អនុប្រធានផ្នែកផលិតកញ្ចក់ (គ្រឿងសង្ហារឹម និងកញ្ចក់ញ៉ូម) – Deputy Manager of Glass Production

ពិពណ៌នាការងារ៖

  • អនុប្រធានផ្នែកផលិតកញ្ចក់ ទទួលខុសត្រូវក្នុងការ ត្រួតពិនិត្យ និងគ្រប់គ្រង រាល់ដំណើរការផលិតកញ្ចក់ និងអាលុយមីញ៉ូមទាំងអស់។ តួនាទីនេះតម្រូវឱ្យមានការធានា ប្រសិទ្ធភាព ខ្សែសង្វាក់ផលិតកម្ម គុណភាពផលិតផល និងការកាត់បន្ថយកាកសំណល់។ លោកអ្នកត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានផ្នែក ដើម្បីដឹកនាំក្រុមផលិតកម្ម និងសម្របសម្រួលជាមួយផ្នែករចនាប្លង់។

ការទាមទារ

  • គ្រប់គ្រងដំណើរការផលិតកញ្ចក់ទាំងមូល (Cutting, Tempering, Laminating, Polishing, Assembly)
  • ត្រួតពិនិត្យគុណភាពផលិតផលកញ្ចក់ និងធានាថាឆ្លើយតបទៅនឹងស្តង់ដារគុណភាព និងសុវត្ថិភាព។
  • សម្របសម្រួលការងារជាមួយក្រុមការងារ ពីការត្រួតពិនិត្យ និងថែទាំ ម៉ាស៊ីន និងគ្រឿងបន្លាស់។
  • តាមដានឯកសារការបញ្ជាទិញ, ផែនការផលិត ។
  • ដោះស្រាយបញ្ហាបច្ចេកទេសក្នុងដំណើរការផលិត និងដោះស្រាយបន្ទាន់លើបញ្ហាដែលកើតមាន។
  • ពិនិត្យ និងថែទាំម៉ាស៊ីនកញ្ចក់ជាប្រចាំ ដើម្បីការពារការខូចខាត។
  • ដឹកនាំ និងបណ្តុះបណ្តាលបុគ្គលិកក្នុងក្រុមផលិតកញ្ចក់។
  • រៀបចំរបាយការណ៍ផលិតកម្មប្រចាំថ្ងៃ/សប្ដាហ៍/ខែ។

ម៉ោងការងារ

  • ពីច័ន្ទ ដល់សៅរ៍ ៨ ព្រឹក ដល់ ៥ ល្ងាច សម្រាកថ្ងៃត្រង់ ១២ ថ្ងៃត្រង់ ដល់ម៉ោង ១ រសៀល។

លក្ខខណ្ឌតម្រូវ៖

  • បរិញ្ញាបត្រ វិស្វកម្មឧស្សាហកម្ម/មេកានិច/សំណង់ ឬវិស័យពាក់ព័ន្ធ។
  • បទពិសោធន៍ ≥ ៥–១០ ឆ្នាំ ក្នុងរោងចក្រ ផលិតកញ្ចក់ ឬផលិតកម្មជាសាធារណៈ។
  • ចេះប្រើម៉ាស៊ីនកញ្ចក់ (Tempering Machine, Cutting Table, CNC, Edge Polishing…)
  • យល់ដឹងច្បាស់ពីការគ្រប់គ្រង គុណភាព, និងសុវត្ថិភាព និង និងការងារជួសជុល។
  • មានជំនាញក្នុងការដឹកនាំ ការសហការល្អ និងការដោះស្រាយបញ្ហា។

ឯកសារសម្រាប់ដាក់ពាក្យចូលបំរើការងារ

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • សៀវភៅគ្រួសារ ឬ សំបុត្រកំណើត
  • ប្រវត្តិរូបសង្ខេប
  • អាចសរសេរនិងនិយាយភាសារខ្មែរបាន

អត្ថប្រយោជន៍៖

  • ប្រាក់ខែអាចចរចាបាន (តាមបទពិសោធន៍ជាក់ស្តែង)
  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស