1. អំពីការងារ៖
ប្រធានក្រុមគ្រប់គ្រងគ្រឿងចក្រ មានតួនាទីមើលការខុសត្រូវលើដំណើរប្រតិបត្តិការរបស់គ្រឿងចក្រ និងរថយន្តធំ រួមទាំងការថែទាំ ដើម្បីធានានូវប្រក្រតីភាព និងប្រសិទ្ធភាព។
2. ការទទួលខុសត្រូវការងារ៖
- រៀបចំគោលការណ៍ និងនីតិវិធីការគ្រប់គ្រងរថយន្តធំ និងគ្រឿងចក្រដើម្បីធានាដល់ការបំពេញការងារប្រចាំថ្ងៃ
- រៀបចំកត់ត្រា និងធ្វើរបាយការណ៍អំពីចំនួនរថយន្តធំ និងគ្រឿងចក្រ
- ត្រួតពិនិត្យរថយន្តធំ និងគ្រឿងចក្រដើម្បីបញ្ជាក់ថាគ្មានការបាត់បង់ ខូចខាត ឬមិនដំណើរការ
- ផ្តល់យោបល់អំពីការជុសជុល និងការផ្លាស់ប្តូរគ្រឿងបន្លាស់
- រៀបចំ និងទុកដាក់រថយន្តធំ និងគ្រឿងចក្រឲ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព
- រៀបចំកាលវិភាគ និងសម្របសម្រួលការថែទាំ ត្រួតពិនិត្យ និងជួសជុលម៉ាស៊ីនជាប្រចាំ។
3. លក្ខខណ្ឌ និងតម្រូវការ៖
- សញ្ញាបត្របច្ចេកទេស រឺបរិញ្ញាបត្របច្ចេកទេស / ការគ្រប់គ្រងទូទៅ ឬប្រហាក់ប្រហែល
- មានបទពិសោធន៍ចាប់ពី 4 ឆ្នាំ ឡើងទៅ
- ចំណេះដឹងកុំព្យូទ័រការិយាល័យ (Word, Excel, PowerPoint, Email)
- មានជំនាញការគ្រប់គ្រងទូទៅ និងបច្ចេកទេស
- មានភាពវៃឆ្លាត និងរហ័សរហួន
4. ម៉ោងធ្វើការ
- ចន្ទ ដល់ សៅរ៍ 8:00am to 12:00pm & 1:00pm to 5:00pm (សម្រាកបាយថ្ងៃត្រង់: 12:00pm to 1:00pm)
5. ទីតាំងការងារ
ប្រធានក្រុមគ្រប់គ្រងគ្រឿងចក្រ មានទីស្នាក់ការនៅ ការិយាល័យសេវាកម្មគ្រឿងចក្រ។
6. ទំនាក់ទំនង
ប្រធានក្រុមគ្រប់គ្រងគ្រឿងចក្រ ធ្វើការ និងរាយការណ៍ផ្ទាល់ទៅ ប្រធានផ្នែកគ្រប់គ្រងទូទៅ។
7. អត្ថប្រយោជន៍៖
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស