ប្រធានក្រុមផ្នែកផលិតកញ្ចក់ – Glass Production Supervisor

1. អំពីការងារ

ប្រធានត្រួតពិនិត្យផ្នែកផលិតកញ្ចក់ ទទួលខុសត្រូវក្នុងការ ដឹកនាំផ្ទាល់ និងគ្រប់គ្រងប្រតិបត្តិការផលិតកញ្ចក់ទាំងមូល នៅក្នុងរោងចក្រ។ តួនាទីនេះគឺដើម្បីធានាថាដំណើរការទាំងអស់ (ការកាត់, ការបិត, ការដំឡើង, ការលម្អិត) ត្រូវបានអនុវត្តស្របតាមផែនការផលិតកម្ម សម្រេចបាននូវ គុណភាពកញ្ចក់ខ្ពស់បំផុត និងធានាថាបុគ្គលិកទាំងអស់ធ្វើការដោយសុវត្ថិភាព ព្រមទាំងរក្សាបាននូវប្រសិទ្ធភាព និងដំណើរការល្អនៃគ្រឿងម៉ាស៊ីនរបស់រោងចក្រ។

2. ការទទួលខុសត្រូវការងារ៖

  • គ្រប់គ្រងដំណើរការផលិតកញ្ចក់ទាំងមូល (Cutting, Tempering, Laminating, Polishing, Assembly)
  • ត្រួតពិនិត្យគុណភាពផលិតផលកញ្ចក់ និងធានាថាឆ្លើយតបទៅនឹងស្តង់ដារគុណភាព និងសុវត្ថិភាព។
  • សម្របសម្រួលការងារជាមួយក្រុមការងារ ពីការត្រួតពិនិត្យ និងថែទាំ ម៉ាស៊ីន និងគ្រឿងបន្លាស់។
  • តាមដានឯកសារការបញ្ជាទិញ, ផែនការផលិត ។
  • ដោះស្រាយបញ្ហាបច្ចេកទេសក្នុងដំណើរការផលិត និងដោះស្រាយបន្ទាន់លើបញ្ហាដែលកើតមាន។
  • ពិនិត្យ និងថែទាំម៉ាស៊ីនកញ្ចក់ជាប្រចាំ ដើម្បីការពារការខូចខាត។
  • ដឹកនាំ និងបណ្តុះបណ្តាលបុគ្គលិកក្នុងក្រុមផលិតកញ្ចក់។
  • រៀបចំរបាយការណ៍ផលិតកម្មប្រចាំថ្ងៃ/សប្ដាហ៍/ខែ។

3. លក្ខខណ្ឌ និងតម្រូវការ៖

  • បរិញ្ញាបត្រ វិស្វកម្មឧស្សាហកម្ម/មេកានិច/សំណង់ ឬវិស័យពាក់ព័ន្ធ។
  • បទពិសោធន៍ ≥ ៥–១០ ឆ្នាំ ក្នុងរោងចក្រ ផលិតកញ្ចក់ ឬផលិតកម្មជាសាធារណៈ។
  • ចេះប្រើម៉ាស៊ីនកញ្ចក់ (Tempering Machine, Cutting Table, CNC, Edge Polishing…)។
  • យល់ដឹងច្បាស់ពីការគ្រប់គ្រង គុណភាព, និងសុវត្ថិភាព និង និងការងារជួសជុល។
  • មានជំនាញក្នុងការដឹកនាំ ការសហការល្អ និងការដោះស្រាយបញ្ហា។

4. ម៉ោងធ្វើការ

  • ចន្ទ ដល់ សៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ សម្រាកម៉ោង ១២ ថ្ងៃត្រង់ ទល់ម៉ោង ១ រសៀល។

5. ទីតាំងការងារ

ស្ថិតនៅក្នុង គម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។

6. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស