគ្រឿងសង្ហារឹម និងប្រព័ន្ធកញ្ចក់-អាលុយមីញ៉ូម) ត្រូវបានអនុវត្តទាន់ពេលវេលា និងស្របតាម ស្តង់ដារបច្ចេកទេស និងគុណភាព របស់ក្រុមហ៊ុន។ តួនាទីនេះតម្រូវឱ្យមានជំនាញរចនាបច្ចេកទេសកម្រិតខ្ពស់ និងសមត្ថភាពក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយផ្នែកផលិតកម្ម និងការដំឡើង។
២. ទំនួសខុសត្រូវ និងកាតព្វកិច្ចការងារ៖
- គ្រប់គ្រង និងពិនិត្យការរចនាប្លង់ (Layout Design) សម្រាប់គ្រឿងសង្ហារឹំម និង កញ្ចក់។
- ពិនិត្យ និង អនុម័ត Shop Drawing និងប្លង់បច្ចេកទេស។
- សហការជាមួយក្រុមផលិត ក្រុមរចនា និង QA/QC ដើម្បីធានាគុណភាព និងទាន់ពេល។
- គាំទ្រដល់ការរៀបចំ បញ្ជីសម្ភារៈ, ការវាស់វែង និងការគណនាបរិមាណ។
- ដឹកនាំក្រុម Draftsman និងបច្ចេកទេសក្នុងការបំពេញប្លង់ឲ្យបានត្រឹមត្រូវ។
- ត្រួតពិនិត្យការអនុវត្តនៅរោងចក្រ និងចំណុចបញ្ចប់ (Finishing) ឲ្យឆ្លើយតបតាមប្លង់។
- រៀបចំរបាយការណ៍ និងឯកសារបច្ចេកទេសផ្សេងៗ។
៣. ការទាមទារ
- បរិញ្ញាបត្រ វិស្វកម្មសំណង់/ឧស្សាហកម្ម/Interior Design ឬវិស័យពាក់ព័ន្ធ។
- បទពិសោធន៍ ≥ ៥–១០ ឆ្នាំ ក្នុងការរចនាប្លង់ ឬរោងចក្រ។
- ជំនាញក្នុងការប្រើ AutoCAD / SketchUp / SolidWorks (អាទិភាព)។
- ចេះគណនាបរិមាណ សម្ភារៈ និងចំណេះដឹង QC/Production
- មានជំនាញដឹកនាំ ការសហការល្អ និងអាចធ្វើការក្រោមសម្ពាធ។
៤. ម៉ោងការងារ
- ពីច័ន្ទ ដល់សៅរ៍ ៨ ព្រឹក ដល់ ៥ ល្ងាច សម្រាកថ្ងៃត្រង់ ១២ ថ្ងៃត្រង់ ដល់ម៉ោង ១ រសៀល។
៥. ទីតាំងការងារ៖
ស្ថិតនៅក្នុង គម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។
៦. អត្ថប្រយោជន៍៖
- ប្រាក់ខែអាចចរចាបាន (តាមបទពិសោធន៍ជាក់ស្តែង)
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស