flower

អាជីវកម្ម


អាជីវកម្មរបស់យើងខ្ញុំ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានអាជីវកម្មសំខាន់ធំៗចំនួន ៣ រួមមាន៖ បុរី ប៉េង ហួត ភីអេច ខន់ស្រ្តាក់សិន និង ភីអេច អ៊ីនវេសមិន ។

ចុចមើលបន្ថែមទៀត

Borey Peng Huoth

បុរី ប៉េង ហួត

ក្រុមហ៊ុនបុរី ប៉េង ហួត គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប និង ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមួយដែលឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងបទពិសោធជាង ១៥ឆ្នាំ ក្នុងការអភិវឌ្ឍគម្រោងលំនៅឋានដែលមានគុណភាពខ្ពស់ យើងខ្ញុំពិតជាមានមោទនភាពក្នុងការផ្តល់ជូន អតិថិជន ដៃគូសហការ និងសហការី នូវឱកាសក្នុងការរីកចម្រើនជាមួយគ្នា។

ព័​ត៍​មាន​បន្ថែម
PH Construction

ភីអេច ខន់ស្រ្កាក់សិន

នៅឆ្នាំ ២០០៥ ក្រុមហ៊ុន ភីអេច ខន់ស្រ្កាក់សិន (PH Construction) បានចាប់ផ្តើមពីក្រុមហ៊ុនសំណង់តូចមួយដែលគ្រប់គ្រងជាលក្ខណៈ គ្រួសារ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន ភីអេច ខន់ស្រ្កាក់សិន គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលផ្តល់ជូននូវសេវាកម្មគ្រប់យ៉ាងចាប់ពីការសិក្សាគម្រោងរហូតដល់ការប្រគល់លំនៅឋានជូនអតិថិជន។

ព័​ត៍​មាន​បន្ថែម
PH Investment

ភីអេច អ៊ីនវេសមិន

ភីអេច អ៊ីនវេសមិន (PH Investment) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលមានក្រុមហ៊ុនជួល និងគ្រប់គ្រងប្រតិបត្តិការអចលនទ្រព្យដែលមានចាប់ពីផ្សារទំនើប រហូតដល់ទៅ សាលសន្និបាត គម្រោងកម្សាន្ត និងគម្រោងសម្រាប់ជួលនានា ព្រមទាំងអគារពាណិជ្ជកម្មសម្រាប់ជួល និងក្រុមហ៊ុនគ្រប់គ្រងបុរីផងដែរ។ យើងខ្ញុំផ្តល់ភាពងាយស្រួលដល់ទីប្រជុំជនបែបស៊ីវីល័យ ធ្វើឱ្យតំបន់នេះមានភាពរស់រវើក និងបង្កើនគុណតម្លៃអចលនទ្រព្យនៅក្នុងតំបន់ដ៏ល្អមួយ។

ព័​ត៍​មាន​បន្ថែម