1. អំពីការងារ៖
ប្រធានក្រុមផ្នែកតម្លើងកញ្ចក់ ទទួលខុសត្រូវក្នុងការ ដឹកនាំ និងគ្រប់គ្រង ក្រុមការងារតម្លើងប្រចាំថ្ងៃនៅទីតាំងគម្រោង។ តួនាទីនេះទាមទារឱ្យមានការធានាថា រាល់ការងារតម្លើងកញ្ចក់ និងអាលុយមីញ៉ូមទាំងអស់ត្រូវបានអនុវត្តប្រកបដោយ សុវត្ថិភាព គុណភាពខ្ពស់ និងបញ្ចប់ទៅតាម កាលបរិច្ឆេទកំណត់។
2. ការទទួលខុសត្រូវការងារ៖
- ដឹកនាំ និងបែងចែកការងារឲ្យក្រុមតម្លើងកញ្ចក់ប្រចាំថ្ងៃ។
- ត្រួតពិនិត្យការតម្លើងកញ្ចក់ (Glass Panel, Tempered Glass, Laminated Glass, Mirror…) ឲ្យត្រឹមត្រូវតាមប្លង់ និងបច្ចេកទេស។
- ពិនិត្យសុវត្ថិភាពក្នុងតំបន់ការងារ និងអនុវត្តតាម នីតិវិធីស្តង់ដារសុវត្ថិភាព។
- សម្របសម្រួលការងារជាមួយក្រុមរចនាប្លង់ និងគម្រោង ដើម្បីធានាគុណភាព និងពេលវេលា។
- ពិនិត្យសម្ភារៈ ឧបករណ៍ និងឧបត្ថម្ភដែលត្រូវប្រើក្នុងការតម្លើង។
- ដោះស្រាយបញ្ហាក្នុងទីតាំងតម្លើង និងពិនិត្យបញ្ចប់ការងារមុនប្រគល់។
- រៀបចំរបាយការណ៍តម្លើងប្រចាំថ្ងៃ/សប្ដាហ៍ និងបញ្ជូនឲ្យអ្នកគ្រប់គ្រង។
3. លក្ខខណ្ឌ និងតម្រូវការ៖
- បទពិសោធន៍យ៉ាងតិច ៣–៥ ឆ្នាំ ក្នុងការតម្លើងកញ្ចក់ ឬការតម្លើងសំណង់ពាក់ព័ន្ធ។
- ចេះមើលប្លង់ (Drawing) និងការវាស់វែងបានត្រឹមត្រូវ។
- មានជំនាញក្នុងការប្រើ Tools ដូចជា: Glass Suction, Silicone, Drill, Measure Tools…
- មានជំនាញដឹកនាំ ការសហការល្អ និងការគោរពវិន័យការងារ។
- អាចធ្វើការក្រៅម៉ោង ឬជាក្រុមនៅតាមគម្រោងផ្សេងៗបាន។
4. ម៉ោងធ្វើការ
- ចន្ទ ដល់ សៅរ៍ 8:00am to 12:00pm & 1:00pm to 5:00pm (សម្រាកបាយថ្ងៃត្រង់: 12:00pm to 1:00pm)
5. ទីតាំងការងារ
ស្ថិតនៅក្នុង គម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។
6. ទំនាក់ទំនង
ប្រធានក្រុមគ្រប់គ្រងគ្រឿងចក្រ ធ្វើការ និងរាយការណ៍ផ្ទាល់ទៅ ប្រធានផ្នែកគ្រប់គ្រងទូទៅ។
7. អត្ថប្រយោជន៍៖
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស