1. Scope of Working:
បុគ្គលិកប្រតិបត្តិ ទទួលបន្ទុកត្រួតពិនិត្យថែរក្សាសោភ័ណ្ឌភាព និងរក្សាសណ្តាប់ធ្នាប់ស្របតាមគោលការណ៍នៃការគ្រប់គ្រងបុរី។
2. Job description:
- រៀបចំនិងត្រួតពិនិត្យ ទៅលើសោភណ្ឌភាពសណ្តាប់ធ្នាប់ម្ចាស់គេហដ្ឋានរស់នៅក្នុងបុរី ទាំងស្នាក់នៅ និងមិនស្នាក់នៅ
- ត្រួតពិនិត្យនូវសោភណ្ឌភាព អនាម័យ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានល្អក្នុងបុរី(ផ្លាក Logo, បង្គោលភ្លើង, ផ្លាកផ្សព្វផ្សាយរបស់ក្រុមហ៊ុន និងផ្លាកសញ្ញាផ្សេងៗ…..)
- ត្រួតពិនិត្យទៅលើសោភណ្ឌភាព អនាម័យ សណ្តាប់ធ្នាប់ ហេដ្ឋារចនាសម្ពន័្ធ ដូចជាផ្លូវថ្នល់ ទីធ្លាសួន បូឌៀ ប្រពន្ធ័លូផ្សេងៗ
- ត្រួតពិនិត្យទៅលើ សោភណ្ឌភាព រុក្ខជាតិ ការដាំ និងបណ្តុះថ្មី កាត់មែក ដាក់ថ្នាំនិងជីតាមកាលវិភាគ
- ធ្វើការស្នើសុំជួសជុលលើហេដ្ឋារចនាសម្ពន័្ធ ដូចជាផ្លូវថ្នល់ ទីធ្លាសួន បូឌៀ ប្រពន្ធ័លូផ្សេងៗ…
- ចូលរួមត្រួតពិនិត្យការងារវាយតម្លៃទៅលើសោភណ្ឌភាព អនាម័យ និងសណ្តាប់ធ្នាប់ក្នុងបុរីជាមួយផ្នែកវាយតម្លៃ ជារៀងរាល់ខែ
- ធ្វើរបាយការណ៍ការងារជួសជុលសោភណ្ឌភាពមុនទទួល គម្រោងពីផ្នែកសំណង់
- ធ្វើការបែងចែកកំលាំងកម្មករអនាម័យ អ្នកបើកបរ និងព្រូឡានតាមគម្រោង
- ត្រួតពិនិត្យទៅលើការថែទាំ គ្រឿងចក្រ របស់អ្នកបើកបរតាមគម្រោង
- ត្រួតពិនិត្យទៅលើការងារសាងសង់បន្ថែម របស់ម្ចាស់គេហដ្ឋាន
- រៀបចំការងារផ្សេងៗតាមការសម្រេចរបស់ថ្នាក់ដឹកនាំ
3. Job Requirement and Qualification:
- បទពិសោធ៍លើការងារប្រតិបត្តិ ឬផ្នែករដ្ឋបាលយ៉ាងតិច២ឆ្នាំ
- ជំនាញទំនាក់ទំនង ការចរចារ និងដោះស្រាយបញ្ហា
- បង្កើតគំនិតច្នៃប្រឌិតថ្មីៗ
- ចេះបណ្តុះ និងថែទាំទៅលើ រុក្ខជាតិ
- យល់ដឹងខ្លះៗពីផ្នែងសំណង់
- ការប្រើប្រាស់ភាសាអង់គ្លេស
- មានភាពអត់ធ្មត់ បត់បែន និងភាពរហ័សរហួន
3. Working Days and Hours:
- ចន្ទ ដល់ សៅរ៍: ៧ ព្រឹក ដល់ ១១ ព្រឹក និង ១ រសៀល ដល់ ៥ ល្ងាច
- Lunch time: ១១ ព្រឹក ដល់ ១ រសៀល
4. Workplace:
បុគ្គលិកប្រតិបត្តិ បម្រើការក្នុងការិយាល័យគ្រប់គ្រងបុរី។
5. Relationship:
- បុគ្គលិកប្រតិបត្តិ បម្រើការរាយការណ៍ដោយផ្ទាល់ ទៅប្រធានក្រុមជាន់ខ្ពស់ផ្នែកប្រតិបត្តិ។
6. Salary and Benefit:
- ប្រាក់ខែអាចចរចាបាន
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស
Interested applicants are invited to submit their updated CV, state the position applied for, and attach a current photo (4X6) along with relevant documents to Head Office of Borey Peng Huoth Group to the following address:
Phnom Penh Building No. 9, Peng Huoth Group Head Office, Grand Star Platinum, National Road No.1 Sangkat Niroth, Khan Chbar Ampov, Phnom Penh, Cambodia.
ពិពណ៌នាការងារ៖
- ផ្តល់ការស្វាគមន៍មួយដ៏ល្អនិងកក់ក្តៅទៅកាន់ម្ចាស់កម្មវិធី និងអតិថិជនទាំងអស់ ប្រកបដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងឆ្លើយតបទៅនិងសំណើរបស់អតិថិជនទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។
- អាន និងអនុវត្តអោយបានជាក់លាក់ នូវចំណុចលម្អិតមួយៗដែលមានរាយក្នុងតារាងបញ្ជក់ពីកម្មវិធី (BEO’s) និងធានាថានូវរាល់សកម្មភាពនិមួយៗក្នុងកម្មវិធីដែលត្រូវប្រព្រឹត្តិឡើងត្រូវបានស្វែងយល់ ហើយការរៀបចំតុកៅអី ឆាក ពីសរាំ …ត្រូវបានរៀបចំបានយ៉ាងស្អាត។
- សម្របសម្រួលក្នុងការធានាថាកម្មវិធីនីមួយៗត្រូវបានរៀបចំឡើងបានទាន់ពេលទៅតាមកាលកំណត់នៃការចាប់ផ្តើមកម្មវិធី។
អត្ថប្រយោជន៍៖
- ប្រាក់លើកទឹកចិត្តពេលមានកម្មវិធី
- ប្រាក់អតីតភាពការងារ
- ប័ណ្ណ ប.ស.ស
- ឈប់សម្រាក ១ ថ្ងៃ ក្នុង ១សប្តាហ៍
- ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ
Interested applicants are invited to submit their updated CV, state the position applied for, and attach a current photo (4X6) along with relevant documents to Head Office of Borey Peng Huoth Group to the following address:
Phnom Penh Building No. 9, Peng Huoth Group Head Office, Grand Star Platinum, National Road No.1 Sangkat Niroth, Khan Chbar Ampov, Phnom Penh, Cambodia.
១. ទំហំការងារ៖
ប្រធានក្រុមប្រតិបត្តិផ្នែក Banquet មានទំនួលខុសត្រូវក្នុងការសម្របសម្រួលលើការផ្តល់ជូនសេវាកម្មបម្រើភេសជ្ជៈ និងម្ហូបអាហារទាំងអស់ សម្រាប់អគារការនិងផ្តល់រាល់ព័ត៌មានលម្អិតទាក់ទងនឹងមុខងារទាំងអស់ក្នុងពីធីជប់លៀងនិងកិច្ចប្រជុំដែលធ្វើឡើងនៅសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភី អេច ហ្រ្គេនហល ស្របទៅតាមស្តង់ដារដែលបានកំណត់ដោយអ្នកគ្រប់គ្រងដើម្បីរក្សា និងអភិវឌ្ឍកម្រិតសេវាកម្មមួយដ៏ខ្ពស់បំផុត ហើយលើសពីការរំពឹងទុករបស់អតិថិជន។
២. ទំនួលខុសត្រូវ និងកាតព្វកិច្ច៖
- ត្រួតពិនិត្យ និងសម្របសម្រួលរាល់ប្រតិបត្តិការប្រចាំថ្ងៃសម្រាប់ការរៀបចំកន្លែងប្រជុំ និងកន្លែងជប់លៀង រួមទាំងការផ្តល់សេវាកម្ម ដោយធានាបានយ៉ាងខ្ជាប់ខ្ជួននូវគុណភាពខ្ពស់ នៃម្ហូបអាហារ ភេសជ្ជៈ ការបម្រើសេវា និងការរៀបចំចានអាហារសម្រាប់ពិធីជប់លៀង។
- ធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើបន្ទប់សាល និងបន្ទប់ប្រជុំមុនពេលភ្ញៀវមកដល់ ដើម្បីធានាថាគ្រប់លក្ខខណ្ឌតម្រូវរបស់អតិថិជនត្រូវបានបំពេញយ៉ាងជាក់លាក់។
- តាមដាន និងថែរក្សាការរៀបចំទូទៅ និងអនាម័យនៃកន្លែងសាធារណៈ និងផ្នែកខាងក្រោយទាំងអស់ រួមមាន សាលធំ (Ballroom) ឡប់ប៊ីខាងក្រោម បន្ទប់ទឹកសាធារណៈ ផ្ទះបាយ បន្ទប់ស្តុកអីវ៉ាន់ និងតំបន់ច្រកចូល។
- គ្រប់គ្រង និងរៀបចំសម្ភារៈសម្រាប់ពិធីជប់លៀង រួមមាន ចាន ស្លាបព្រា សម កែវ ក្រណាត់តុ និងឧបករណ៍ផ្សេងៗ ដើម្បីកាត់បន្ថយការបាត់បង់ និងធានាថាមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។
- ធានាថាការបំពេញឯកសារនៃការផ្តល់សេវាកម្ម និងវិក្កយបត្រក្រោយកម្មវិធី ត្រូវធ្វើឡើងយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា។ ត្រូវផ្ទៀងផ្ទាត់ថាភេសជ្ជៈ តុ អាហារ និងសេវាកម្មផ្សេងៗទៀតសម្រាប់ភ្ញៀវត្រូវបានគិតថ្លៃ និងចុះហត្ថលេខាដោយម្ចាស់កម្មវិធី មុននឹងបញ្ជូនទៅកាន់អ្នកគិតលុយដើម្បីចេញវិក្កយបត្រ។
- សម្របសម្រួលជាមួយម្ចាស់កម្មវិធីលើគ្រប់កម្មវិធីទាំងអស់ ដោយធានាថាគ្រប់តម្រូវការរបស់អតិថិជនត្រូវបានបំពេញ។
- សម្រួលដល់ការបំពេញបែបបទស្ទង់មតិការពេញចិត្តរបស់អតិថិជនចំពោះសេវាកម្ម។
- សហការយ៉ាងជិតស្និទ្ធជាមួយមេចុងភៅ ដើម្បីធានាថារាល់ការរៀបចំ និងព័ត៌មានលម្អិតទាក់ទងនឹងអាហារត្រូវបានគ្រប់គ្រងយ៉ាងល្អិតល្អន់។
- បំពេញ និងដាក់ជូនរបាយការណ៍/ការវាយតម្លៃលម្អិតអំពីកម្មវិធីទៅកាន់អ្នកគ្រប់គ្រងផ្ទាល់សម្រាប់រាល់ព្រឹត្តិការណ៍/កម្មវិធី ដោយវិភាគមតិយោបល់ដើម្បីការកែលម្អជាបន្តបន្ទាប់។
- ដឹកនាំ បណ្តុះបណ្តាល និងអភិវឌ្ឍក្រុមប្រតិបត្តិការ រួមទាំងការតាមដានសកម្មភាពប្រចាំថ្ងៃ និងការធ្វើសេចក្តីសង្ខេបប្រចាំថ្ងៃមុនពេលចាប់ផ្តើមនៃកម្មវិធី។
- និងកិច្ចការផ្សេងៗទៀតដោយថ្នាក់គ្រប់គ្រង។
៣. លក្ខខណ្ឌតម្រូវ៖
- បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង ផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច ឬសញ្ញាបត្រដែលមានតម្លៃស្មើ
- មានបទពិសោធន៍ក្នុងតួនាទីការងារស្រដៀងគ្នា ឬបទពិសោធន៍យ៉ាងតិច ៤ឆ្នាំជាប្រធានផ្នែកសេវាកម្ម បទពិសោធន៍ផ្នែកប្រព័ន្ធគ្រប់គ្រងបដិសណ្ឋារកិច្ច និងលក់
- ការងារជាក្រុម / ទំនាក់ទំនងជាមួយមិត្តរួមការងារ និងការគ្រប់គ្រង
- មានជំនាញប្រាស្រ័យទាក់ទងល្អ
- មានសមត្ថភាពក្នុងការឈរបានយូរ ឬដើរបានរហ័ស និងអាចលើក រុញ ទាញ ឬទុកដាក់សម្ភារៈណាមួយដែលមានទម្ងន់យ៉ាងហោចណាស់ ២០គីឡូដោយពុំចាំបាច់ការជួយសម្របសម្រួលពីអ្នកដទៃ
- មានសមត្ថភាពក្នុងការឈោងដៃផុតពីក្បាល ក្រោមជង្គង់ ដូចការការពត់ បត់បែន ឬទាញ
- ពេលខ្លះត្រូវការធ្វើការច្រើនម៉ោង និងអាចបត់បែនតាមកាលៈទេសៈ
៤. ម៉ោងការងារ៖
- ធ្វើការថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍
៥. ទីតាំងការងារ៖
ប្រធានក្រុមប្រតិបត្តិផ្នែក Banquet ធ្វើការនៅនាយកដ្ឋានប្រតិបត្តិនៃសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភី អេច ហ្រ្គេនហល។
៦. ទំនាក់ទំនងការងារ៖
ប្រធានក្រុមប្រតិបត្តិផ្នែក Banquet រាយការណ៍ទៅកាន់ ប្រធានផ្នែកប្រតិបត្តិ ជាន់ខ្ពស់
៧. អត្ថប្រយោជន៍៖
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស
Interest applicants are invited to submit their updated CV, state the position applied for, and attach a current photo (4X6) along with relevant documents to Head Office of Peng Huoth Group to the following address:
Phnom Penh Building No. 9, Peng Huoth Group Head Office, Grand Star Platinum, National Road No.1 Sangkat Niroth, Khan Chbar Ampov, Phnom Penh, Cambodia.