Concrete Mixer – អ្នកគ្រប់គ្រងការលាយបេតុង

1. អំពីការងារ

អ្នកគ្រប់គ្រងការលាយបេតុង៖ ទទួលខុសត្រូវចម្បងលើការគ្រប់គ្រង និងប្រតិបត្តិការម៉ាស៊ីនលាយបេតុង ដើម្បីធានាបាននូវគុណភាពផលិតផលតាមស្ដង់ដារបច្ចេកទេស។ អ្នកកាន់តំណែងនេះត្រូវត្រួតពិនិត្យដំណើរការលាយឱ្យបានសព្វល្អ ថែទាំនិងសម្អាតគ្រឿងចក្រជាប្រចាំ និងពិនិត្យផ្នែកមេកានិចឱ្យមានដំណើរការរលូន។ លើសពីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពការងារ និងត្រួតពិនិត្យគុណភាពបេតុង (Slump) ឱ្យបានត្រឹមត្រូវមុនពេលចែកចាយ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងកាត់បន្ថយហានិភ័យផ្សេងៗក្នុងចង្វាក់ផលិតកម្ម។

2. ការទទួលខុសត្រូវការងារ៖

  • គ្រប់គ្រងការលាយ (Mixing Control): តាមដានដំណើរការកូរក្នុងធុងលាយ ដើម្បីធានាថាបេតុងលាយបានសព្វល្អ (Homogeneous) និងមិនមានការកកដុំៗ។
  • ការថែទាំ និងសម្អាត៖ ទទួលខុសត្រូវចម្បងក្នុងការលាងសម្អាតធុងលាយ (Mixer Drum/Pan) ជាប្រចាំ ដើម្បីការពារកុំឱ្យបេតុងកកជាប់ និងត្រួតពិនិត្យស្លាបកូរ (Mixing Blades)។
  • ការត្រួតពិនិត្យផ្នែកមេកានិច៖ ពិនិត្យមើលប្រព័ន្ធបញ្ជូន (Conveyors), ប្រព័ន្ធធារាសាស្ត្រ (Hydraulics) និងម៉ូទ័ររបស់ម៉ាស៊ីនលាយ ដើម្បីបង្ការការខូចខាតជាយថាហេតុ។
  • សុវត្ថិភាពការងារ៖ ធានាថាការប្រតិបត្តិការម៉ាស៊ីនអនុលោមតាមបទដ្ឋានសុវត្ថិភាព ដើម្បីជៀសវាងគ្រោះថ្នាក់ការងារដល់បុគ្គលិកជុំវិញ។
  • ត្រួតពិនិត្យគុណភាពផ្ទាល់៖ ពិនិត្យមើលកម្រិតភាពខាប់ (Slump) តាមរយៈភ្នែកទទេ ឬសិនស័រក្នុងធុងលាយ មុននឹងបញ្ចេញបេតុងដាក់ឡាន។
  • បំពេញការងារផ្សេងៗតាមការបញ្ជារបស់ថ្នាក់ដឹកនាំ

3. លក្ខខណ្ឌ និងតម្រូវការ៖

  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬមានសញ្ញាបត្របច្ចេកទេសផ្នែក មេកានិចគ្រឿងចក្រ (Mechanical) ឬផ្នែកដែលពាក់ព័ន្ធ។
  • មានបទពិសោធន៍យ៉ាងតិច 2–3 ឆ្នាំ ក្នុងការធ្វើការជាមួយម៉ាស៊ីនលាយបេតុង ឬគ្រឿងចក្រសំណង់ធុនធ្ងន់
  • យល់ដឹងពីរបៀបដំណើរការនៃធុងលាយបេតុង និងអាចធ្វើការជួសជុលបឋមបាន (ដូចជាការដាក់ខ្លាញ់គោ ឬដូរគ្រឿងបន្លាស់តូចតាច)។
  • ជាមនុស្សរឹងមាំ អាចធ្វើការងារធ្ងន់បាន (ជួនកាលត្រូវចុះសម្អាតក្នុងធុងលាយ) និងអាចស៊ូទ្រាំនឹងមជ្ឈដ្ឋានការងារដែលមានដីហុយ ឬសំឡេងខ្លាំង។
  • មានភាពម៉ត់ចត់ក្នុងការសម្អាតម៉ាស៊ីនក្រោយពេលបញ្ចប់ការងារ (ព្រោះបេតុងបើទុកឱ្យកកនឹងខូចម៉ាស៊ីន)។
  • មានភាពទំនួលខុសត្រូវ អត់ធ្មត់ និងធ្វើការជាក្រុមបានល្អ

4. ម៉ោងធ្វើការ

  • ថ្ងៃធ្វើការ៖ ច័ន្ទ – សៅរ៍
  • ម៉ោងធ្វើការ៖ ៧:០០ ព្រឹក – ៥:០០ ល្ងាច

5. ទីតាំងការងារ

អ្នកគ្រប់គ្រងការលាយបេតុង៖ មានទីស្នាក់ការនៅក្នុងគម្រោង បុរី ប៉េង ហួត ដឺហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)។

6. ទំនាក់ទំនង

អ្នកគ្រប់គ្រងការលាយបេតុង៖ ធ្វើការ និងរាយការណ៍ផ្ទាល់ទៅ ប្រធានផ្នែកគ្រប់គ្រងទូទៅ។

7. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស