ប្រធានក្រុមគ្រប់គ្រងគ្រឿងចក្រ – Machinery Supervisor

  1. អំពីការងារ៖
    ប្រធានក្រុមគ្រប់គ្រងគ្រឿងចក្រ មានតួនាទីមើលការខុសត្រូវលើដំណើរប្រតិបត្តិការរបស់គ្រឿងចក្រ ឡានបេតុង និងរថយន្តធំ រួមទាំងការថែទាំ ដើម្បីធានានូវប្រក្រតីភាព និងប្រសិទ្ធភាព។
  2. ការទទួលខុសត្រូវការងារ៖
  • រៀបចំគោលការណ៍ និងនីតិវិធីការគ្រប់គ្រងរថយន្តធំ ឡានបេតុង និងគ្រឿងចក្រដើម្បីធានាដល់ការបំពេញការងារប្រចាំថ្ងៃ
  • រៀបចំកត់ត្រា និងធ្វើរបាយការណ៍អំពីចំនួនរថយន្តធំ ឡានបេតុង និងគ្រឿងចក្រ
  • ត្រួតពិនិត្យរថយន្តធំ ឡានបេតុង និងគ្រឿងចក្រដើម្បីបញ្ជាក់ថាគ្មានការបាត់បង់ ខូចខាត ឬមិនដំណើរការ
  • ផ្តល់យោបល់អំពីការជុសជុល និងការផ្លាស់ប្តូរគ្រឿងបន្លាស់
  • រៀបចំ និងទុកដាក់រថយន្តធំ ឡានបេតុង​ និងគ្រឿងចក្រឲ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព
  • រៀបចំកាលវិភាគ និងសម្របសម្រួលការថែទាំ ត្រួតពិនិត្យ និងជួសជុលម៉ាស៊ីនជាប្រចាំ។
  1. លក្ខខណ្ឌ និងតម្រូវការ៖
  • សញ្ញាបត្របច្ចេកទេស រឺបរិញ្ញាបត្របច្ចេកទេស / ការគ្រប់គ្រងទូទៅ ឬប្រហាក់ប្រហែល
  • មានបទពិសោធន៍ចាប់ពី 4 ឆ្នាំ ឡើងទៅ
  • ចំណេះដឹងកុំព្យូទ័រការិយាល័យ (Word, Excel, PowerPoint, Email)
  • មានជំនាញការគ្រប់គ្រងទូទៅ និងបច្ចេកទេស
  • មានភាពវៃឆ្លាត និងរហ័សរហួន

​​​​​​​​​​​ 4. ​ម៉ោងធ្វើការ៖

  • ចន្ទ ដល់ សៅរ៍ 7:00am to 12:00pm & 1:00pm to 5:00pm
    សម្រាកបាយថ្ងៃត្រង់: 11:00am to 1:00pm

5.​ ទីតាំងការងារ៖

ប្រធានក្រុមគ្រប់គ្រងគ្រឿងចក្រ មានទីស្នាក់ការនៅ ការិយាល័យសេវាកម្មគ្រឿងចក្រ។

  1. ទំនាក់ទំនង៖

ប្រធានក្រុមគ្រប់គ្រងគ្រឿងចក្រ ធ្វើការ និងរាយការណ៍ផ្ទាល់ទៅ ប្រធានផ្នែកគ្រប់គ្រងទូទៅ។

  1. អត្ថប្រយោជន៍៖
  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស