ប្រធានក្រុមផ្នែកផលិតដែក – Steel Production Supervisor

1. អំពីការងារ

ប្រធានក្រុមផ្នែកផលិត ទទួលខុសត្រូវក្នុងការ ដឹកនាំផ្ទាល់ និងត្រួតពិនិត្យ រាល់សកម្មភាពផលិតកម្មប្រចាំថ្ងៃនៅក្នុងរោងចក្រដែក។ តួនាទីនេះគឺដើម្បីធានាថាការងារ កាត់ ផ្សារ និងដំឡើងដែក (Steel Fabrication) ត្រូវបានអនុវត្តស្របតាម ប្លង់សំណង់បច្ចេកទេស (Structural Drawings) និងស្តង់ដារគុណភាព (QC) ដែលបានកំណត់។ លោកអ្នកត្រូវតែជាអ្នកដឹកនាំគំរូដែលធានានូវលំហូរការងារប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុត។

2. ការទទួលខុសត្រូវការងារ៖

  • ដឹកនាំក្រុមផលិត Formwork (Steel Formwork / Aluminum Formwork / Timber Formwork) ប្រចាំថ្ងៃ។
  • តាមដានការផលិតតាមផែនការ និងធានាថាផលិតផលត្រឹមត្រូវតាមគុណភាព និងពេលវេលា
  • ត្រួតពិនិត្យដំណើរការកាត់ បង្អួច ដែក/អាលុយមីញ៉ូម/ឈើ។
  • ពិនិត្យគុណភាពផលិតផល និងធានាអនុវត្តតាមស្តង់ដារគុណភាព និងសុវត្ថិភាព។
  • បែងចែកការងារកម្មករ និងតាមដានវត្តមាន/វិន័យការងារ។
  • ត្រួតពិនិត្យឧបករណ៍ផលិត និងសម្ភារៈមុនចូលដំណើរការ (Material & Tools Check)។
  • ដោះស្រាយបញ្ហាបច្ចេកទេស និងជួយកែតម្រូវទៅលើការងារផលិត។
  • រៀបចំរបាយការណ៍ផលិតប្រចាំថ្ងៃ និងបញ្ជូនទៅអ្នកគ្រប់គ្រង។

3. លក្ខខណ្ឌ និងតម្រូវការ៖

  • បទពិសោធន៍យ៉ាងតិច ៣–៥ ឆ្នាំ ក្នុងការផលិត Formwork ឬការផលិតដែក/ឈើ។
  • ចេះអានប្លង់ (Drawing) និងវាស់វែងបានត្រឹមត្រូវ។
  • ជំនាញល្អក្នុងការប្រើម៉ាស៊ីនដំណើរការដែក/ឈើ (Cutting, Welding, Drilling, Bending Machine)។
  • មានជំនាញដឹកនាំ ការរួមការងារល្អ និងការគោរពវិន័យ។
  • អាចធ្វើការចល័តទៅតាមទីតាំងការងារផ្សេងៗបាន។

4. ម៉ោងធ្វើការ

  • ចន្ទ ដល់ សៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ សម្រាកម៉ោង ១២ ថ្ងៃត្រង់ ទល់ម៉ោង ១ រសៀល។

5. ទីតាំងការងារ

ស្ថិតនៅក្នុង គម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។

6. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស

ប្រធានក្រុមផ្នែកតម្លើងគ្រឿងសង្ហារឹម – Furniture Installation Supervisor

1. អំពីការងារ

ប្រធានក្រុមផ្នែកតម្លើងគ្រឿងសង្ហារឹម គឺជាបុគ្គលសំខាន់ដែលទទួលខុសត្រូវក្នុងការ ដឹកនាំប្រតិបត្តិការដំឡើង គ្រឿងសង្ហារឹមទាំងអស់ (ដូចជា ទូ តុ ទ្វារ និងប្រព័ន្ធបន្ទប់) នៅតាមការដ្ឋាន ឬទីតាំងរបស់អតិថិជន។ តួនាទីនេះទាមទារឱ្យមានការធានាថា រាល់ការងារដំឡើងត្រូវបានអនុវត្តដោយ ភាពម៉ត់ចត់ គុណភាពល្អឥតខ្ចោះ និងបញ្ចប់ស្របតាម ប្លង់បច្ចេកទេស និងកាលវិភាគដែលបានកំណត់។

2. ការទទួលខុសត្រូវការងារ៖

  • ដឹកនាំ និងបែងចែកការងារឲ្យក្រុមតម្លើងសង្ហារឹំមប្រចាំថ្ងៃ។
  • តម្លើងគ្រឿងសង្ហារឹំមគ្រប់ប្រភេទ (Cabinet, Wardrobe, Door Frame, Table, Shelf…) ឲ្យត្រឹមត្រូវតាមប្លង់ និងស្តង់ដារ។
  • ពិនិត្យសុវត្ថិភាពតំបន់តម្លើង និងអនុវត្តតាម SOP/Safety 100%។
  • សម្របសម្រួលការងារជាមួយក្រុមរចនា QC និងគម្រោង ដើម្បីធានាគុណភាព និងការបញ្ចប់តាមពេលវេលា។
  • ត្រួតពិនិត្យសម្ភារៈ និងឧបករណ៍តម្លើង (Drill, Screwdriver, Level, Measure Tools…)។
  • ដោះស្រាយបញ្ហាក្នុងទីតាំងតម្លើង និងធ្វើការកែតម្រូវបន្ទាន់។
  • ត្រួតពិនិត្យការងារបញ្ចប់ មុនប្រគល់ឲ្យទៅផ្នែកពាក់ព័ន្ធ។
  • រៀបចំរបាយការណ៍តម្លើងប្រចាំថ្ងៃ/សប្ដាហ៍ និងតាមដានការងារក្រុម។

3. លក្ខខណ្ឌ និងតម្រូវការ៖

  • បទពិសោធន៍យ៉ាងតិច ៣–៥ ឆ្នាំ ក្នុងការតម្លើងសង្ហារឹំម ឬ Interior Fit-Out។
  • ចេះមើលប្លង់ (Drawing) និងវាស់វែងបានត្រឹមត្រូវ។
  • មានជំនាញប្រើឧបករណ៍ តម្លើងសង្ហារឹំម។
  • មានជំនាញដឹកនាំ ការបំពេញការងារទាន់ពេល និងការសហការល្អជាមួយក្រុម។
  • អាចចល័តទីតាំងទៅតាមគម្រោងផ្សេងៗបាន។

4. ម៉ោងធ្វើការ

  • ចន្ទ ដល់ សៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ សម្រាកម៉ោង ១២ ថ្ងៃត្រង់ ទល់ម៉ោង ១ រសៀល។

5. ទីតាំងការងារ

ស្ថិតនៅក្នុង គម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។

6. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស

ប្រធានក្រុមផ្នែកតម្លើង – Steel Installation Team Supervisor (រោងចក្រដែក)

1. អំពីការងារ

ប្រធានក្រុមផ្នែកតម្លើង ទទួលខុសត្រូវក្នុងការ ដឹកនាំផ្ទាល់ និងត្រួតពិនិត្យ រាល់សកម្មភាព តម្លើងសំណង់ដែក ប្រចាំថ្ងៃនៅ ទីតាំងគម្រោង (ការដ្ឋាន)។ តួនាទីនេះគឺដើម្បីធានាថាការងារ លើក ផ្គុំ និងដំឡើងរចនាសម្ព័ន្ធដែក (Steel Erection) ត្រូវបានអនុវត្តស្របតាម ប្លង់សំណង់បច្ចេកទេស (Structural Drawings) និងស្តង់ដារគុណភាពដំឡើង។ លោកអ្នកត្រូវតែជាអ្នកដឹកនាំគំរូដែលធានានូវគុណភាពការងារ សុវត្ថិភាពខ្ពស់បំផុតនៅការដ្ឋាន និងការប្រគល់គម្រោងទាន់ពេលវេលា។

2. ការទទួលខុសត្រូវការងារ៖

  • ដឹកនាំក្រុមតម្លើងគ្រោងដែក នៅតាមគម្រោងផ្សេងរបស់ក្រុមហ៊ុន(Steel Formwork / Aluminum Formwork / Timber Formwork)។
  • តម្លើង និងបង្រួម គ្រោងដែក តាមប្លង់ បច្ចេកទេស និងស្តង់ដាររចនា
  • ត្រួតពិនិត្យសណ្តាប់ធ្នាប់ និងសុវត្ថិភាពការងារនៅតំបន់ការងារ និងអនុវត្តតាម SOP ឬ គោលការណ៍សុវត្ថិភាព
  • សម្របសម្រួលការងារជាមួយផ្នែកសំណង់ ដើម្បីធានាពីគុណភាព និងពេលវេលា។
  • ត្រួតពិនិត្យសម្ភារៈ និងឧបករណ៍តម្លើង (Scaffolding, Tools, Bolts, Pins, Supports…) មុនប្រើប្រាស់។
  • វាស់វែង និងចុះដៅសញ្ញា (marking) តាមប្លង់ឲ្យបានត្រឹមត្រូវ
  • ដោះស្រាយបញ្ហាក្នុងតំបន់តម្លើង និងធ្វើការកែតម្រូវភ្លាមៗ។
  • រៀបចំរបាយការណ៍តម្លើងប្រចាំថ្ងៃ និងបញ្ជូនទៅអ្នកគ្រប់គ្រង។

3. លក្ខខណ្ឌ និងតម្រូវការ៖

  • បទពិសោធន៍យ៉ាងតិច ៣–៥ ឆ្នាំ ក្នុងការតម្លើងការងារដែក ឬសំណង់ពាក់ព័ន្ធ។
  • ចេះមើលប្លង់ និងវាស់វែងបានត្រឹមត្រូវ។
  • មានជំនាញប្រើឧបករណ៍តម្លើង (Hammer, Drill, Spanner, Level, Measuring Tape…)។
  • មានភាពរហ័សរហួន ការសហការល្អ និងការគោរពវិន័យការងារ។
  • មានភាពបត់បែន និងអាចចល័តទៅគ្រប់ទីតាំងការងារ។

4. ម៉ោងធ្វើការ

  • ចន្ទ ដល់ សៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ សម្រាកម៉ោង ១២ ថ្ងៃត្រង់ ទល់ម៉ោង ១ រសៀល។

5. ទីតាំងការងារ

ស្ថិតនៅក្នុង គម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។

6. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស

ប្រធានក្រុមផ្នែកតម្លើងកញ្ចក់ – Glass Installation Supervisor

1. អំពីការងារ

ប្រធានក្រុមផ្នែកតម្លើងកញ្ចក់ ទទួលខុសត្រូវក្នុងការ ដឹកនាំ និងគ្រប់គ្រង ក្រុមការងារតម្លើងប្រចាំថ្ងៃនៅទីតាំងគម្រោង។ តួនាទីនេះទាមទារឱ្យមានការធានាថា រាល់ការងារតម្លើងកញ្ចក់ និងអាលុយមីញ៉ូមទាំងអស់ត្រូវបានអនុវត្តប្រកបដោយ សុវត្ថិភាព គុណភាពខ្ពស់ និងបញ្ចប់ទៅតាម កាលបរិច្ឆេទកំណត់។

2. ការទទួលខុសត្រូវការងារ៖

  • ដឹកនាំ និងបែងចែកការងារឲ្យក្រុមតម្លើងកញ្ចក់ប្រចាំថ្ងៃ។
  • ត្រួតពិនិត្យការតម្លើងកញ្ចក់ (Glass Panel, Tempered Glass, Laminated Glass, Mirror…) ឲ្យត្រឹមត្រូវតាមប្លង់ និងបច្ចេកទេស។
  • ពិនិត្យសុវត្ថិភាពក្នុងតំបន់ការងារ និងអនុវត្តតាម នីតិវិធីស្តង់ដារសុវត្ថិភាព។
  • សម្របសម្រួលការងារជាមួយក្រុមរចនាប្លង់ និងគម្រោង ដើម្បីធានាគុណភាព និងពេលវេលា។
  • ពិនិត្យសម្ភារៈ ឧបករណ៍ និងឧបត្ថម្ភដែលត្រូវប្រើក្នុងការតម្លើង។
  • ដោះស្រាយបញ្ហាក្នុងទីតាំងតម្លើង និងពិនិត្យបញ្ចប់ការងារមុនប្រគល់។
  • រៀបចំរបាយការណ៍តម្លើងប្រចាំថ្ងៃ/សប្ដាហ៍ និងបញ្ជូនឲ្យអ្នកគ្រប់គ្រង។

3. លក្ខខណ្ឌ និងតម្រូវការ៖

  • បទពិសោធន៍យ៉ាងតិច ៣–៥ ឆ្នាំ ក្នុងការតម្លើងកញ្ចក់ ឬការតម្លើងសំណង់ពាក់ព័ន្ធ។
  • ចេះមើលប្លង់ (Drawing) និងការវាស់វែងបានត្រឹមត្រូវ។
  • មានជំនាញក្នុងការប្រើ Tools ដូចជា: Glass Suction, Silicone, Drill, Measure Tools…
  • មានជំនាញដឹកនាំ ការសហការល្អ និងការគោរពវិន័យការងារ។
  • អាចធ្វើការក្រៅម៉ោង ឬជាក្រុមនៅតាមគម្រោងផ្សេងៗបាន។

4. ម៉ោងធ្វើការ

  • ចន្ទ ដល់ សៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ សម្រាកម៉ោង ១២ ថ្ងៃត្រង់ ទល់ម៉ោង ១ រសៀល។

5. ទីតាំងការងារ

ស្ថិតនៅក្នុង គម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។

6. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស

អនុប្រធានផ្នែករចនាប្លង់ (គ្រឿងសង្ហារឹម និងកញ្ចក់ញ៉ូម) – Deputy Manager of Furniture and Glass Design

1. អំពីការងារ

អនុប្រធានផ្នែករចនាប្លង់ ទទួលខុសត្រូវក្នុងការ ដឹកនាំ និងគ្រប់គ្រង ក្រុមការងាររចនាប្លង់ប្រចាំថ្ងៃ ដើម្បីធានាថាគម្រោងរចនាទាំងអស់ (ទាំងគ្រឿងសង្ហារឹម និងប្រព័ន្ធកញ្ចក់-អាលុយមីញ៉ូម) ត្រូវបានអនុវត្តទាន់ពេលវេលា និងស្របតាម ស្តង់ដារបច្ចេកទេស និងគុណភាព របស់ក្រុមហ៊ុន។ តួនាទីនេះតម្រូវឱ្យមានជំនាញរចនាបច្ចេកទេសកម្រិតខ្ពស់ និងសមត្ថភាពក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយផ្នែកផលិតកម្ម និងការដំឡើង។

2. ការទទួលខុសត្រូវការងារ៖

  • គ្រប់គ្រង និងពិនិត្យការរចនាប្លង់ (Layout Design) សម្រាប់គ្រឿងសង្ហារឹំម និង កញ្ចក់។
  • ពិនិត្យ និង អនុម័ត Shop Drawing និងប្លង់បច្ចេកទេស។
  • សហការជាមួយក្រុមផលិត ក្រុមរចនា និង QA/QC ដើម្បីធានាគុណភាព និងទាន់ពេល។
  • គាំទ្រដល់ការរៀបចំ បញ្ជីសម្ភារៈ, ការវាស់វែង និងការគណនាបរិមាណ។
  • ដឹកនាំក្រុម Draftsman និងបច្ចេកទេសក្នុងការបំពេញប្លង់ឲ្យបានត្រឹមត្រូវ។
  • ត្រួតពិនិត្យការអនុវត្តនៅរោងចក្រ និងចំណុចបញ្ចប់ (Finishing) ឲ្យឆ្លើយតបតាមប្លង់។
  • រៀបចំរបាយការណ៍ និងឯកសារបច្ចេកទេសផ្សេងៗ។

3. លក្ខខណ្ឌ និងតម្រូវការ៖

  • បរិញ្ញាបត្រ វិស្វកម្មសំណង់/ឧស្សាហកម្ម/Interior Design ឬវិស័យពាក់ព័ន្ធ។
  • បទពិសោធន៍ ≥ ៥–១០ ឆ្នាំ ក្នុងការរចនាប្លង់ ឬរោងចក្រ។
  • ជំនាញក្នុងការប្រើ AutoCAD / SketchUp / SolidWorks (អាទិភាព)។
  • ចេះគណនាបរិមាណ សម្ភារៈ និងចំណេះដឹង QC/Production។
  • មានជំនាញដឹកនាំ ការសហការល្អ និងអាចធ្វើការក្រោមសម្ពាធ។

4. ម៉ោងធ្វើការ

  • ចន្ទ ដល់ សៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ សម្រាកម៉ោង ១២ ថ្ងៃត្រង់ ទល់ម៉ោង ១ រសៀល។

5. ទីតាំងការងារ

ស្ថិតនៅក្នុង គម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។

6. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស

អនុប្រធានផ្នែកផលិតកញ្ចក់ (គ្រឿងសង្ហារឹម និងកញ្ចក់ញ៉ូម) – Deputy Manager of Glass Production

1. អំពីការងារ

អនុប្រធានផ្នែកផលិតកញ្ចក់ ទទួលខុសត្រូវក្នុងការ ត្រួតពិនិត្យ និងគ្រប់គ្រង រាល់ដំណើរការផលិតកញ្ចក់ និងអាលុយមីញ៉ូមទាំងអស់។ តួនាទីនេះតម្រូវឱ្យមានការធានា ប្រសិទ្ធភាព ខ្សែសង្វាក់ផលិតកម្ម គុណភាពផលិតផល និងការកាត់បន្ថយកាកសំណល់។ លោកអ្នកត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានផ្នែក ដើម្បីដឹកនាំក្រុមផលិតកម្ម និងសម្របសម្រួលជាមួយផ្នែករចនាប្លង់។

2. ការទទួលខុសត្រូវការងារ៖

  • គ្រប់គ្រងដំណើរការផលិតកញ្ចក់ទាំងមូល (Cutting, Tempering, Laminating, Polishing, Assembly)
  • ត្រួតពិនិត្យគុណភាពផលិតផលកញ្ចក់ និងធានាថាឆ្លើយតបទៅនឹងស្តង់ដារគុណភាព និងសុវត្ថិភាព។
  • សម្របសម្រួលការងារជាមួយក្រុមការងារ ពីការត្រួតពិនិត្យ និងថែទាំ ម៉ាស៊ីន និងគ្រឿងបន្លាស់។
  • តាមដានឯកសារការបញ្ជាទិញ, ផែនការផលិត ។
  • ដោះស្រាយបញ្ហាបច្ចេកទេសក្នុងដំណើរការផលិត និងដោះស្រាយបន្ទាន់លើបញ្ហាដែលកើតមាន។
  • ពិនិត្យ និងថែទាំម៉ាស៊ីនកញ្ចក់ជាប្រចាំ ដើម្បីការពារការខូចខាត។
  • ដឹកនាំ និងបណ្តុះបណ្តាលបុគ្គលិកក្នុងក្រុមផលិតកញ្ចក់។
  • រៀបចំរបាយការណ៍ផលិតកម្មប្រចាំថ្ងៃ/សប្ដាហ៍/ខែ។

3. លក្ខខណ្ឌ និងតម្រូវការ៖

  • បរិញ្ញាបត្រ វិស្វកម្មឧស្សាហកម្ម/មេកានិច/សំណង់ ឬវិស័យពាក់ព័ន្ធ។
  • បទពិសោធន៍ ≥ ៥–១០ ឆ្នាំ ក្នុងរោងចក្រ ផលិតកញ្ចក់ ឬផលិតកម្មជាសាធារណៈ។
  • ចេះប្រើម៉ាស៊ីនកញ្ចក់ (Tempering Machine, Cutting Table, CNC, Edge Polishing…)។
  • យល់ដឹងច្បាស់ពីការគ្រប់គ្រង គុណភាព, និងសុវត្ថិភាព និង និងការងារជួសជុល។
  • មានជំនាញក្នុងការដឹកនាំ ការសហការល្អ និងការដោះស្រាយបញ្ហា។

៤. ម៉ោងធ្វើការ៖

ចន្ទ ដល់ សៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ សម្រាកម៉ោង ១២ ថ្ងៃត្រង់ ទល់ម៉ោង ១ រសៀល។

5. ទីតាំងការងារ

ស្ថិតនៅក្នុង គម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។

6. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស