1. ទំហំការងារ៖
បុគ្គលិកតេស្តគុណភាពបេតុង មានតួនាទីទទួលខុសត្រូវក្នុងការធ្វើតេស្តសាកល្បងលើគ្រាប់ថ្ម ខ្សាច់ ស៊ីម៉ង់ត៍ និងបេតុង (បេតុងស្រស់ និងបេតុងរឹង) នៅក្នុងមន្ទីរពិសោធន៍ និងនៅការដ្ឋាន។ តួនាទីនេះជួយធានាថា រាល់ការផលិតបេតុងចេញពីរោងចក្រ គឺមានគុណភាពត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ព្រមទាំងកត់ត្រាទិន្នន័យតេស្ត និងថែរក្សាឧបករណ៍ពិសោធន៍ឱ្យបានល្អ។
2.ទំនួសខុសត្រូវ និងកាតព្វកិច្ច៖
• ការធ្វើតេស្តសម្ភារៈ និងបេតុង៖ យកសំណាក និងធ្វើតេស្តសាកល្បងលើធាតុផ្សំដើម (ស៊ីម៉ង់ត៍, ថ្ម, ខ្សាច់, ទឹក) និងបេតុង (តេស្តភាពរលាយ/Slump, ដង់ស៊ីតេ, កម្លាំងណែន/Compressive Strength) ទៅតាមស្តង់ដារកំណត់ (ASTM/BS)។
• ការត្រួតពិនិត្យ និងចុះធ្វើតេស្តនៅការដ្ឋាន៖ ចុះធ្វើតេស្ត និងយកសំណាកបេតុងនៅរោងចក្រ ឬនៅការដ្ឋានផ្ទាល់ ព្រមទាំងរាយការណ៍ជាបន្ទាន់ទៅថ្នាក់លើ ប្រសិនបើឃើញមានខុសប្លែកពីគុណភាពស្តង់ដារ។
• ការកត់ត្រា និងធ្វើរបាយការណ៍៖ កត់ត្រាទិន្នន័យធ្វើតេស្តឱ្យបានច្បាស់លាស់ និងរៀបចំរបាយការណ៍គុណភាពប្រចាំថ្ងៃ/ប្រចាំសប្តាហ៍ ដោយប្រើប្រាស់កម្មវិធី MS Excel។
• ការថែទាំឧបករណ៍ពិសោធន៍៖ សម្អាត ថែទាំ និងពិនិត្យដំណើរការម៉ាស៊ីនតេស្តជាប្រចាំ (ម៉ាស៊ីនសង្កត់បេតុង, ជញ្ជីងថ្លឹង, អាងត្រាំបេតុង, និងកញ្ជែងរែង)។
• ការគ្រប់គ្រងសម្ភារប្រើប្រាស់ និងអនុវត្តតាម SOP៖ ពិនិត្យមើលស្តុកសម្ភារប្រើប្រាស់ក្នុងបន្ទប់ពិសោធន៍ រក្សាពុម្ពចាក់បេតុង និងអនុវត្តតាមបទដ្ឋានសុវត្ថិភាព និងនីតិវិធីការងារ (SOP) ឱ្យបានម៉ឺងម៉ាត់
3. លក្ខខណ្ឌជ្រើសរើស៖
• កម្រិតវប្បធម៌៖ បញ្ចប់កម្រិតបរិញ្ញាបត្ររង ឬបរិញ្ញាបត្រ ផ្នែកវិស្វកម្មស៊ីវិល, គីមីវិទ្យា, ការគ្រប់គ្រងគុណភាព ឬជំនាញទាក់ទង។
• បទពិសោធន៍៖ មានបទពិសោធន៍ធ្វើការ ១ ទៅ ២ ឆ្នាំ លើការធ្វើតេស្តបេតុង/សម្ភារៈសំណង់ ឬការងាររោងចក្របេតុង។
• ជំនាញបច្ចេកទេស៖ យល់ដឹងពីវិធីសាស្ត្រធ្វើតេស្តបេតុងទូទៅ (Slump test, Compression test, Sieve analysis) និងចេះប្រើប្រាស់ MS Excel កម្រិតមូលដ្ឋានដើម្បីធ្វើរបាយការណ៍។
• អត្តចរិត និងលក្ខណៈសម្បត្តិ៖ មានភាពហ្មត់ចត់, យកចិត្តទុកដាក់លើសុវត្ថិភាព, ស្មោះត្រង់ និងអាចធ្វើការងារនៅរោងចក្រ ឬការដ្ឋានបាន។
4. ម៉ោងធ្វើការ៖
• ច័ន្ទ ដល់ សៅរ៍: ៧ ព្រឹក ដល់ ១១ ព្រឹក និង ១ រសៀល ដល់ ៥ ល្ងាច
5. ទីតាំងការងារ៖
- បុគ្គលិកតេស្តគុណភាពបេតុង: ធ្វើការនៅ រោងចក្របេតុង ក្នុងគម្រោង បុរី ប៉េង ហួត ដឺហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)។
6. ទំនាក់ទំនង៖
- បុគ្គលិកពិសោធបេតុង: ធ្វើការ និងរាយការណ៍ផ្ទាល់ទៅ ប្រធានក្រុមផ្នែករោងចក្រ ។
7. អត្ថប្រយោជន៍៖
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស