ពិពណ៌នាការងារ៖
ប្រធានក្រុមផ្នែកតម្លើងគ្រឿងសង្ហារឹម គឺជាបុគ្គលសំខាន់ដែលទទួលខុសត្រូវក្នុងការ ដឹកនាំប្រតិបត្តិការដំឡើង គ្រឿងសង្ហារឹមទាំងអស់ (ដូចជា ទូ តុ ទ្វារ និងប្រព័ន្ធបន្ទប់) នៅតាមការដ្ឋាន ឬទីតាំងរបស់អតិថិជន។ តួនាទីនេះទាមទារឱ្យមានការធានាថា រាល់ការងារដំឡើងត្រូវបានអនុវត្តដោយ ភាពម៉ត់ចត់ គុណភាពល្អឥតខ្ចោះ និងបញ្ចប់ស្របតាម ប្លង់បច្ចេកទេស និងកាលវិភាគដែលបានកំណត់។
ការទាមទារ
- ដឹកនាំ និងបែងចែកការងារឲ្យក្រុមតម្លើងសង្ហារឹំមប្រចាំថ្ងៃ។
- តម្លើងគ្រឿងសង្ហារឹំមគ្រប់ប្រភេទ (Cabinet, Wardrobe, Door Frame, Table, Shelf…) ឲ្យត្រឹមត្រូវតាមប្លង់ និងស្តង់ដារ។
- ពិនិត្យសុវត្ថិភាពតំបន់តម្លើង និងអនុវត្តតាម SOP/Safety 100%។
- សម្របសម្រួលការងារជាមួយក្រុមរចនា QC និងគម្រោង ដើម្បីធានាគុណភាព និងការបញ្ចប់តាមពេលវេលា។
- ត្រួតពិនិត្យសម្ភារៈ និងឧបករណ៍តម្លើង (Drill, Screwdriver, Level, Measure Tools…)។
- ដោះស្រាយបញ្ហាក្នុងទីតាំងតម្លើង និងធ្វើការកែតម្រូវបន្ទាន់។
- ត្រួតពិនិត្យការងារបញ្ចប់ មុនប្រគល់ឲ្យទៅផ្នែកពាក់ព័ន្ធ។
- រៀបចំរបាយការណ៍តម្លើងប្រចាំថ្ងៃ/សប្ដាហ៍ និងតាមដានការងារក្រុម។
ម៉ោងការងារ
- ពីច័ន្ទ ដល់សៅរ៍ ៨ ព្រឹក ដល់ ៥ ល្ងាច សម្រាកថ្ងៃត្រង់ ១២ ថ្ងៃត្រង់ ដល់ម៉ោង ១ រសៀល។
លក្ខខណ្ឌតម្រូវ៖
- បទពិសោធន៍យ៉ាងតិច ៣–៥ ឆ្នាំ ក្នុងការតម្លើងសង្ហារឹំម ឬ Interior Fit-Out។
- ចេះមើលប្លង់ (Drawing) និងវាស់វែងបានត្រឹមត្រូវ។
- មានជំនាញប្រើឧបករណ៍ តម្លើងសង្ហារឹំម។
- មានជំនាញដឹកនាំ ការបំពេញការងារទាន់ពេល និងការសហការល្អជាមួយក្រុម។
- អាចចល័តទីតាំងទៅតាមគម្រោងផ្សេងៗបាន។
ឯកសារសម្រាប់ដាក់ពាក្យចូលបំរើការងារ
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- សៀវភៅគ្រួសារ ឬ សំបុត្រកំណើត
- ប្រវត្តិរូបសង្ខេប
- អាចសរសេរនិងនិយាយភាសារខ្មែរបាន
អត្ថប្រយោជន៍៖
- ប្រាក់ខែអាចចរចាបាន (តាមបទពិសោធន៍ជាក់ស្តែង)
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស