Lab Concrete Supervisor ប្រធានក្រុមតេស្តគុណភាពបេតុង

1. ទំហំការងារ៖
ប្រធានក្រុមតេស្តគុណភាពបេតុង មានតួនាទីគ្រប់គ្រង និងដឹកនាំប្រតិបត្តិការទូទៅនៅក្នុងកន្លែងពិសោធន៍។ តួនាទីនេះផ្តោតលើការពិនិត្យ និងបង្កើតរូបមន្តលាយបេតុង (Mix Design) ត្រួតពិនិត្យគុណភាពគ្រាប់ថ្ម ខ្សាច់ ស៊ីម៉ង់ត៍ គ្រប់គ្រងការធ្វើក្រិតម៉ាស៊ីន (Calibration) និងពិនិត្យអនុម័តលើរបាយការណ៍តេស្តបច្ចេកទេស ដើម្បីធានាថាការផលិតបេតុងមានគុណភាពខ្ពស់ និងត្រឹមត្រូវតាមស្តង់ដារ។

2.ទំនួសខុសត្រូវ និងកាតព្វកិច្ច៖

• ការពិនិត្យ និងបង្កើតរូបមន្តបេតុង៖ ពិនិត្យ កែសម្រួល និងបង្កើតរូបមន្តលាយបេតុងថ្មីៗ (Concrete Mix Design) ឱ្យត្រូវតាមបច្ចេកទេស ជម្រើសកម្លាំងបេតុង និងសន្សំសំចៃថ្លៃដើម។

• ការត្រួតពិនិត្យគុណភាពធាតុផ្សំដើម៖ គ្រប់គ្រងការត្រួតពិនិត្យ និងធ្វើតេស្តគុណភាពលើធាតុផ្សំដើមទាំងអស់ (ខ្សាច់, ថ្ម, ស៊ីម៉ង់ត៍, ទឹក, សារធាតុលាយបន្ថែម/Admixture, និងដែក)។

• ការគ្រប់គ្រងការធ្វើការកំណត់ម៉ាស៊ីនពិសោធន៍៖ ធានាថាម៉ាស៊ីន និងឧបករណ៍ធ្វើតេស្តទាំងអស់ (ជញ្ជីងថ្លឹង, ម៉ាស៊ីនសង្កត់បេតុង/Compression Machine, ម៉ាស៊ីន Flexural, និងម៉ាស៊ីនលាយបេតុង) ត្រូវបានធ្វើកំណត់ (Calibration) ត្រឹមត្រូវ និងត្រៀមជាស្រេចសម្រាប់ប្រកបការងារ។

• ការគ្រប់គ្រងការធ្វើតេស្តដី និងសម្ភារៈ៖ ដឹកនាំ និងគ្រប់គ្រងការធ្វើតេស្តដី (Proctor, CBR, Sieve, Plastic Limit Test) ព្រមទាំងពិនិត្យមើលភាពត្រឹមត្រូវនៃលទ្ធផលតេស្ត។

• ការគ្រប់គ្រងប្រតិបត្តិការ និងរបាយការណ៍៖ គ្រប់គ្រងដំណើរការការងារប្រចាំថ្ងៃក្នុងបន្ទប់ពិសោធន៍ ពិនិត្យ និងអនុម័តលើរបាយការណ៍តេស្តបច្ចេកទេស មុននឹងបញ្ជូនទៅថ្នាក់លើ ឬអតិថិជន។

3. លក្ខខណ្ឌជ្រើសរើស៖

• កម្រិតវប្បធម៌៖ បញ្ចប់កម្រិតបរិញ្ញាបត្រ ផ្នែកវិស្វកម្មស៊ីវិល, វិទ្យាសាស្ត្រធាតុផ្សំ (Materials Science) ឬជំនាញទាក់ទង។
• បទពិសោធន៍៖ មានបទពិសោធន៍ធ្វើការ ៣ ទៅ ៥ ឆ្នាំឡើងទៅ លើការងារបច្ចេកវិទ្យាបេតុង, ការរៀបចំរូបមន្តបេតុង (Mix Design), ឬការគ្រប់គ្រងមន្ទីរពិសោធន៍បេតុង។
• ជំនាញបច្ចេកទេស៖ យល់ដឹងច្បាស់ពីការគណនារូបមន្តបេតុង, ស្តង់ដារបច្ចេកទេស (ASTM/BS), ការធ្វើក្រិតម៉ាស៊ីន (Calibration) និងចេះប្រើប្រាស់ MS Office/Excel ស្ទាត់ជំនាញ។
• អត្តចរិត និងលក្ខណៈសម្បត្តិ៖ មានជំនាញដឹកនាំក្រុម (Leadership), ហ្មត់ចត់, មានទំនួលខុសត្រូវខ្ពស់ និងមានជំនាញដោះស្រាយបញ្ហាបច្ចេកទេសបានល្អ។

4. ម៉ោងធ្វើការ

• ច័ន្ទ ដល់ សៅរ៍: ៧ ព្រឹក ដល់ ១១ ព្រឹក និង ១ រសៀល ដល់ ៥ ល្ងាច

5. ទីតាំងការងារ៖

  • ប្រធានក្រុមតេស្តគុណភាពបេតុង: ធ្វើការនៅ រោងចក្របេតុង ក្នុងគម្រោង បុរី ប៉េង ហួត ដឺហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)។

6. ទំនាក់ទំនង៖

  • ប្រធានក្រុមតេស្តគុណភាពបេតុង: ធ្វើការ និងរាយការណ៍ផ្ទាល់ទៅ ប្រធានក្រុមផ្នែករោងចក្រ ។

7. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស